ភ្នំពេញៈ ករណីបាញ់ប្រហារទាំងកណ្តាលរាត្រី បានកើតឡើងនៅក្បែរផ្សារសំណង់១២ ធ្វើឲ្យជនជាតិ បរទេសម្នាក់បាត់បង់ជីវិត ដោយគ្រាប់កាំភ្លើងក្រុមជនល្មើស ។

មន្រ្តីសមត្ថកិច្ចមូលដ្ឋានបាននិយាយថា ជនជាតិបារាំងមា្នក់ ត្រូវក្រុមជនល្មើសបាញ់ប្លន់សម្លាប់កាលពី ម៉ោង១និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែកក្កដា នៅមុខផ្ទះលេខ១៩ ផ្លូវលេខ ២៦៥ កែងផ្លូវលេខ២១០ ក្រុមទី៣៦ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ម្តុំផ្សារសំណង់១២ សង្ស័យជារឿងគំនុំ។

នាយនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ លោក ស៊ិន ប៊ុនរី បានឲ្យដឹងថា ជនជាតិបារាំងវ័យ ៤៣ឆ្នាំម្នាក់ ឈ្មោះ MATHIEU គ្មានលិខិតឆ្លងដែនស្នាក់នៅផ្ទះជួលបន្ទប់លេខ៨ ជាន់ទី២ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ ទី៣ ត្រូវក្រុមជនល្មើសបាញ់ត្រូវក្រោមដោះ ខាងឆ្វេង១គ្រាប់បណ្តាលឲ្យ ស្លាប់ក្រោយពេលបញ្ជូនទៅ កាន់មន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ។

លោកមេប៉ុស្តិ៍រូបនេះបន្តរថា ក្រោយកើតហេតុក្បាលគ្រាប់កាំភ្លើងខ្លីចំនួន១រួមនិងម៉ូតូកូនទាម៉ាក Adly
ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AT-6105 ជារបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រទះឃើញនៅ កន្លែងកើតហេតុ ។

លោក អ៊ំ សាឯម អាយុ៣១ឆ្នាំ បាននិយាយថា មុនពេលកើតហេតុរូបលោក បានឃើញក្រុមជនល្មើស
ជិះម៉ូតូ C125 ពីរគ្រឿង មានគ្នា៣នាក់ប្រដាប់ដោយកាំភ្លើងខ្លី១ដើម បានប្រតាយប្រតប់ ជាមួយជនរង គ្រោះ ជាជនជាតិបរទេសក្រោយមកក៏បាញ់សម្លាប់ជនរងគ្រោះតែម្តង ។

នារីវ័យ២០ឆ្នាំ ជាជនជាតិខ្មែរឈ្មោះ សុខ វាសនា បានប្រាប់ថា នាងជាសង្សារជនរងគ្រោះ ដោយបាន ស្គាល់គ្នារយៈពេល៧ខែមកហើយ ។ នារីរូបនេះបានបន្តរថា ខណៈដែលនាងមកពីទិញនំចំណីហូបពេល យប់ ពេលនោះសង្សាររបស់នាងបានជិះម៉ូតូដើររក ពេលនាងត្រឡប់ទៅវិញ ស្រាប់តែប្រទះឃើញសង្សារ
ត្រូវគេបាញ់ សម្លាប់បាត់ទៅហើយ ដោយករណីនេះនាងសង្ស័យថា ជាករណីប្លន់ ៕

អធិការនគរបាលខណ្ឌទួលគោកលោក ហួត ចាន់យ៉ារ៉ាន់ បានបញ្ជាក់ថា ករណីបាញ់សម្លាប់ជនជាតិ បារាំងនេះ មិនមែនជាករណីប្លន់ទេ ពីព្រោះទាំងម៉ូតូ និងរបស់របរជនរងគ្រោះគ្មានការបាត់បង់។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]