ម៉ិចស៊ីកូ៖ គ្រូពេទ្យវះកាត់ មួយរូបត្រូវ បានគេផ្អាក ការងារ ហើយស្ថិតនៅ ក្រោមការស៊ើប អង្កេតបន្ទាប់ ពីបានធ្វើ ឲ្យក្មេងប្រុស ម្នាក់ ពិការភ្នែកបន្ទាប់ ពីធ្វើការវះ កាត់យកគ្រាប់ ភ្នែកច្រឡំ។ 

ឪពុកម្តាយ របស់ក្មេងប្រុសរងគ្រោះ ដែលមានឈ្មោះថា Fernando Jonathan Valdez Ayala និងមាន អាយុ ១ឆ្នាំ នៅក្នុង ម៉ិចស៊ីកូ មានភាព តក់ស្លុតជាខ្លាំង បន្ទាប់ឧប្បត្តិ ហេតុនេះបាន កើតឡើង ហើយបានដាក់ ពាក្យបណ្តឹងពី បទព្យាបាល ដោយធ្វេសប្រហែស។ យ៉ាងណាមិញ ដំបូងឡើង កូនប្រុសរបស់ ពួកគាត់ កំពុងតែ ធ្វើការព្យាបាល ដោយប្រើប្រាស់ សារធាតុគីមី ទៅលើដុំសាច់ ដែលបានដុះនៅ ក្នុងភ្នែកឆ្វេង របស់ក្មេងនេះ ប៉ុន្តែក្រោយ មកគ្រូពេទ្យវះកាត់ លោក Armando Cisneros Espinoza បានសម្រេចថា ការព្យាបាល បែបនេះគឺមិន មានប្រសិទ្ធភាពទេ ទើបតម្រូវឲ្យ ធ្វើការវះកាត់ ដើម្បីខ្វេះយក គ្រាប់ភ្នែកចេញ ប៉ុន្តែផ្ទុយពីនេះ គាត់បែរជាទៅ ខ្វេះគ្រាប់ភ្នែកស្តាំ ទាំងមូលចេញ ទៅវិញ។ 

ការភាន់ច្រឡំនេះ បានកើតឡើង នៅផ្នែកវេជ្ជសាស្រ្ត នៃវិទ្យាស្ថាន High Specialty Mexican Social Security ក្នុងទីក្រុង Ciudad Obregon រដ្ឋ Sonora ភាគខាងជើង ឈាងខាងលិច នៃប្រទេសម៉ិចស៊ីកូ។ 

ស្រ្តីឈ្មោះ Maria Marlene Ayala Quijano ដែលត្រូវជា ម្តាយរបស់ Fernado បាននិយាយថា៖ "គ្រូពេទ្យបានចាប់ ផ្តើមការព្យាបាល ទៅលើគេ (Fernado) ហើយសម្រេចចិត្ត ថានៅពេលការ ព្យាបាលមិនមាន ប្រសិទ្ធភាព នឹងត្រូវធ្វើការ វះកាត់យកគ្រាប់ ភ្នែកខាងឆ្វេង នេះចេញ ប៉ុន្តែគេបែរជា ខ្វេះគ្រាប់ភ្នែក ស្តាំទៅវិញ។ គ្រូពេទ្យបាន ប្រាប់ពួកយើងថា គាត់ខ្វេះគ្រាប់ភ្នែក ស្តាំដោយសារតែ បានឃើញដុំសាច់ ដុះនៅគ្រាប់ ភ្នែកស្តាំដែរ។ ប៉ុន្តែពួកយើងមិនជឿថា ដុំសាច់ស្រាប់ តែដុះឡើងភ្លាមៗ នៅក្នុងគ្រាប់ ភ្នែកល្អមួយ ក្រោយរយៈពេល តែប៉ុន្មានម៉ោងនោះទេ ហើយដុំសាច់ ដែលត្រូវវះ កាត់នៅភ្នែកខាងឆ្វេង នៅតែមាន ដដែល។ គ្រូពេទ្យនិយាយថា ដោយសារតែគាត់ចង់ជួយជីវិត ក្មេងទើបគាត់ សម្រេចចិត្ត ខ្វេះភ្នែកស្តាំ ហើយពួកគេ បាននិយាយថា នឹងធ្វើការពិនិត្យ ឲ្យឃើញថាពិតជាមាន ដុំសាច់ដុះនៅ ភ្នែកខាង ស្តាំមែន ប៉ុន្តែពួកយើង ទាមទារឲ្យមាន ការត្រួតពិនិត្យ ដោយឯករាជ្យ"។ 

Javier Valenzuela ដែលជាមេធាវី របស់ប្តីប្រពន្ធ មួយគូនេះបាន និយាយថា ពួកគេនឹងដាក់ ពាក្យបណ្តឹង ទៅកាន់ National Commission of Human Rights and the Medical Arbitration Commission ហើយគាត់បាន អះអាងថា ក្មេងប្រុសរងគ្រោះ នៅតែមានដុុំ សាច់ដុះនៅ ក្នុងភ្នែក ដែលអាចធ្វើ ឲ្យជីវិតរបស់ គេ ស្ថិតនៅ ក្នុងគ្រោះថ្នាក់ នៅឡើយ។ ឪពុករបស់ក្មេង ប្រុសនេះបាន រាយការណ៍ ពីហេតុការណ៍ នេះទៅកាន់ ប៉ូលីស ហើយការស៊ើប អង្កេតផ្ទៃក្នុង ក៏បានធ្វើឡើង នៅក្នុងមន្ទីរពេទ្យ នោះផងដែរ៕


រូបភាពក្មេងរងគ្រោះ៖  Fernando Jonathan Valdez Ayala ដែលមានអាយុ ១ឆ្នាំ 


រូបភាព ឪពុកម្ដាយក្មេងប្រុស រងគ្រោះ

ប្រភព៖ ដេលីមែល

ដោយ៖ អេរិច

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]