បច្ចេកវិទ្យាកាន់តែទំនើប មនុស្សតែងតែផ្លាស់ប្តូរទម្លាប់ប្លែកៗ ទៅតាមរបត់សង្គម ដូចជា រយៈពេល ពីរ ឬ បីឆ្នាំចុងក្រោយនេះ មនុស្សនាំគ្នានិយម ការថតរូបខ្លួនឯង ឬ selfie មិនថាតែ យុវវ័យទេ សូម្បីតែ តារាហូលីវូតល្បីៗ ឬអ្នកដឹកនាំធំៗក៏និយមថត selfie ដោយប្រើទូរស័ព្ទដៃ របស់ខ្លួន ផងដែរ។

យ៉ាងណាមិញ ទូរស័ព្ទស្មាតហ្វូន Samsung Galaxy A series បានទទួលការ ពេញនិយម យ៉ាងខ្លាំង ក្នុងស្រទាប់យុវវ័យ កម្ពុជា ដែលនិយមថត sefie រួចបង្ហោះ Facebook ក៏ដូចចែកចាយ ដល់មិត្តភក្តិ លើ បណ្តាញសង្គមផ្សេងៗ ដោយសារស្មាត ហ្វូនប្រភេទនេះ មានមុខងារខាង selfie បានល្អឥតខ្ចោះ និងទើប ចេញលក់ លើទីផ្សារកម្ពុជាក្នុងឆ្នាំ 2015នេះ។

ដោយមើលឃើញពីតម្រូវការរបស់អតិថិជន ក្រុមហ៊ុនសាមសុង បានធ្វើការ ថែមជូនដង selfie ​តម្លៃ 25$ មួយដោយឥតគិត ថ្លៃ រាល់ការជាវ Samsung Galaxy A ណាមួយក៏ដោយ។

លោកហ្គីហាន់ លី អគ្គនាយកក្រុមហ៊ុន ថៃសាមសុងអេឡិចត្រូនិច ប្រចាំកម្ពុជា- ឡាវ បានមាន ប្រសាសន៍ ថា «ការលក់ទូរស័ព្ទស្មាតហ្វូន Samsung Galaxy A Series ដណ្តើមបាន ចំណែកទីផ្សារ គួរឲ្យកត់ សម្គាល់ ទោះបីជាទូរស័ព្ទប្រភេទ Samsung Galaxy A នេះ ទើបតែចេញលក់លើ ទីផ្សារ ក្នុងឆ្នាំ 2015 នេះក៏ដោយ»។

លោកហ្គីហាន់ លី បានឲ្យដឹងថា ទូរស័ព្ទ​ស្មាតហ្វូន Galaxy A3, Galaxy A5 និង Galaxy A7 ជា​ប្រភេទ​ ទូរស័ព្ទ​ដៃ​ទំនើប ដែលមានភ្ជាប់ ជាមួយនូវកម្មវិធី ថតរូប Selfie ប្លែក​ៗ​ច្រើន​ម៉ូដ ក្នុងនោះ ការ ប្រើដៃជា សញ្ញាដើម្បីថត ដោយមាន​កាម៉េរ៉ា​មុខ​ រហូត​ដល់5MP ពិសេសបំផុត សម្រាប់ យុវវ័យដែល ​ចូលចិត្ត​បង្ហាញ​ស្ទីល​ កាលីប​ប្លែកៗ​របស់​ខ្លួន។

ប្អូនប្រុស ជា សត្យា ដែលកំពុងតែចាំទិញទូរស័ព្ទដៃ Samsung Galaxy A7 នៅហាង KLDis សាខាពេទ្យចិន បានឲ្យដឹងថា «បន្ទាប់ពីខ្ញុំបាន ឆែកឃើញព័ត៌មាន ពាក់ព័ន្ធនឹង អត្ថប្រយោជន៍ របស់ Samsung Galaxy A ភ្លាម ខ្ញុំក៏ចាប់អារម្មណ៍ភ្លាម តែម្តង ព្រោះខ្ញុំចូលចិត្តកម្មវិធីថត selfie ប្លែកៗ ហើយម្យ៉ាង មានថែមដង selfie មួយទៀត ផងនោះ ខ្ញុំក៏សម្រេចចិត្តមក ទិញតែម្តង»។


ក្រុមហ៊ុន Samsung​​ កំពុងធ្វើ​ការ​ផ្តល់​ជូន​ដ៏ពិសេសនេះ​ នៅ​តាម​បណ្តា​ ហាងទូរស័ព្ទ ​ ​នានា​នៅ​ ក្នុង​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ កំពង់​ចាម សៀម​រាប​ បាត់​ដំបង បន្ទាយ​មាន​ជ័យ ប៉ោយប៉ែត ក្រុង​ព្រះសីហនុ និង​កំពង់​ស្ពឺ ចាប់ពី​​ ថ្ងៃ​ទី 22 មិថុនា​ រហូត​ដល់​ថ្ងៃ​ទី 31 ខែ​កក្កដានេះ​។

ក្រុមហ៊ុននៅមិនទាន់បិទ បញ្ចប់ការផ្តល់ជូនដងថតដ៏ស្រស់ស្អាតនេះ នៅឡើយទេ ដូច្នេះរាល់ អតិថិជន ដែលចាប់អារម្មណ៍ សូមកុំភ្លេច ទៅកាន់ ហាងទូរស័ព្ទ សាមសុង ណាមួយដែលនៅ ជិតលោកអ្នកបំផុត ដើម្បីរកទិញទូរស័ព្ទ Samsung Galaxy A ស៊េរីណាមួយ ដែលលោក អ្នកពេញចិត្ត។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់ លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់ រូបគ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរ ឲ្យកាន់តែ ប្រសើរ​ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗ ប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើងមានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​ បរិមាណលក់ ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]