ចិន៖ ម្ដាយឪពុកគ្រប់រូប តែងតែ យល់ថា ការអប់រំ គឺជារឿងដ៏សំខាន់ សម្រាប់កូនៗ ប៉ុន្ដែនៅក្នុងនោះ ឪពុកម្ដាយ មួយចំនួន ក៏មិន មានលទ្ធភាព គ្រប់គ្រាន់ ដើម្បីឲ្យកូនៗ រៀនពិសេស បានដែរ ដែលមានន័យថា រៀន តែម្នាក់ឯង។ 

តែអ្វីដែលសំណាង សម្រាប់ ក្មេងស្រីម្នាក់ ដែលជា អ្នករស់នៅ តំបន់ភ្នំនៃ ខេត្ដ  Hubei នោះគឺ នាងអាច សិក្សាតែ ម្នាក់ឯង ជាមួយនឹង គ្រូ ដោយសារ តែមិនមាន ក្មេងផ្សេងទៀត ចូលរៀននោះទេ នៅក្នុងតំបន់ ដាច់ ស្រយាលមួយនេះ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា សាលានេះមាន ឈ្មោះថា Budaixi  ស្ថិតក្នុងស្រុក Xuan និងមាន អាយុកាល ៦០ឆ្ន​ាំនេះ គឺមាន ទាំង ថ្នាក់ បឋមសិក្សា និងអនុវិទ្យាល័យ។

សម្រាប់ ថ្នាក់ បឋមសិក្សា គឺមាន តែគ្រូម្នាក់ និងសិស្សម្នាក់ ប៉ុណ្ណោះ ដោយសារតែ មនុស្សភាគច្រើន បានធ្វើ អន្ដោរប្រវេសន៍ ទៅរស់ នៅទីក្រុង និងឪពុកម្ដាយ មួយចំនួនទៀត បានបញ្ជូនកូនៗ ទៅរៀន នៅទីក្រុង អស់ ខណៈដែល សាលានេះ កំពុងតែ ប្រឈមមុខនឹង ការបិទទ្វារ ដោយសារ តែចំនួនសិស្ស ថយចុះ។ យ៉ាងណាមិញ គ្រូដែលនៅ សល់តែ ម្នាក់នេះ មានឈ្មោះថា Guo Zuqing អាយុ ៥១ឆ្នាំ ដែល គាត់ បង្រៀន គណិតវិទ្យា និិង ភាសាចិន ទៅកាន់ សិស្សស្រី តែម្នាក់ ដូចគ្នា ដែលនាង មានឈ្មោះថា Tan Xianzi អាយុ ៦ឆ្នាំ។ នៅក្នុងនោះ បន្ដឲ្យដឹងថា គាត់ មិនត្រឹមតែ បង្រៀននាង នោះទេ តែក៏លេង ជាមួយនាង ដូចជា ម៉ោងបាយ សម្រាកថ្ងៃត្រង់ ជាដើម។  

តាមរយៈស្ថាប័នគ្រប់គ្រងការអប់រំ បានឲ្យដឹងថា សាលាបឋមសិក្សា Budaixi  គឺជាសាលាមួយ ក្នុងចំណោម សាលាតូចៗ ទាំង ៣៥ នៅក្នុងតំបន់នេះ។ ពាក្យថា សាលាតូចៗ គឺមានន័យថា សាលានិមួយៗ មានសិស្ស និង គ្រូ តិចជាង ១៥នាក់ ។ នេះបើតាម រយៈអង្គការ ពលរក អន្ដរជាតិ បានបញ្ជាក់ថា ប្រទេសចិន គឺជាប្រទេសមួយ ដែលស្ថិតនៅ លំដាប់ថ្នាក់ ខ្ពស់ជាងគេ លើពិភពលោក ដែលមាន ប្រជាជន ធ្វើអន្ដោរប្រវេសន៍ ច្រើន នៅក្នុងស្រុក៕






ទិដ្ឋភាព សាលារៀន , គ្រូ និងសិស្ស

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]