អាមេរិក៖ តារាចម្រៀងប្រុស ដ៏ល្បីរបស់ ពិភពលោកដែល ប្រិយមិត្តភាគច្រើន បានស្គាល់ ហើយនោះ និងជាម្ចាស់បទ “Hero” គឺលោក Enrique Iglesias បានជួបរឿងរ៉ាវ មិនល្អជា បន្តបន្ទាប់ ជាពិសេសនា ពេលថ្មីៗនេះ លោកត្រូវបាន ប៉ូលីសឃាត់ខ្លួន និងធ្វើការចោទប្រកាន់ ពីបទបើកបរ ដោយប្រើប្រាស់ ប័ណ្ណបើកបរ ដែលត្រូវបាន ព្យួរជាបណ្តោះអាសន្ន។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា តារាចម្រៀងប្រុស Enrique ត្រូវបានឃាត់ខ្លួន នៅឯចំណុច ភ្លើងស្តុបមួយកន្លែង ដែលស្ថិតនៅ ក្នុងរដ្ឋ Florida របស់សហរដ្ឋអាមេរិក បន្ទាប់ពីមានការ ប្រទះឃើញ តារារូបនេះ បើករថយន្តម៉ាក Escalade នៅលើផ្លូវ Express lane មួយដែល មិនអនុញ្ញាត ឲ្យធ្វើចរាចរណ៍។ ហើយក្រោយមក ប៉ូលីសក៏បាន ធ្វើការឃាត់រថយន្ត របស់តារា ចម្រៀងរូបនេះ ព្រមទាំងធ្វើការ  ចោទប្រកាន់ ទៅលើរូបលោក ពីបទ បើកបរដោយ ប្រើប្រាស់ពាក់មី (ប័ណ្ណបើកបរ) ដែលត្រូវព្យួរ ជាបណ្តោះអាសន្ន និងបទ រារាំងប្រតិបត្តិការ ប៉ូលីសដោយ អហឹង្សា។

លោក Julio Pajon កងប៉ូលីសយាមល្បាតផ្លូវ Highway នៃរដ្ឋ Florida បានបញ្ជាក់ ឲ្យដឹងថា “នៅពេលដែល យើងធ្វើការ ស្ទាក់រថយន្ត របស់លោក Iglesias បានគឺនៅពេលនោះ គាត់បានប្តូរ កន្លែងអង្គុយ ទៅខាងក្រោយវិញ ដោយទុកឲ្យអ្នកដំណើរ ម្នាក់ផ្សេងទៀត មកអង្គុយនៅ​ កៅអីរបស់ អ្នកបើកបរជំនួស តែតាមពិតទៅ គឺលោក Iglesias ជាអ្នកដែល បើកបររថយន្ត នេះតាំងពី ដំបូងមក”។


លោក Enrique Iglesias តារាចម្រៀងដ៏ល្បី និងជាម្ចាស់បទ "Hero"

យ៉ាងណាមិញ Enrique នឹងត្រូវបង្ហាញខ្លួន នៅឯតុលាការ ដើម្បីការពារខ្លួន នៅថ្ងៃ១០ កក្កដា ខាងមុខនេះ ជុំវិញការ ចោទប្រកាន់របស់ ប៉ូលីសទាំង ២ករណី មកលើខ្លួនលោក។ គួរបញ្ជាក់ ផងដែរថា ថ្មីៗនេះតារាចម្រៀង ដ៏ល្បីល្បាញ រូបនេះជួប ប្រទះសំណាង មិនល្អជាច្រើន ដោយកាល ពីខែមុននេះ លោកទើបតែ នឹងមានរបួស ដោយសារយន្តហោះបញ្ជា (Drone) ហោះមកឆាប ត្រង់ម្រាមដៃ ក្នុងអំឡុងការ ប្រគុំតន្ត្រី របស់លោក នៅឯប្រទេស ម៉ិចស៊ីកូ៕


Enrique ត្រូវបានទទួលរង ការចោទប្រកាន់ ចំនួន២ករណី

ប្រភព៖ Metro

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី