ភ្នំពេញ៖ សេចក្ដីរាយការណ៍ពី សាលាដំបូង រាជធានីភ្នំពេញ បានឱ្យដឹងថា នៅល្ងាច ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ ចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចបញ្ជា ឱ្យឃុំខ្លួនបុរស វ័យចំណាស់ ដែលបានទះកំផ្លៀងក្មេងស្រី សិស្សសាលា ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ហើយបន្ទាប់ ពីមន្ដ្រីនគរបាល ធ្វើការឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូន ទៅតុលាការ ហើយព្រះរាជ អាជ្ញាបានសម្រេច ធ្វើការចោទ ប្រកាន់រួចមក ។

យោងតាមព័ត៌មានបានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៣ ខែកក្កដា បន្ទាប់ពី មន្ដ្រីនគរបាល បញ្ជូនបុរសវ័យចំណាស់ខាងលើនេះ ទៅតុលាការ លោកព្រះ រាជអាជ្ញារង តុប ឈុនឡុង បានធ្វើការសាកសួរ រួចហើយ សម្រេចធ្វើការចោទប្រកាន់ ពីបទ ហិង្សាដោយចេតនា មានស្ថាន ទម្ងន់ទោស រួចហើយបញ្ជូនទៅ ឱ្យចៅក្រម ស៊ើបសួរលោក ហេង សុខណា ធ្វើការសាក សួរបន្ដ ។

សូមបញ្ជាក់ថា បុរសវ័យចំណាស់ ដែលគេស្គាល់ឈ្មោះទេព ឃួន អាយុ ៤៩ឆ្នាំ ស្នាក់នៅផ្ទះលេខ ២០JSក្រុមទី២ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលអះអាងថាខ្លួន ជាមន្ដ្រីនៅ ទីស្ដីការគណៈរដ្ឋមន្ដ្រី ហើយត្រូវបានមន្រ្តីនៅ ទីស្តីការគណៈរដ្ឋមន្រ្តី ប្រកាស បដិសេធនោះ ត្រូវបាន កម្លាំងនគរបាល ខណ្ឌចំការមន ធ្វើការឃាត់ខ្លួន បន្ទាប់ពីបុរស វ័យចំណាស់រូបនេះ បានទះកំផ្លៀង ក្មេងស្រីជា សិស្សសាលាជា ស៊ីម បឹងកេងកង ហើយមានអ្នកថត ជាវីដេអូ បានបង្ហោះនៅ លើបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក បង្កឱ្យមាន ការរិះគន់ពីសាធារណជន ក្រោយពីបាន មើលឃ្លីបវីដេអូ ខាងលើនេះរួចមក ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដែលនាំឱ្យបុរសវ័យ ចំណាស់ខាងលើ ចូលទៅទះ កំផ្លៀងក្មេងស្រីជាកូនសិស្ស ដល់ ក្នុងសាលា រៀនខាងលើនេះ ត្រូវបានគេដឹងថា កើតឡើងកាល ពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ បន្ទាប់ពីក្មេង ស្រីរងគ្រោះ និងកូនស្រីរបស់ បុរសវ័យ ចំណាស់ខាងលើ ដែលជាសិស្ស រៀននៅសាលា ជាមួយគ្នា កើតមាន ជម្លោះនឹងគ្នា រួចមកហើយ កូនស្រី បានទូរស័ព្ទ ហៅឪពុករបស់ ខ្លួនទៅជួយ ។ លុះពេលបុរសវ័យ ចំណាស់ជា ឪពុកខាងលើទៅដល់ គេមិនដឹង ច្បាស់ថា មានរឿងរ៉ាវ យ៉ាងណានោះទេ ស្រាប់តែបុរសវ័យចំណាស់ រូបនេះ បានស្ទុះទៅទះ កំផ្លៀងក្មេងស្រី ដែលជាគូ ទំនាស់ ជាមួយកូន ស្រីខ្លួនតែម្ដង ហើយក៏ត្រូវបានអ្នកឈរ មើលថត ជាវីដេអូបានយក ទៅបង្ហោះក្នុងហ្វេសប៊ុក បង្កការរិះគន់ ពីសាធារណជន រហូតដល់សមត្ថកិច្ចចាត់ការ តាមផ្លូវច្បាប់ ដោយតាម ស្រាវជ្រាវ រហូតដល់ឃាត់ខ្លួន បានតែម្ដង។

