កាលពីពេលមុននេះ ខ្មែរឡូតបានធ្លាប់ចុះផ្សាយម្ដងរួចមក ហើយអំពី ​ស្លៀកសំពត់ខ្លីពិតជា បានការបញ្ចុះតម្លៃ ៥០% ? ដោយសារតែមានមនុស្សជាច្រើន ចង់បានសំពត់ខ្លីដើម្បីការបញ្ចុះតម្លៃនេះ បានធ្វើឲ្យមានកំណើនអ្នកលក់សំពត់ ជាច្រើននៅតាមដងផ្លូវ។

មានស្រ្ដីកាន់តែច្រើនឡើងៗ ដែលបានស្លៀកសំពត់ខ្លីៗ នៅក្នុងតំបន់មួយនៃសួនច្បារ Guilin Merryland ដែលតំបន់នេះកំពុងតែមានប្រជាប្រិយភាព ជាខ្លាំងសម្រាប់អ្នកទេសចរណ៍ ដើម្បីទទួលនូវការបញ្ចុះតម្លៃ៥០ភាគរយ។ ពិធីនៃការផ្សព្វផ្សាយមនៃការប្រកួតប្រជែងក្នុង ការស្លៀកសំពត់ខ្លីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២១ និង២២ ក្នុងខែនេះ ដែលនៅក្នុងនោះមានតូបតូចៗ ជាច្រើនដែលនៅសួនច្បារនេះ បានតាំងលក់សំពត់ខ្លីៗ សម្រាប់ភ្ញៀវទេសចរណា ដែលមិនបានស្លៀកសំពត់ខ្លីមក។ តាមរបាយការណ៍កាលពី សប្ដាហ៍មុនបាននិយាយថា ទិសដៅសម្រាប់ទាក់ទាញភ្ញៀវទេចរណ៍នោះគឺ ការប្រកួតប្រជែងស្លៀកសំពត់ខ្លី ដើម្បីទទួលបាននូវការបញ្ចុះតម្លៃសំបុត្រពាក់ កណ្ដាលដែលសំពត់នោះខ្លីជា ៣៨សង់ទីម៉ែត្រ។ សម្រាប់តម្លៃដើមនៃសំបុត្រនោះគឺ ១១០យ័ន ប៉ុន្ដែសម្រាប់ការស្លៀកសំពត់ខ្លីនោះគឺ ៥៥យ័នប៉ុណ្ណោះ។

យោងទៅតាមអ្នកគ្រប់គ្រងនៅក្នុងសួនច្បារនេះបាននិយាយថា ពិធីនេះត្រូវបានប្រារព្ធតាំងពី ឆ្នាំ២០០៧មកម្ល៉េះ ហើយក៏បានទទួលជោគជ័យយ៉ាងខ្លាំងនោះដែរ។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះការស្លៀកបែបនេះ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]