ខេត្ត​កំពង់​ស្ពឺ​ ៖ ​យុវជន​ម្នាក់​រង​របួស​បាក់​ឆ្អឹង​​ជំនីរ​ខាង​ឆ្វេង ខណៈ​ពេល​ភ្ជួរ​ស្រែ​ច្រឡំ​ដាក់​លេខ​គោ​យន្ត​​ថយ​ក្រោយ​កិន​ខ្លួន​ឯង​ បណ្តាល​ឱ្យ​ដួល​រង​របួសធ្ងន់ កាល​ពីវេលា​ម៉ោង​​៥​និង​៣០​​នាទី​ល្ងាច​ថ្ងៃទី​២៣ កក្កដា នៅ​វាល​ស្រែ​ស្ថិតក្នុង​ភូមិ​កំពង់​ល្វា ​ឃុំ​ប៉មាស ស្រុក​សំរោង​ទង ។

ជន​រងគ្រោះ​​មាន​ឈ្មោះ​​សៅ សឿន ​ភេទ​ប្រុស អាយុ​​២០​ឆ្នាំ​ ជា​កសិ​ករ ស្នាក់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ ។ បើ​តាម​ឈ្មោះ​ប៉ា សូ អាយុ​៦៧ឆ្នាំ ជា​ជីដូន​របស់​ជន​រងគ្រោះ​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​​ចៅ​របស់​គាត់ (សៅ សឿន) ​បាន​​បរ​គោ​យន្ត​យក​ទៅ​​​ភ្ជួរ​ស្រែ​ដើម្បី​ស្ទូង​ស្រូវ ខណៈ​​​កំពុង​​ភ្ជួរ​ ស្រាប់តែ​​ច្រឡំ​​ដាក់​លេខ​ថយ​ក្រោយ​ បណ្តាល​ឱ្យ​គោ​យន្ត​ថយ​កិន​ខ្លួន​ឯង​ចំ​​ឆ្អឹង​ជំនីរ​ខាងឆ្វេង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]