ភ្នំពេញ ៖ សកម្មភាពប្លន់ប្រដាប់អាវុធ មួយយ៉ាងសាហាវបានកើតឡើងដោយផ្ដើម ចេញ ពីខេត្ដកណ្តាល ហើយប្រុង ចូលមករាជធានីភ្នំពេញ តាម សេចក្ដីរាយការណ៍ ជំហានដំបូងបានបញ្ជាក់ថា ក្រុមប្រដាប់អាវុធបាន បាញ់មន្ដ្រីនគរបាល ខេត្ដកណ្ដាល ចំនួន២នាក់  រងរបួសធ្ងន់ ។

យោងតាមមន្ដ្រីនគរបាល ខេត្តកណ្តាល បានឱ្យដឹងថា មន្ដ្រីនគរបាលចរាចរណ៍ ខេត្ដកណ្ដាល ចំនួន២នាក់ រងរបួសធ្ងន់ ក្នុងចំណោម៣នាក់ បន្ទាប់ពីក្រុមប្រដាប់ អាវុធបានធ្វើសកម្មភាព ប្លន់នៅក្នុងខេត្តកណ្តាល ហើយគេចខ្លួនចូលរាជធានីភ្នំពេញ ។

មន្ដ្រីនគរបាលបានបន្ដថា នៅពេលនេះ កម្លាំងសមត្ថកិច្ចខេត្ដកណ្ដាល រួមទាំងកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ កំពុងតែ សហការគ្នាតាម ចាប់ក្រុមប្រដាប់អាវុធ ដែលធ្វើសកម្មភាព ប្លន់យ៉ាងសាហាវ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២នេះ ។

យោងតាមមន្ដ្រីនគរបាលខេត្ដកណ្ដាល បានឱ្យដឹងថា មន្ដ្រីនគរបាលចរាចរណ៍ជើង គោកខេត្ដកណ្ដាលចំនួន២ នាក់ បានរងរបួស ធ្ងន់ បន្ទាប់ពីក្រុមចោរមាន គ្នាពីរនាក់បាញ់ ទៅលើ បន្ទាប់ពីក្រុមមន្ដ្រីនគរបាលចរា ចរណ៍ ទាំងនេះកាក់ម៉ូតូរបស់ពួកគេ ដើម្បី ត្រួតពិនិត្យច្បាប់ចរាចរណ៍ ។ ជនរងគ្រោះម្នាក់ ត្រូវជនសង្ស័យបាញ់ចំនួន៣គ្រាប់ ដែលតម្រូវឲ្យធ្វើការវះកាត់ជាបន្ទាន់ គឺត្រូវត្រង់ជើង ភ្លៅ និងគ្រលៀន។

មន្ដ្រីនគរបាលខេត្ដកណ្ដាលបានបន្ដថា ជនសង្ស័យចំនួនពីរនាក់ខាងលើនេះ បានធ្វើ សកម្មភាពកាច់សោកម៉ូតូនៅខេត្ដកណ្តាល រួចធ្វើដំណើរចូលមករាជធានីភ្នំពេញ ដោយ ពេលនោះជនសង្ស័យ ម្នាក់ ដែលជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង ត្រូវបានកម្លាំងនគរបាលចរាចរណ៍ជើងគោក ឃាត់ ក្នុងគោលបំំណង ត្រួតពិនិត្យច្បាប់ ចរាចរណ៍ ប៉ុន្ដែខណៈដែលកំពុងត្រួតពិនិត្យ នោះ ជនសង្ស័យម្នាក់ទៀត ដែលជិះម៉ូតូតាម ក្រោយ បានធ្វើសកម្មភាពបាញ់ទៅលើក្រុមសមត្ថកិច្ច បណ្ដាលឱ្យរងរបួសធ្ងន់ចំនួន៣នាក់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

មន្ត្រីនគរបាលបានបន្តទៀតថា នគរបាលចរាចរដែលត្រូវក្រុមជនល្មើសបាញ់ឲ្យរបួសទាំង៣នាក់មាន១- ឈ្មោះសៀម ប៉ូច ២-ឈុំ ប៊ុនធឿន និង៣-គក់ រ៉ាវី ជានគរបាលចរាចរក្រុងតាខ្មៅ។ អ្នកទាំង៣ត្រូវក្រុមជនល្មើសបាញ់ឲ្យរបួសជើង២នាក់ និងម្នាក់ទៀតធ្លាយពោះកំពុងសង្គ្រោះពីក្រុមគ្រូពេទ្យ។

មន្រ្តីនគរបាលខេត្តបានបន្តថា ជនសង្ស័យ បានទុកម៉ូតូរបស់ពួកគេមួយគ្រឿង នៅនឹងកន្លែងសមត្ថកិច្ច រួចជិះម៉ូតូមួយគ្រឿងទៀតចូលរាជធានីភ្នំពេញ៕

 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

*** ព័ត៌មានបន្ថែមថ្មី៖ 

សូមជួយបរិច្ចាគដើម្បីជួយប៉ូលីសដែលត្រូវចោរបាញ់ក្នុងពេលបំពេញភារកិច្ចពង្រឹងច្បាប់ចរាចរ ដូចនេះសូមជួយបរិច្ចាគត្រឹមតែ $1 ដាក់នៅតាមសាលាបើកបរ២៣តុលាគ្រប់សាខា ដើម្បីជួយ ដល់ប៉ូលីសល្អៗរបស់យើង។ការបាញ់ប្រហាររបស់ក្រុមចោរបាន បណ្ដាលឱ្យមន្ដ្រីចរាចរណ៍ជើងគោកចំនួន៣ នាក់រងរបួសធ្ងន់ស្រាល រួមមាន ទី១ឈ្មោះ ឈុំ ប៊ុនធឿន រងរបួសធ្ងន់, ទី២ ឈ្មោះ សៀម ប៉ូច រងរបួសធ្ងន់និងទី៣ ឈ្មោះធួក រ៉ាវី រងរបួសស្រាល ពេលប្រតាយប្រតប់ ដណ្ដើមអាវុធពីក្រុមចោរ ។បើជាមិត្តរបស់ខ្ញុំសូមមេត្តាជួយ Share បន្ត និងជួយបរិច្ចាគជាទឹកចិត្តត្រឹម១ដុល្លាទៅកាន់សាលាបើកបរ២៣តុលានិងវិទ្យុ១០៧.៥FM.។ដោយក្តីស្រលាញ់មិត្តទាំងអស់គ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]