សៀមរាប : នៅព្រលឹម ថ្ងៃទី២៤ កក្កដា ឆ្នាំ២០១២  អ្នកហាត់ប្រាណ នៅតាមបណ្ដោយ ដងស្ទឹងសៀមរាប ផ្ដុំខាងមុខផ្សារចាស់ តាមស្ពានថ្ម បានប្រទះឃើញ សពអណ្ដែត ទឹក បន្ដិចក្រោយមកក៏មានបុរសម្នាក់ បានចុះ ស្រង់ អូសសពនោះ មកដាក់នៅ ច្រាំងស្ទឹង ចំពីមុខផ្សារចាស់ នៅវេលាម៉ោងប្រមាណ ៦និង៣០នាទី ព្រឹក ធ្វើឲ្យមនុស្សម្នា រាប់រយនាក់ផ្អើលមកចោម រោមមើល។

រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី២៤នេះ គេមិនទាន់ដឹងអត្តសញ្ញាណសាកសពនេះនៅឡើយ តែបើតាម ភិនភាគ គឺ ជាជនជាតិបរទេស ភេទប្រុស ដែលមានអាយុប្រមាណពី ២៥ ទៅ ៣០ឆ្នាំ និងការធ្វើកោសល្យ កោសលវិច័យ ទៅលើសាកសព ដែលមានសភាពហើម និងធុំក្លិន គឺទំនងមិនមាន ស្លាកស្នាម នៃការវាយដុំ អ្វីទេ គឺទំនងជារអិលជើង ធ្លាក់ចូលក្នុងទឹកស្ទឹង បណ្ដាលឲ្យលង់ស្លាប់ ម្យ៉ាងដោយទ្រព្យសម្បត្តិ របស់សាកសព ដែលមានម៉ាស៊ីនថតរូប និងប្រាក់ យូរ៉ូ និងសម្ភារ:មួយចំនួនទៀត មិនមានការបាត់បង់ឡើយ។

បើតាមរូបថត ដែលនៅជាប់ជាមួយម៉ាស៊ីនថត រូបរបស់សាកសព អាចបញ្ជាក់ថា ភ្ញៀវម្នាក់នេះបានមក ដល់ក្រុងសៀមរាប នៅថ្ងែទី២២ កក្កដា ព្រោះកាលពីថ្ងៃទី២១ គេបានថតរូបនៅសារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែង រាជធានីភ្នំពេញ ។

បើតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញ លោកបញ្ជាក់ថា សាកសពនេះទំនងលង់ទឹកស្លាប់ តាំងពីរាត្រីថ្ងៃទី២២ ខែកក្កដា មកម្លេះ ព្រោះសាកសព មានសភាពហើម និងធុំក្លិន អណ្ដែតទឹកទៅហើយ។ ហើយបើតាមរូបថត ដែលជាប់នឹងម៉ាស៊ីន ដែលថតក្នុងឆ្នាំ២០១១ ឃើញ មានការថតរូបនៅទីក្រុងឡុង ប្រទេសអង់គ្លេស ។

សមត្ថកិច្ចនៅបន្តស្វែងរកអត្តសញ្ញាណ និងលិខិតឆ្លងដែនរបស់សពជនបរទេសម្នាក់នេះ នៅទីតាំង ផ្ទះ សំណាក់ ដែលគេស្នាក់នៅ ក្នុងក្រុងសៀមរាប ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]