សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារាម និងការលេចធ្លាយ នូវព័ត៌មាន ដល់រសើបមួយ ដោយបាន ឲ្យដឹងថា ទូរស័ព្ទដៃស្មាតហ្វូន ម៉ូដែលចុងក្រោយគេ របស់ក្រុមហ៊ុន Apple គឺ iPhone 7 នឹងលេចចេញ រូបរាង ជាមួយនឹង ពណ៌ផ្កាឈូក ដ៏ស្រស់ស្អាត រីឯកាមេរ៉ាវិញ អាចថតវីដេអូ បានទំហំ 4K ពោលគឺអាច យកទៅថតកុនបាន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ពាក្យចចាមអារាម ដ៏រសើបនេះ បានលេចចេញ មកពី បុគ្គលិកធ្វើការ នៅឯក្រុមហ៊ុន ផ្គត់ផ្គង់ សំភារៈអេឡិចត្រូនិច Foxconn ខណៈពេលដែល ទូរស័ព្ទដៃ iPhone 7 នឹងត្រូវដាក់បង្ហាញ នៅក្នុងខែកញ្ញា ខែមុខនេះ។

បើយោងទៅតាមសារ ដែលបានបង្ហោះ នៅលើទំព័រហ្វេសប៊ុក ដែលពេលនេះ ត្រូវបានលុបបាត់ ទៅហើយនោះ បុគ្គលិកខាងលើ បាននិយាយពី អេក្រង់ថាច់ស្គ្រីន (Touch Screen) ថ្មី ដែលងាយស្រួលប្រើ និងមានឥទ្ធិពល យ៉ាងខ្លាំង លើមុខងារថ្មីៗ ជាច្រើនទៀត។

ជាមួយគ្នានេះដែរ ទូរស័ព្ទដៃស្មាតហ្វូន ម៉ូដែលចុងក្រោយគេ របស់ក្រុមហ៊ុន Apple នេះ ត្រូវបានគេជឿជាក់ថា នឹងមានកាមេរ៉ា ទំហំ ១២មេហ្គាភិចស៊ែល ហើយអាចថតវីដេអូ បានទំហំ ដល់ទៅ 4K ឯណោះ។ ជាមួយគ្នានេះដែរ សារខាងលើ ក៏បានលើកឡើងថា iPhone 7 ម៉ូដែលថ្មីនេះ នឹងមានពណ៌ផ្កាឈូក ដែលមិនធ្លាប់មានទេ ពីមុនមក។

ជាងនេះទៅទៀត iPhone 7 ឬ iPhone 6s ត្រូវបានអ្នកជំនាញ ខាងបច្ចេកវិទ្យា លើកឡើងថា វានឹងមិនមានប៊ូតុង “Home” ឡើយ។ ផ្ទុយកមកវិញ ម៉ឺនុយមេ (Main Menu) អាចនឹងត្រូវបាន បញ្ចូល និងប្រើប្រាស់ ដោយការ ថាច់ស្គ្រីន (Touch Screen)៕

តើ iPhone 7 នឹងមានរូបរាង ដូចខាងក្រោមនេះឬ?


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]