បរទេស៖ កាលពីពេលថ្មីៗនេះ អ្នកជំនាញមួយក្រុម បានស្រាវជ្រាវ រកឃើញនូវ ព័ត៌មានថ្មីមួយ ដែលជាដំណឹង ដ៏ល្អសម្រាប់ មនុស្សគ្រប់គ្នា ជាពិសេសគឺអ្នក ដែលនៅលីវ ឬក៏កំពុងតែ តាមស្រលាញ់ នរណាម្នាក់ ដែលមានភាព ឡូយឆាយ ឬល្អជាងខ្លួននោះ កុំឲ្យបាក់ទឹកចិត្ត ព្រោះថាពួកគេ នៅតែអាច មានឱកាសដើម្បី អាចទទួលបាន ក្តីស្នេហ៍ពី មនុស្សម្នាក់នោះ។

យោងតាមរបាយការណ៍ ស្រាវជ្រាវដែល បានមកពីសារព័ត៌មាន Psychological Science បានបង្ហាញ ឲ្យដឹងថា មនុស្សដែលកាន់ តែមានភាពឡូយឆាយ ឬមានភាព រំជើបរំជួលខ្លាំង នោះភាគច្រើន គឺមានគូស្នេហ៍ ដែលជាមនុស្ស មិនសូវមាន ភាពទាក់ទាញ ឬក៏ឡូយឆាយ ជាងខ្លួននោះឡើយ។ ហើយយ៉ាងហោចណាស់ មាន៣៣% នៃមនុស្សប្រុស និង៤៣% នៃមនុស្សស្រី គឺបានធ្លាក់ចូល​ ក្នុងអន្លង់ស្នេហ៍ ជាមួយនឹងមនុស្ស ដែលមិនសូវជា មានភាពទាក់ទាញ ឬក៏មានភាព ឡូយឆាយ នៅក្នុងខ្លួន​ រួចទៅហើយ។

អ្នកជំនាញបាន លើកឡើងថា មនុស្សម្នាក់ៗ សុទ្ធតែមាន ភាពទាក់ទាញ រៀងៗខ្លួន ដូច្នេះវាអាស្រ័យ លើពេលវេលា ថាតើមនុស្ស ដែលគេលួចស្រលាញ់ ត្រូវការពេលប៉ុណ្ណា ទើបអាចមើលឃើញ ពីភាពទាក់ទាញ របស់គេនោះ។

ក្នុងនោះផងដែរ អ្នកជំនាញក៏បាន រកឃើញនូវ គំរូនៃក្តីស្រលាញ់ ២ប្រភេទ ដែលប្រភេទទី១ គឺជាប្រភេទ ក្តីស្រលាញ់ ដែលមនុស្ស២នាក់ អាចចាប់ផ្តើមនូវ អារម្មណ៍ស្រលាញ់ គ្នាទៅវិញទៅមក ក្នុងរយៈពេល ដ៏ខ្លីមួយ ហើយនេះបញ្ជាក់ បានថាការស្រលាញ់ គឺបានមកពី ភាពទាក់ទាញ នៃរូបរាងផ្នែក ខាងក្រៅ។ រីឯប្រភេទ ទី២ គឺជាការ ចំណាយពេលវេលា ដ៏យូររបស់ មនុស្ស២នាក់ ដែលធ្លាប់ជា មិត្តភក្តិ ឬក៏អ្នកស្គាល់គ្នា ធម្មតាប៉ុណ្ណោះ មុននឹងឈាន ទៅដល់អារម្មណ៍ ស្រលាញ់គ្នាទៅវិញ ទៅមក ហើយនេះបញ្ជាក់ បានថាគឺជា ការស្រលាញ់ដែល ច្បាស់លាស់មួយ ហើយនៅក្នុងនោះ អាចមានម្នាក់ មានភាពឡូយឆាយ ឬទាក់ទាញជាង ដៃគូម្នាក់ទៀត។

ទាំងនេះគឺជា ព័ត៌មានថ្មី មួយទៀតសម្រាប់ បុរសនិងនារី គ្រប់រូបជាពិសេស គឺអ្នកដែល នៅលីវ ផ្ទាល់តែម្តង ព្រោះថាការស្រលាញ់ មនុស្សដែល មានភាពឡូយឆាយ ឬល្អជាងយើង គឺមិនមែនជា រឿងមិនអាច ទៅរួចនោះទេ តែអ្វីដែលសំខាន់ នោះគឺត្រូវរង់ចាំ ដើម្បីអាចឲ្យ គេមើលឃើញពី ភាពទាក់ទាញ ដែលបង្កប់ នៅក្នុងខ្លួន របស់យើង៕


ការលួចស្រលាញ់ អ្នកដែលឡូយឆាយ ជាងយើង គឺមិនមែនជា រឿងដែលមិន អាចទៅរួចឡើយ

ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]