ជីវិតពិត៖ កាលពីពេលថ្មីៗ កន្លងទៅនេះ យុវជនម្នាក់ ដែលជាអតីត ក្មេងកំព្រា ដើររើសសំរាម តាមផ្សារ ដើម្បីរកប្រាក់ បន្តិចបន្តួច គ្រាន់ចិញ្ចឹមជីវិត បានច្រៀងរៀបរាប់ ពីជីវិតពិត ដែលធ្វើឲ្យអ្នកស្តាប់ ស្តាប់ហើយ ស្ទើរស្រក់ទឹកភ្នែក។

យុវជនដ៏កំសត់រូបនោះ មានឈ្មោះថា ណូយ៉ា បានច្រៀង ចម្រៀងមួយបទ ក្រោមចំណងជើងថា “តស៊ូ” ដែលជាបទចម្រៀង Original ថ្មី រៀបរាប់ពី ជីវិតពិតរបស់គេផ្ទាល់ តែម្តង។

យុវជន ណូយ៉ា ក៏បានឲ្យដឹង តាមរយៈការបកស្រាយ បទចម្រៀងដែរថា រូបគេ គឺជាអតីត ក្មេងកំព្រា ធ្លាប់ដើរ រើសសំរាម តាមផ្សារ ដើម្បីរកប្រាក់ បន្តិចបន្តួច គ្រាន់ចិញ្ចឹមជីវិត និងទៅរៀន។ ពេលខ្លះ អត់អាហារ ក៏ដាច់ចិត្ត សុំអាហារគេញ៉ាំ ដើម្បីចម្អែតក្រពះ ជួលកាលឈឺ ប៉ុន្តែគ្មានលុយទិញថ្នាំ ក៏សុខចិត្ត ទ្រាំលំបាក ទាំងឈឺ ព្រោះជីវិត គ្មានទីពឹងពាក់ ដូចគេដទៃទៀត៕

ចង់ដឹងអត្ថន័យ នៃបទចម្រៀង យ៉ាងណានោះ រីករាយសណ្តាប់ទាំងអស់គ្នា៖

វីដេអូចម្រៀងមួយបទនេះ ក្រុមការងារ ខ្មែរឡូត ទទួលបានពី យុវជនណូយ៉ា ដែលបានផ្ញើមកកាន់ ក្រុមការងារ យើងខ្ញុំ...

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]