សហរដ្ឋអាមេរិក៖ នាង Paris Hilton ដែលជាសិល្បៈការិនី ដ៏មានប្រជាប្រិយភាព របស់សហរដ្ឋអាមេរិក មួយរូប គ្រោងនឹង ដាក់ពាក្យបណ្តឹង ដើម្បីប្តឹង អ្នកផលិតកម្មវិធី ទូរទស្សន៍ និង អ្នកដែល​បាន បោកប្រាស់ ធ្វើឲ្យនាង មានអារម្មណ៍ ភ័យរន្ធត់បំផុត ដោយខ្លាចស្លាប់ ដោយសារ  ធ្លាក់យន្តហោះ ។


 តារាចម្រៀង និងសម្តែង នាង Paris Hilton

គួរបញ្ជាក់ដែរថា តារាចម្រៀង និងសម្តែង សញ្ជាតិអាមេរិក វ័យ៣៤ឆ្នាំនេះ ត្រូវបានគេអញ្ជើញ ឲ្យទៅចូលរួម ក្នុងការ សម្ពោធ សណ្ឋាគារថ្មីមួយ នៅក្នុងទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម។ ស្របពេលនោះដែរ នាងក៏ត្រូវ បានអញ្ចើញ ឲ្យចូលរួម ក្នុងដំណើរ ទស្សនកិច្ចកំសាន្ត នៅក្នុងទីក្រុងឌូបៃ ដោយមាន តារាសម្តែង មួយចំនួន និង តារាចម្រៀង ប្រុស លោក Ramez Galad ផងដែរ ដោយ ធ្វើដំណើរ តាមយន្តហោះ។


សកម្មភាពពេល តារាចម្រៀង Paris Hilton ភ័យរន្ធត់

ប៉ុន្តែតារាចម្រៀងរូបនេះ មិនបានដឹងថា គេបានដាក់កាមេរ៉ា​ ថតយករាល់សកម្មភាព លើយន្តហោះ នោះឡើយ ហើយ ក៏មិនដឹងថា អ្នករួមដំណើរ ទាំងអស់ លើយន្តហោះ បាននាំគ្នាសម្តែង ធ្វើពុតជាស្រែក ភ័យរន្ធត់ ដូចជា យន្តហោះ រៀបនឹងធ្លាក់ចុះមកដីឡើយ ជាហេតុធ្វើឲ្យ នាង Paris ដែលមិនបាន ដឹងថាជា ការសម្តែងនោះ កាន់តែ មានការ ភិតភ័យខ្លាំងបំផុត ។ 

នាង Paris ក៏បានសរសេរ សារបញ្ជាក់ នៅលើបណ្តាញសង្គម Twitter របស់នាង ក្រោយកើតរឿងហេតុ នេះថា «វាជាពេលវេលា ដែលគួរឲ្យភ័យខ្លាច ខ្លាំងបំផុត ក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំពិតជាគិតថា យន្តហោះ នោះនឹងធ្លាក់ ហើយយើង ទាំងអស់គ្នា នឹងស្លាប់។»


នាង Paris បានស្រែកយំជាខ្លាំង ដោយខ្លាចយន្តហោះ ធ្លាក់

យ៉ាងណាមិញ យោងតាមសារព័ត៌មាន TMZ បានបញ្ជាក់ថា​ នាង Paris បានធ្វើការ ទាក់ទង ជាមួយនឹងមេធាវី របស់នាង រួចរាល់ហើយ ដែលនាង នឹងធ្វើការប្តឹង ទៅលើមនុស្ស ដែលបាន បោកបញ្ឆោត រូបនាងជាមួយ ការលេងសើច ដ៏អាក្រក់ ដែលថាយន្តហោះ នឹងធ្លាក់ ហើយនាងប្រាកដជា រកអ្នកដែល ទទួលខុសត្រូវ លើរឿងហេតុនេះ ឲ្យទាល់តែបាន។

គួរបញ្ជាក់ផងដែរថា ការសម្តែង ដែលធ្វើឲ្យ នាង Paris ភ័យតក់ស្លុត រហូតដល់ស្រែកយំ នេះ បានរៀបចំ និងធ្វើឡើង ដោយកម្មវិធីទូរទស្សន៏មួយ ក្នុងប្រទេសអេស្ស៊ីប ដោយមានការចូលរួម ពីតារាសម្តែងអេស្ស៊ីប Ramaz Galal ផងដែរ៕


នាង Paris និង​ ពិធីករ លោក Ramez Galad ក្នុងកម្មវិធីទូរទស្សន៍មួយនោះ

វីដេអូ បង្ហាញការលេងសើច របស់កម្មវិធីទូរទស្សន៍នោះ៖

ប្រភព Mirror | Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]