ប៉ុន្តែតាមប្រភពនៅកន្លែងកើត ហេតុបាននិយាយថា បន្ទាប់ពីសិស្សស្រី ចំនួន៣នាក់ រៀនថ្នាក់ ទី១០ C2 និយាយដៀមដាម ទាស់សំដីគ្នា ក្លាយទៅជា ជម្លោះច្រានប្រតាយ ប្រតប់គ្នា និងបន្ទាប់ពីបញ្ចប់ សិស្សស្រី ម្នាក់ឈ្មោះ ផុន សុផាវី (ហៅស្រីម៉ៅ) ក្នុងចំណោម គូជម្លោះនោះបាន ទូរស័ព្ទហៅ ឪពុករបស់ខ្លួន គឺ (បុរសប្រើ អំពើហិង្សានៅក្នុងវីដេអូ) បានជិះ ម៉ូតូម៉ាក វីវ៉ាចូលបរិវេណ វិទ្យាល័យ ជា ស៊ីម បឹងកេងកង បានដើរទៅ រកយុវតីគូជម្លោះ តាមការចង្អុលរបស់ កូនខ្លួន ហើយបានធ្វើ សកម្មភាពយ៉ាង កំរោល ស្ទុះទៅទះកំផ្លៀងពេញ ទំហឹងមួយដៃលើ យុវតីឈ្មោះ ញ៉ែម ច័ន្ទធីតា ហើយបានលើកដៃវាយ សិស្សស្រីម្នាក់ ទៀតឈ្មោះ ហេង ឋារិកា តែត្រូវមិត្តភក្តិ កៀសដៃចេញទាន់នាងបានរ ត់គេចចេញ ។

ប្រភពនប្តថា បន្ទាប់ប្រព្រឹត្តហិង្សាវាយលើយុវតីជាសិស្ស សាលានោះរួចមក បុរសចាស់ទំនើង រូបនោះស្រែកឡូឡាអួតក្តែងៗ ថារូបគេ មុននឹងវ៉ៃនេះ បានសុំការអនុញ្ញាត ពីនាយកសាលានេះ រួចហើយ ហើយបើចង់ ប្តឹងសូមអញ្ជើញទៅប្តឹងដល់ ណាក៏ទៅ ទៅ! (សម្លេងក្នុងវីដេអូ) ហើយភ្លាមនោះ បានបបួល កូនស្រីគេចចេញ ពីទីនោះ តែខណៈនោះ សិស្សាមួយចំនួន បានរត់ទៅបិទទ្វារ របងសាលា ដើម្បីកុំឲ្យជនដៃ ដល់រូបនោះគេចខ្លួន ហើយភ្លាមនោះនាយក រងសាលា បានសហការជាមួយសិស្ស ឃាត់បានខ្លួនជន បង្កហិង្សានោះ ហើយនាំខ្លួន ទៅកាន់ទីចាត់ការរង់ចាំប្រគល់ខ្លួន ជនចាស់ទំនើងនោះឲ្យ មន្ត្រីប៉ុស្តិ៍នគរបាលសង្កាត់បឹងកេងកង១ ចាត់ការទៅតាមច្បាប់ ដើម្បីឆ្លើយតបនឹងភាពគឃ្លើន ហ៊ានចូល វាយសិស្សក្នុងសាលា ហើយបានបំភ្លើសថា នាយក សាលាអនុញ្ញាតឲ្យជនកំហូចរូបនេះ វាយសិស្ស។ ករណីនោះបានធ្វើឲ្យ មានការដេញ ដោល ពីអាណាព្យាបាល សិស្សរងគ្រោះភ្លាមៗ ប៉ុន្តែលោក ម៉ន ស៊ីម៉ាត នាយករងវិទ្យាល័យ បានបដិសេធ។

តាមប្រភពពីពលរដ្ឋរស់នៅអគារបូឌិញមួយចំនួនបានបង្ហើបថា៖ មន្ត្រីនៅ ទីស្តីការគណៈ រដ្ឋមន្ត្រី ឈ្មោះ ទេព ឃួន របៀបរស់នៅ មានចរិត ក្រអឺតក្រទម កោងកាចណាស់ អួតអាងសែ ស្រឡាយថា រូបគេស្គាល់ មន្ត្រីមានអំណាចច្រើនណាស់ ដែលគេអួតអាង ថាអ្នកកាន់អំណាច ភាគច្រើន សុទ្ធតែជាមិត្តភក្តិ របស់ខ្លួន ហើយតែងតែ និយាយមើលងាយ ប្រមាទជេរប្រទេច បើនរណាមួយហ៊ាន ធ្វើឲ្យទើសចិត្ត ។ ចំណែកនៅ សាលាបឋមសិក្សា សុធារស មន្ត្រីទំនើង រូបនេះ ក៏ធ្លាប់ចូលទៅ ជេរប្រទេចសិស្សស្រី ក្នុងសាលានោះផងដែរ ខណៈពេលកូន គាត់ទូរស័ព្ទទូរពិតតម្អូញថា មានគេរករឿង ដោយគាត់មិនបាន ប្រើប្រព័ន្ធវិន័យ ក្នុងសាលាទេ គាត់តែងតែ ពើងទះទ្រូងថា គាត់ជាមន្ត្រីទីស្តីការគណៈ រដ្ឋមន្ត្រីអាណា ចង់ខ្លាំង!៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]