វៀតណាម៖ ប៉ូលីសនៅក្នុងទីក្រុង ហាណូយ នៃប្រទេសវៀតណាម កំពុងតាមប្រមាញ់រក យុវជនវៀតណាម ទំនើងម្នាក់ ដែលបណ្តោយឲ្យ សត្វឆ្កែរបស់ខ្លួន បើកម៉ូតូ នៅលើដងផ្លូវ សាធារណៈ បន្ទាប់ពីវីដេអូ នៃហេតុការណ៏នោះ ត្រូវបានបង្ហោះ នៅលើបណ្តាញ អ៊ីនធឺណែត។


សកម្មភាព ដែលយុវជនរៀតណាមនោះ បណ្តោយឲ្យសត្វឆ្កែ បើកម៉ូតូ

ជាមួយគ្នានេះដែរ អ្នកប្រើប្រាស់អ៊ីនធឺណែត ជាច្រើន ដែលបានទស្សនាវីដេអូ នោះរួច សុទ្ធតែបានរិះគន់ ទៅលើយុវជនវៀតណាមនោះ ដោយសារតែ ទង្វើរបស់គេ ហាក់បីដូចជា ធ្វេសប្រហែសពេកហើយ និងអាចបង្កជាគ្រោះថ្នាក់ ដល់អ្នកដំណើរ នៅលើផ្លូវនោះ ផងដែរ។

បើតាមខ្សែវីដេអូ ដែលបានបង្ហោះនោះ បានបង្ហាញឲ្យឃើញ យុវជនវៀតណាមនោះ បានបណ្តោយឲ្យ សត្វឆ្កែរបស់ខ្លួន បើកម៉ូតូ ដោយឲ្យ កាន់ហ្គ៊ែរ និងដៃចង្កូតម៉ូតូ ដោយប្រើប្រាស់ ក្រញ៉ាំដៃរបស់វា។ ជាងនេះទៅទៀត ម្ចាស់ទំនើងរូបនោះ ថែមទាំងបានសរសើរ ដល់សត្វឆ្កែរបស់ខ្លួន ថា “ល្អ” ទៀតផង។

យ៉ាងណាមិញ ប៉ូលីសចរាចរ ក្នុងទីក្រុងហាណូយ បានប្រាប់ឲ្យដឹងថា សកម្មភាពបែបនេះ គឺពិតជា គ្រោះថ្នាក់បំផុត។ “សកម្មភាពបែបនេះ ត្រូវតែទទួលទោស និងការពិន័យ។ ប្រសិនបើ យុវជនទំនើងនោះ ត្រូវឃាត់ខ្លួន គេនឹងត្រូវផាកពិន័យ ពី ៥ ទៅ ៧លានដុង (ជាង ២០០ ទៅ ៣០០ដុល្លារអាមេរិក)។ ក្នុងនោះដែរ យុវជនទំនើង រូបនោះ អាចនឹងត្រូវដកហូត យកប័ណ្ណបើកបរ រយៈពេល២ខែ និងម៉ូតូរបស់គេ មួយសប្តាហ៏ ទៀតផង។ ម្យ៉ាងវិញទៀត យុវជនទំនើង រូបនោះ បើកបរ មិនពាក់មួកសុវត្ថិភាព ក៏ត្រូវពិន័យជាប្រាក់ ចំនួន ២សែនដុង (ប្រហែល ១០ដុល្លារ) ផងដែរ”។

រីឯខាងមេធាវីវិញ ក៏បានប្រាប់ឲ្យដឹងដែរថា យុវជនទំនើងរូបនោះ នឹងត្រូវទទួលខុសត្រូវ លើបទឧក្រិដ្ឋកម្ម ប្រសិនបើយុវជនរូបនោះ ធ្វើឲ្យនរណាម្នាក់រងរបួស ឬស្លាប់បាត់បង់ជីវិត៕

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះទង្វើរបស់យុវជនវៀតណាម រូបនោះ?

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]