ព្រះសីហនុ៖ កម្លាំងនគរបាល ការិយាល័យអន្ដោប្រវេសន៍ នៃស្នងការដ្ឋាន នគរបាលខេត្ ដព្រះសីហនុ ដឹកនាំដោយលោក ឧត្ដមសេនីយ ហ៊ុន សុរិទ្ធី នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥នេះ បានចុះទៅធ្វើការ ត្រួតពិនិត្យនិងធ្វើការឃាត់ខ្លួន ជនជាតិវៀតណាម ចំនួន១០នាក់ ក្នុងនោះមានស្ដ្រីម្នាក់ ក្រោយពីពួកគេ រស់នៅគ្មាន លិខិតស្នាមត្រឹមត្រូវ ទាំងការ រកស៊ីផងដែរ ។

ប្រតិបត្ដិការបន្ដ ចុះឃាត់ខ្លួន ជនជាតិវៀតណាម ទាំងនេះ បានធ្វើឡើងស្ថិត នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បន្ទាប់ពីសមត្ថកិច្ ចបានទទួលព័ត៌មានមកថា ជនជាតិវៀតណាម ទាំងនេះ រស់នៅនិងធ្វើការគ្មានច្បាប់ អនុញ្ញាតពីអាជ្ញាធរ ។

មន្ដ្រីនគរបាលការិយាល័យ អន្ដោប្រវេសន៍ បានបញ្ជាក់ថា ជនជាតិវៀតណាម ទាំង១០នាក់ ក្រោយពីឃាត់ខ្លួនរួចមក ពួកគេត្រូវ បានបញ្ជូនទៅសួរនាំបន្ដ ដើម្បីមានវិធានការ តាមផ្លូវច្បាប់ ដោយបណ្ដេញចេញពីប្រទេស កម្ពុជា ។

តាមមន្ដ្រីនគរបាលរូបនេះ ប្រតិបត្ដិការ ចុះឆែកឆេរ ដែលមានការ ណែនាំពីសំណាក់ លោកឧត្ដមសេនីយ៍ ស្នងការ និងធ្វើឡើងជា បន្ដបន្ទាប់រកឱ្យឃើញ រាល់ជនបរទេសដែល រស់នៅនិងរកស៊ី លើទឹកដីខេត្ដ ជាប់មាត់សមុទ្រមួយនេះ ដើម្បីបណ្ដេញចេញ ពីប្រទេស កម្ពុជា ។

សូមបញ្ជាក់ថា ជនបរទេសជាច្រើននាក់ ត្រូវបានឃាត់ខ្លួន ជាបន្ដបន្ទាប់ក្នុង ទឹកដីខេត្ដ ព្រះសីហនុ ពាក់ព័ន្ធទៅនឹងការប្រព្រឹត្ដបទ ល្មើសផ្សេងៗ រួមមានការប្រើអំពើហិង្សា គ្រឿងញៀន និងរំលោភ សេពសន្ថវៈជាដើម ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]