រាជធានីភ្នំពេញ ៖ អ្នក​​​នាង ស្វែង សុជាតា ​ត្រូវ​បាន​​ប្រិយ​មិត្ត​​ទស្ស​និក​ជន​ទទួល​ស្គាល់​ថា ជាតារា​ទឹក​ភ្នែក និង​ជា​តារា​កាច​ឆ្នាស់​​ឆ្នើមដែល​ត្រូវ​បាន​​គេ​ស្គាល់ និង​ល្បី​ល្បាញ​តាម​រយៈ​​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ និង​វីដេអូ​ភាគ​​តាម​កញ្ចក់​ទូរទស្សន៍​នានា​​ចាប់​តាំងពី​​ឆ្នាំ​២០០០ ​មក​ដល់​ពេល​នេះ​ជាង​១០​ឆ្នាំ មក​ហើយ ។ ក្នុង​អាជីព​សិល្បៈ​​ដែល​​ពោរ​ពេញ​​ដោយ​ភាព​ជោគ​ជ័យ​ ហើយ​ឥឡូវ​​នេះ​បាន​ក្លាយ​ជា​ម្ចាស់​ភោជនីយ​ដ្ឋាន ៨៨៨៨ នៅខេត្ត​សៀមរាប ​ទៀត​ផង។ នាង​ស្វែង​ សុជាតា បាន​សម្តែង​ភាព​យន្ត​​បាន​យ៉ាង​ច្រើន​​រឿង​រហូត​រាប់​ភ្លេច តែ​រឿង​ចុង​ក្រោយ​គេ​ គឺ​រឿង​សង្សារ​អាប ​ហើយ​តាម​រយៈ​​រឿង​នេះដែរ ក៏​លេចឮ​ពាក្យ​មួយ​ចំនួន​រហូត​ល្បី​ថា ​នាង​ទះ​កំផ្លៀង​​តារា​ប្រុស​រួម​​អាជីព​​ទៀត​ផង ។

គេ​នៅ​ចាំ​បាន​ថា កាល​ពី​ពេល​ថ្មីៗ​កន្លង​​ទៅ​នេះ ​មាន​លេច​រូប​ថត​មួយ​​ដែល​បង្ហោះ​​តាម Facebook ដែល​តារា​មេម៉ាយ​រូប​នេះ ថើប​បឺត​មាត់​ជា​មួយ​បុរស​ពោះ​ម៉ាយ ហើយ​នាង​បង្ហើប​ប្រាប់​ថា បុរស​រូបនោះ​ឈ្មោះ​​គង់ សុផារា ជា​មន្ត្រី​នគរបាល​​ដែល​គ្រោង​នឹង​ភ្ជាប់​ពាក្យ​ជា​មួយ​គ្នា​នៅ​ពេល​ខាង​មុខ ។

​ឆ្លើយ​នឹង​សំណួរ​ដែល​​ថា នាង​ស្វែង សុជាតា ​​ទះ​កំផ្លៀង​​តារា​ប្រុស​ក្នុង​រឿង​​សង្សារ​អាប​​ដែល​ជា​រឿង​​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០១២ នេះ នាង​ស្វែង សុជាតា ​មិន​បាន​បដិសេធ​នោះ​ទេ ​នាង​ឆ្លើយ​​យ៉ាង​សឿង​បឿង​ថា បុរស​នេះ​ក្មេង​សោះ​ចេះ​និយាយ​មួល​បង្កាច់​នាង​ ដូច្នេះ​នាង​ត្រូវតែព្រមាន​​កុំ​ឱ្យ​​ឈ្លើយ​ពេក ។ ​នេះ​ត្រឹម​មួយ​កំផ្លៀង​​បើ​ថ្ងៃ​ក្រោយ​​មិន​រាង​ចាល​អាច​ត្រូវ​១០​កំភ្លៀង​ផង​មិន​ដឹង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]