ចិន៖ ហេតុការណ៍ ដ៏គួរឲ្យតក់ស្លុតមួយ បានកើតឡើង ដោយសារឪពុកម្នាក់ បានបោះកូនស្រីបង្កើត របស់ខ្លួន ពីរនាក់ ពីលើអគារ ជាន់ទី១១ មកដល់ដី ស្លាប់ទាំងពីរ រួចក៏បានលោត សម្លាប់ខ្លួន តាមក្រោយ។


សាកសព បីនាក់ ឪពុកកូន 

បើតាមប្រភព ព័តមានបានឲ្យដឹងថា  ហេតុការណ៍ ដ៏គួរឲ្យតក់ស្លុត មួយនេះ បានកើតឡើង នៅក្នុង សង្កាត់ Ruichang ខេត្ត Jiangxi ប្រទេសចិន ដែលក្មេងស្រីរងគ្រោះ ទាំងពីរនាក់ មានម្នាក់ អាយុ ៨ឆ្នាំ និងម្នាក់ ទៀត អាយុ ៥ឆ្នាំ ត្រូវបានស្លាប់ នៅនឹងកន្លែង ជាមួយនឹង ឪពុក ពួកគេ។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ៩ព្រឹក ថ្ងៃពុធ កន្លងទៅនេះ រូបគាត់បានឃើញ ក្មេងស្រីពីរនាក់ ត្រូវបានបុរសម្នាក់ បោះពីលើអគារ ជាន់ទី១១ ធ្លាក់មកដល់ក្រោម រួចបុរសម្នាក់នោះ ក៏បានលោតចុះ តាមពីក្រោយ ស្លាប់ភ្លាមៗ នៅនឹងកន្លែង ទាំងបីនាក់ តែម្តង។ 

ចំណែកសាក្សី ជានារីម្នាក់ ដែលនាងរស់នៅ ក្នុងអគារនោះដែរ ក៏បានប្រាប់ ឲ្យដឹងដែរថា រូបនាងបានឃើញ បុរសជាឪពុក ម្នាក់នោះ អូសកូនស្រី ទាំងពីរ ចូលក្នុង ជណ្តើរយន្តប្រអប់ ហើយនាង បានលឺសម្លេង កូនស្រីច្បង សួរទៅ ឪពុករបស់គេថា៖ "តើពួកយើងទៅណាហ្នឹង?"។

បើតាមប្រភព ព័ត៌មានបាន ឲ្យដឹងទៀតថា បុរសជាឪពុក ម្នាក់នោះ មានមុខរបរ ជាកម្មករសំណង់ ដែលប្រពន្ធ របស់គាត់ ទើបនឹងរត់ចោល កាលពីពេលថ្មីៗនេះ ផងដែរ។

បច្ចុប្បន្ន រឿងហេតុដ៏គួរឲ្យ តក់ស្លុតនេះ កំពុងស្ថិតក្រោម ការស៊ើបអង្កេត របស់អាជ្ញាធរ នៅឡើយ៕


ប្រភព Shanghaiist | chinadaily

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]