កណ្តាល៖ យុវជនម្នាក់ បានជាប់ពីបទ រំលោភសេពសន្ថវៈ លើក្មេងស្រីមិនទាន់ គ្រប់អាយុត្រូវ ម្តាយឪពុកក្មេង ប្តឹងឲ្យនគរបាល ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព រំលោភក្មេងស្រីរងគ្រោះ បានជាង១០ថ្ងៃ កន្លងមក ហេតុការណ៍ឃាត់ខ្លួន កើតឡើង កាលពីវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០១៥ ស្ថិតនៅក្នុង ភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស ស វ ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស ថ្នាក់ទី៥ នៅភូមិ-ឃុំកើតហេតុ ជាមួយគ្នា ចំណែកឯ ជនសង្ស័យឈ្មោះ គុន វិឆៃ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខ រស់នៅក្នុង ភូមិ-ឃុំកើតហេតុ ជាមួយគ្នា ។

នគរបាលបានបន្តថា នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ជនរងគ្រោះបានដើរទៅលេងផ្ទះមីងឈ្មោះ ទេព សុខលៀង នៅក្បែរនោះ ។

ពេលទៅមិនទាន់ដល់ផ្ទះមីង ស្រាប់តែជួប ជនសង្ស័យហើយ បានបក់ដៃហៅ អោយជនរងគ្រោះមកនេះ ពូប្រើបន្តិច ពេលមកដល់ ជនសង្ស័យ ចាប់ជនរងគ្រោះ អូសចូលទៅក្នុងផ្ទះ រួចចាប់រំលោភ ក្មេងរងគ្រោះរហូតបានសម្រេច ។

ចាប់ពីថៃ្ងនោះមកមាន ឈាមចេះតែធ្លាក់ តាមប្រដាប់ភេទ មិនបាត់ម្តាយនឹកស្មានថា កូនពេញវ័យមាន ឈាមរដូវ៑វាតែង តែធ្លាក់មកអញ្ចឹងឯង។ ដោយទិញថ្នាំលេប មិនបាត់សោះទើប ជីដូនលួងសួរ ។

នៅថៃ្ងទី០៣ ខែកក្តដា ឆ្នាំ២០១៥​​ វេលាម៉ោង០៩ព្រឹក ទើបជនរងគ្រោះប្រាប់ថា ពូវិឆៃ ចាប់រំលោភខ្ញុំ គ្រាន់តែកូន ប្រាប់ភ្លាម ក្រុមគ្រួសារបាន នាំក្មេងរងគ្រោះទៅ ដាក់ពាក្យបណ្តឹង និងឲ្យនគរបាល ចាត់ការទៅ តាមផ្លូវច្បាប់ ។ ចំណែកជនសង្ស័យ បន្ទាប់នគរបាល ឃាត់នោះបានសារភាព ពីសកម្មភាពរបស់ខ្លួន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនជាបណ្តោះ នៅអធិការដ្ឋាន ស្រុកអង្គស្នួល ដើម្បីកសាង សំណុំរឿងបញ្ជូន មកកាន់ស្នងការដ្ឋាន ចាត់ការបន្ត ទៅតាមផ្លូវច្បាប់  ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]