ភ្នំពេញ ៖ អគ្គិភ័យដ៏ធំមួយ ទម្រាំកម្លាំង សមត្ថកិច្ចនិងអាជ្ញាធរ ជួយអន្ដរាគមន៍និង ពន្លត់អស់រយៈពេល ២ម៉ោងមកនោះ បាន បំផ្លាញតូបលក់ដូរ របស់អាជីវករនៅក្នុង ផ្សារទួលសង្កែ ខណ្ឌឫស្សីកែវ ចំនួន៨តូប ក្នុងចំណោមតូបអាជីវករ ២៣៣តូប រួមទាំង ផ្ទះប្រជាពលរដ្ឋចំនួន១៣ខ្នងដែលជាតួលេខ ជំហានដំបូង ។

អគ្គិភ័យដែលបានកើតឡើងនៅវេលាម៉ោង ២រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ មិនទាន់ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចបញ្ជាក់ ពីមូលហេតុពិតប្រាកដនៅឡើយទេ ខណៈ ដែលកំពុងធ្វើការស្រាវជ្រាវ និងសួរសាក្សី បន្ថែមទៀត ។

ក្រោយអគ្គិភ័យដ៏ធំនេះបានកើតឡើង កម្លាំងសមត្ថកិច្ចចម្រុះ របស់រាជធានីភ្នំពេញ រួមទាំងអាវុធហត្ថនិងនគរបាល បានបញ្ជូន រថយន្ដពន្លត់អគ្គិភ័យទៅជួយអន្ដរាគមន៍ភ្លាមៗ ហើយប្រើពេល២ម៉ោងទំរាំពន្លត់ទាំងស្រុង។

ប្រធានការិយាល័យពន្លត់និងបង្កាអគ្គិ ភ័យរាជធានីភ្នំពេញ លោកនេត វន្ថា បាន ប្រាប់អ្នកកាសែតនៅកន្លែងកើតហេតុថា តាម តួលេខជាបឋម បានបង្ហាញថា តូបចំនួន៨ ក្នុងចំណោមតូបលក់ដូរចំនួន២៣៣តូប និង ផ្ទះប្រជាពលរដ្ឋចំនួន១៣ខ្នង ត្រូវបានអគ្គិ ភ័យឆាបឆេះ ប៉ុន្ដែតួលេខពិតប្រាកដ ត្រូវរង់ ចាំបន្ដទៀត បន្ទាប់ពីលោកឃ្លាំង ហួត អភិ បាលខណ្ឌឫស្សីកែវ នឹងស្រង់ស្ថិតិស្ដីអំពីការ ខូចខាតដែលបណ្ដាលមកពីអគ្គិភ័យដ៏កំណាច នេះ ។

លោកនេត វន្ថា បានបន្ដថា រថយន្ដពន្លត់ អគ្គិភ័យចំនួន២៣គ្រឿង មកពីស្នងការនគរ បាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានអាវុធ ហត្ថរាជធានីភ្នំពេញ ស្នងការនគរបាលខេត្ដ កណ្ដាល និងទីបញ្ជាការកងពលតូចលេខ៧០ ត្រូវបានបញ្ជូនទៅជួយអន្ដរាគមន៍ភ្លាមៗ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ទូច ណារ៉ុថ បានបញ្ជាក់នៅកន្លែងកើតហេតុ ថា សម្រាប់គ្រោះអគ្គិភ័យនេះ មូលហេតុពិត ប្រាកដ មិនទាន់ត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់ នៅឡើយទេ ខណៈដែលសមត្ថកិច្ចនិង អាជ្ញាធរពាក់ព័ន្ធ កំពុងស្រាវជ្រាវលើករណី នេះ ។
យ៉ាងណាក៏ដោយ ស្នងការនគរបាលរូប នេះ បានអះអាងថា កម្លាំងសមត្ថកិច្ចចម្រុះ របស់រាជធានីភ្នំពេញ ទាំងនគរបាលនិងអាវុធ ហត្ថ

បានជួយអន្ដរាគមន៍ភ្លាមៗ បើទោះបី តូបនិងផ្ទះប្រជាពលរដ្ឋមួយចំនួនបានរងការ ខូចខាតក៏ដោយនោះ ។
អភិបាលខណ្ឌឫស្សីកែវ លោកឃ្លាំង ហួត បានមានប្រសាសន៍នៅកន្លែងកើតហេតុថា ចំពោះការជួយអន្ដរាគមន៍របស់សមត្ថកិច្ច ក្នុងការពន្លត់អគ្គិភ័យនេះ មានការលំបាក បន្ដិច ដោយសារតែផ្លូវមានទំហំតូចនិងការ កកស្ទះចរាចរ ប៉ុន្ដែវាមានភាពល្អប្រសើរជាង មុន ។

បើយោងតាមអាជ្ញាធរមូលដ្ឋាន លោក ចៅសង្កាត់ សយ កុសល បាននិយាយថា ក្រោយពីអាជ្ញាធរខណ្ឌឫស្សីកែវ ដកស្រង់ តួលេខស្ដីពីការខូចខាត ដោយសារអគ្គិភ័យ ខាងលើនេះរួចមក នៅថ្ងៃទី២៤ ខែកក្កដា អភិបាលរាជធានីភ្នំពេញ លោកកែប ជុតិមា និងអភិបាលខណ្ឌឫស្សីកែវ និងមកចែក អំណោយដល់ជនរងគ្រោះជាម្ចាស់តូប និង ម្ចាស់ផ្ទះ ។

យ៉ាងណាក៏ដោយ ទាំងអាជ្ញាធរនិងសមត្ថ កិច្ច មិនទាន់បានបញ្ជាក់ពីមូលហេតុពិតប្រាកដ ដែលនាំឱ្យកើតមានអគ្គិភ័យខាងលើនេះទេ ប៉ុន្ដែស្ដ្រីអាជីវករម្នាក់ បានប្រាប់ដើមអម្ពិល ខណៈកំពុងរើឥវ៉ាន់របស់ខ្លួនចេញពីតូបថា អគ្គិភ័យនេះបានឆាបឆេះដំបូងចេញពីតូប របស់អាជីវករម្នាក់ឈ្មោះវ៉ាន់ ប៉ុន្ដែមិនដឹងពី មូលហេតុនៃការឆេះនោះទេ ។

អាជីវករនិងប្រជាពលរដ្ឋមួយចំនួនទៀត បាននិយាយថា អគ្គិភ័យខាងលើនេះអាចឆេះ មកពីការស្ងោរពងទាកូន និងផ្ទុះធុងហ្គាស ប៉ុន្ដែមូលហេតុពិតប្រាកដយ៉ាងណានោះ ត្រូវរង់ ចាំសមត្ថកិច្ចនិងអាជ្ញាធរចុះស្រង់តួលេខ និង ធ្វើការស្រាវជ្រាវរួចរាល់សិន ។

 

 ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយ ៖ ចន្ថា-មនោ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]