ចិន៖ កាលពីពេលថ្មីៗនេះ បុរសតែ ម្នាក់ត្រូវបាន ប៉ូលីសចាប់ ខ្លួន ២ដង ក្នុងមួយឆ្នាំ ពីបទ ធ្វើដុំឈាមទា ក្លែងក្លាយ ដោយផលិតចេញពី ឈាមគោ និងឈាមចៀម លាយជាមួយ សារធាតុគីមីផងដែរ។


រូបភាព​ ដុំឈាមទាក្លែងក្លាយ ដែលត្រូវបានរកឃើញ

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីប៉ុន្មានខែ កន្លងទៅនេះ បុរសម្នាក់ ដែលគេស្គាល់ ឈ្មោះថា  លី រស់នៅក្នុង ស្រុក Ankan ខេត្ត សានស៊ី នៃប្រទេសចិន​ ត្រូវបានប៉ូលីសរឹបអូស និងបំផ្លាញ ដុំឈាមទា ក្លែងក្លាយចំនួន ២០ធុង ដែលផលិតចេញពី ឈាមគោ ឈាមចៀន និងរួមផ្សំជាមួយ សារធាតុគីមីមួយ ចំនួនទៀតដូចជា សូលុយស្យុង formaldehyde និង hydrogen peroxide ម្តងរួច មកហើយ។

តែកាលពីពេលថ្មីៗនេះដែរ បុរសនេះដដែល ត្រូវបានប៉ូលីស ចុះទៅឆែកឆេរផ្ទះ ម្តងទៀត បន្ទាប់ពីទទួលដំណឹងពីអ្នកជិតខាង ថាមាន ក្លិនស្អុយ ចេញពីជាន់ ខាងក្រោមផ្ទះ បុរសនេះ។ បន្ថែមទៀតថា នៅពេលដែល ប៉ូលីសធ្វើការឆែកឆេរ ក៏ប្រទះ ឃើញ មានដុំឈាម ទាក្លែងក្លាយដែលកក ហើយចំនួន ពីរ បីធុង ហើយដុំឈាមទា ក្លែងក្លាយជាច្រើនធុងទៀត នៅមិនទាន់ កកផងដែរ។ បន្ទាប់ពីធ្វើការ សាកសួរ បុរសរូបនោះបាន សារភាពថា ខ្លួនបានទៅទិញ ឈាមគោ និងចៀមស្រស់ ពីអ្នកកាប់សាច់ លក់ដែលនៅ ក្បែរនេះរាល់ថ្ងៃ ដើម្បីធ្វើជាឈាម ទាក្លែងក្លាយ ដោយលាយជាមួយ សូលុយស្យុង formaldehyde បន្តិចដើម្បី រក្សាចំណីអាហារ នោះមិនឲ្យខូច ផងដែរ។ ហើយគាត់បន្ថែមទៀតថា គាត់ស្នាក់នៅជាន់ទី២ ដោយទុក ជាន់ទី ១ ដើម្បីធ្វើជាកន្លែង ផលិតឈាមទា ក្លែងក្លាយនេះ។



នេះអាចជា មេរៀនមួយ ផងដែរ សម្រាប់ បងប្អូនប្រជាពលរដ្ឋ ខ្មែរ ដែលនិយម ទទួលទាន ដុំឈាម ដូចនេះ សូមមេត្ដាបន្ថែម ការ ប្រុងប្រយ័ត្ន មុននឹង ទិញ ដើម្បីយកមក បរិភោគ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]