ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​ឈ្មោះ​ ខន ពន្លក ហៅ​ហូ អាយុ​២២​ឆ្នាំ មានស្រុក​កំណើត ​នៅ​ភូមិ​ម្រាម​ទាក ឃុំ​ជី​រោ​ទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ធ្វើ​សកម្មភាព​លួច​ ម៉ូតូ​ធំ​មួយ​គ្រឿង​ម៉ាក CBR ត្រូវ​កម្លាំង ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​០២ និង​៥៥​នាទី​រសៀល ​ថ្ងៃ​ទី​៣ កក្កដា ២០១៥ ព្រមទាំង​ដកហូត​ម៉ូតូ​ធំ​ បាន​វិញ បន្ទាប់​ពី​គេ​លួច​យក ​ពី​កន្លែង​ផឹកស៊ី​មួយ​កន្លែង​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ។

បើ​តាម​ការ​ណែនាំ​របស់​លោកស្នងការ​នគរបាល​ខេត្ត បាន​ដាក់​កម្លាំង​ជំនាញ ​របស់​លោក​បាន​ ចុះ​ធ្វើ​រដ្ឋបាល​ញឹក ញាប់​នៅ​តាម​មូល​ដ្ឋាន ក៏​បានដឹង​ពីមុខ​សញ្ញា​ ចាស់​ឈ្មោះ​ ហូ ចូល​មក​ស្រុក​កំណើត​វិញ នៅ​ភូម​ម្រាម​ទាក ឃុំ​ជី​រោ​ទិ៍​ទី​២ កំពុង​តែ​ដើរ​លេង​ផឹកស៊ី សប្បាយ​ជាមួយ​មិត្តភក្តិ​ចាស់​ៗ ។

ប្រភព​បន្ត​ថា បន្ទាប់​មក​ក៏​បាន​ហៅ​មក​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជី​រោ​ទិ៍​ទី​២ ជាមួយនឹង​ម៉ូតូ​ធំ​១​គ្រឿង ហើយ​ត្រូវ​រូបគេ​ឆ្លើយ​សារភាព​ថា ម៉ូតូ​នេះ​គឺ​បាន​ខ្ចី​ពី​មិត្តភក្តិ​របស់​គេ​ម្នាក់​នៅ​ក្រុង​សួង បន្ទាប់​មក​សមត្ថកិច្ច​បាន​នាំ​ទៅ​រក​មិត្តភក្តិ តែ​មិនឃើញ​មាន​នោះ​ទេ ក្រោយ​មក​ទៀត​បាន​ឆ្លើយ​ថា បាន​លួច​ពី​ឈ្មោះ​ដា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​បើករថយន្ត​ឈ្មួ​ល មានផ្ទះ​នៅ​ខាងជើង​ផ្សារ​ស្នួល ខេត្ត​ក្រចេះ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១ កក្កដា ២០១៥ កន្លង​មក ។

បន្ទាប់​ពី​លួច​បាន​ហើយ​នោះ ក៏​ជិះ​មក​កាន់​ក្រុង​កំពង់ចាម និង​ទូរស័ព្ទ​ហៅ​ស្រី​ស្នេហ៍​ពី​រាជធានី​ភ្នំពេញ មក​ដេក​នៅ ផ្ទះ សំណាក់មួយ​​កន្លែង ។ លុះ​នៅ​រសៀល ​ថ្ងៃ​ទី​៣ កក្កដា ទើប​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ដោយ​ដកហូត​បាន​ម៉ូតូ​ធំ​១​គ្រឿង​នាំ​មក ​កាន់​អធិការ​ដ្ឋាន​ នគរបាល​ស្រុក​ត្បូងឃ្មុំ​ សួរនាំ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បញ្ជាក់​ថា ជនសង្ស័យ​ខាងលើ​ ជា​មុខសញ្ញា​ចាស់​ស្ថិត​នៅ​ក្នុង​ការ​ គ្រប់​គ្រង់​របស់​សមត្ថកិច្ច តែ​ជន​នេះ​បាន​គេច​ចេញពី​មូលដ្ឋាន ​យូរហើយ​ដោយ​ មិនដឹង​ជា​ទៅ​ទីណា​ឡើយ ។ លុះ​ពេល​ដែល​រូបគេ​វិល ​មក​ចូល​ស្រុក​វិញ មាន​ទាំង​ម៉ូតូ​ជិះ​ សំ​ញ៉ែង​ទៀត ទើប​សមត្ថកិច្ច​ហៅ​មក​សួរនាំ ក៏​ធ្លាយ​រឿង​លួច​ម៉ូតូ​របស់​គេ​ ពី​ក្រៅ​ខេត្ត​ តែម្តង ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]