ភ្នំពេញ: បុរសម្នាក់ដែលពឹងគេ រត់ការចង់បាន ងារជាឧកញ៉ា បានបង្កអំពើហិង្សា វាយបុរសម្នាក់ទៀត បណ្តាលឲ្យបែក ច្រមុះចេញឈាម កាលពីព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ប៉ុន្តែជនបង្ក ដែលមានទ្រព្យ សម្បត្តិស្តុកស្តម្ភ ហើយជាថៅកែ រកសីុអង្ករផងនោះ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និងបញ្ជូនទៅកាន់ តុលាការ ចាត់ការតាមផ្លូវច្បាប់។

មន្រ្តីនគរបាល ខណ្ឌឫស្សីកែវ បានបញ្ជាក់យ៉ាងខ្លីថា ជនបង្កឈ្មោះ រិន បូរ៉ាន់ អាយុ៣២ឆ្នាំ ចង់ក្លាយខ្លួនជា ឧកញ៉ា និងជនរងគ្រោះ មានឈ្មោះ សុខ ហេង អាយុ៥៧ឆ្នាំ ជាអ្នកដែលត្រូវ ពឹងពាក់អោយរត់ការ។

មន្រ្តីនគរបាល បានបញ្ជាក់ថា មុនពេលមាន អំពើហិង្សាខាងលើ នេះកើតឡើង ជនបង្កបានពឹង ឲ្យជនរងគ្រោះ រត់ការ សុំព្រះរាជក្រិត ដើម្បីក្លាយខ្លួន ជាឧកញ៉ា ប៉ុន្តែនៅព្រឹកមិញ មិនដឹងថា តើពួកគេមានរឿងអី ក៏កើតជម្លោះ វាយគ្នាយ៉ាងដូច្នះឡើយ។ 

ចំពោះជនបង្ក សមត្ថកិច្ចមិនហ៊ាន ធ្វើការសម្របសម្រួល នោះឡើយ ពោលមានតែបញ្ជូន ទៅតុលាការ ប៉ុណ្ណោះ សួរនាំបន្តទៀត ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]