សហរដ្ឋអាមេរិក៖ អាចារ្យសិល្ប៍ ចេះមន្តអាគម មួយរូប ត្រូវបានគេចោទថា បានរួមរ័ក្ស ជាមួយនឹង ក្មេងស្រីអាយុ ១១ឆ្នាំ បន្ទាប់ពីអាចារ្យសិល្ប៍ កំហូចរូបនោះ បានបញ្ចុះបញ្ចូល ម្តាយនាងថា វាអាចព្យាបាល និងបណ្តេញ វិញ្ញាណអាក្រក់ ចេញពីក្មេងស្រី នោះបាន។

យោងតាមសារព័ត៌មាន CBSMiami បានរាយការណ៍ថា លោក Cinor បានរំលោភបំពាន ទៅលើក្មេងស្រី រងគ្រោះរូបនោះ ហើយក៏កំពុងតែ ស្វែងរកជនរងគ្រោះ ដទៃទៀត ដើម្បីប្រព្រឹត្តរឿង បែបនេះ ទៀតផងដែរ។

ប៉ូលីសនៃទីក្រុង Sunset រដ្ឋ Florida បាននិយាយថា ម្តាយរបស់ក្មេង ស្រីនោះ បាននាំនាង ទៅផ្ទះរបស់ Cinor តាំងពី៥ឆ្នាំ មុនមកម្ល៉េះ ហើយសុំណុំរឿងនេះ ទើបតែត្រូវ បានបែកការទេ។ ម្តាយក្មេងស្រី រងគ្រោះ ត្រូវបានលោក Cinor ឲ្យគេងនៅក្នុងផ្ទះ រីឯក្មេងស្រីនោះ ត្រូវបាន លោក Cinor នាំទៅក្នុងផ្ទះតូចមួយ នៅសួនច្បារ ខាងក្រោយផ្ទះ។

បន្ទាប់មក Cinor ក៏បានប្រាប់ ក្មេងស្រីនោះ ឲ្យដោះខោអាវចេញ បន្ទាប់មក ក៏រួមរ័ក្ស ជាមួយនាង តែម្តង។

Cinor ត្រូវបានគេរាយការណ៍ថា បានចងដៃ របស់នាងជាប់ ហើយមិនឲ្យនាង ក្រោកឡើងឡើយ។ ប៉ូលីសនិយាយថា បន្ទាប់ពីរំលោភហើយ Cinor ក៏បានឲ្យលុយ ទៅក្មេងស្រីនោះ។

ពីរ-បីសប្តាហ៍ ក្រោយមក ក្មេងស្រីរងគ្រោះ ក៏បានរៀបរាប់ ប្រាប់ម្តាយនាង អំពីរឿងរ៉ាវ ដែលបានកើតឡើង ហើយនៅពេលដែល ម្តាយរបស់នាង ទៅប្រឈមមុខ នឹងអាចារ្យម្នាក់នោះ គាត់ (Cinor) ក៏បាន បដិសេធន៍ គ្រប់យ៉ាង។ កាន់តែហួស ហេតុទៅទៀតនោះ Cinor ក៏បានគំរាម ទៅកាន់ស្រ្តីជាម្តាយ ថាប្រសិនបើហ៊ាន យករឿង ដែលមិនពិតនេះ ទៅប្រាប់អ្នកផ្សេងទៀត នាងនឹងត្រូវស្លាប់។

រហូតដល់ កាលពីឆ្នាំមុននេះ ទើបម្តាយរបស់នាង មានសេចក្តីក្លាហាន រាយការណ៍ ពីរឿងនេះ ទៅកាន់ប៉ូលីស។

ក្នុងកំឡុងពេល ស៊ើបអង្កេត ប៉ូលីសក៏បាន ធ្វើការទាក់ទង ទៅបងប្អូន ស្រីពីរនាក់ ដែលកាលពីពួកគេ មានអាយុ ២០ឆ្នាំក្រាស់ និង៣០ស្តើង បានទៅឲ្យអាចារ្យ សិល្ប៍ម្នាក់នេះ ធ្វើការព្យាបាល ទាក់ទងនឹង វិញ្ញាណនេះ ផងដែរ កាលពីអំឡុង ឆ្នាំ២០០៨ និង ២០០៩។

ប៉ូលីសបានប្រាប់ថា បងប្អូនទាំងពីរ នាក់នោះ និយាយថា អាចារ្យម្នាក់នោះ ក៏បានរួមរ័ក្ស ជាមួយពួកគេ ក្នុងពេលផ្សេងៗ គ្នាផងដែរ ដែលធ្វើឲ្យ ពួកគេទាំងពីរ តែមានទម្ងន់ ហើយ Cinor ក៏បានបង់ប្រាក់ ដើម្បីឲ្យពួកគេ យកកូនចេញ តែម្តង។ បងប្អូនស្រី ទាំង២នាក់នេះ គេក៏ត្រូវបាន Cinor ប្រាប់ផងដែរថា ពួកគេនឹងស្លាប់ ប្រសិនបើហ៊ាន យករឿងនេះ ទៅនិយាយ ប្រាប់នរណាម្នាក់។ 

យ៉ាងណាមិញ Cinor ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៩ ខែមិថុនា កន្លងទៅនេះ ពីបទរំលោភ សេពសន្ថវៈ ទៅលើអនីតិជន។ ផ្ទុយមកវិញ Cinor មិនត្រូវបាន ចោទប្រកាន់ ក្នុងករណីរួមរ័ក្ស ជាមួយបងប្អូនស្រី ទាំង២នាក់ នោះទេ ដោយសារតែ ការស៊ើបអង្កេត បានបង្ហាញថា នេះគឺជាករណី ដែលបានព្រមព្រៀងគ្នា ទាំងសងខាង។

លោក McCue អ្នកនាំពាក្យ របស់ប៉ូលីស បាននិយាយថា៖ "យើងមានការ ភ័យខ្លាច ក្រែងថា នៅមានជនរង គ្រោះ ជាច្រើនផ្សេងទៀត ដែលមិនហ៊ាន ចេញមុខ នៅពេលដែល ពួកយើងចង់ និយាយជាមួយ នឹងពួកគេ"៕

ប្រភព៖ Mirror

ដោយ៖ អេរិច

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]