ភ្នំពេញ៖ តារាសម្តែងស្រី កែវ ស្រីនាង ​ហាក់ដូចជាមាន រាសីខ្ពស់ ព្រោះផលិតកម្ម មួយចំនួន បានហៅ នាង ថតសម្តែង ខ្សែភាពយន្ត ជាបន្តបន្ទាប់។ ប៉ុន្តែកាលពីថ្មីនេះ ក៏មានពាក្យរសើប និងព័ត៌មានជាច្រើន ពាក់ព័ន្ធនឹង នាង ថានាងហ៊ានទាំង ថតស្រាត ប្រសិនបើ ខាងផលិតកម្ម ហ៊ានឲ្យតម្លៃខ្លួនខ្ពស់។

តារាស្រី សម្តីស្រទន់ រូបនេះ ត្រូវបានមហាជន ងាកមកចាប់អារម្មណ៍ នាងសារជាថ្មី លើទេពកោសល្យ ខាងសម្តែង របស់នាង ហើយកាលពី ប៉ុន្មានថ្ងៃ មុននេះ ខ្សែភាពយន្ត "ក្រមុំសៅកែ" ដែលនាងបាន គ្រងតំណែង ជាតួ​ឯក ក៏បានចាក់បញ្ចាំង ផងដែរ។

ស្របពេលទីផ្សារសិល្បៈ របស់ កែវ ស្រីនាង កំពុងតែឡើងកូដ យ៉ាងខ្លាំង ក៏មានសារព័ត៌មាន ក្នុងស្រុកមួយ បានសាកសួរ ទៅនាងថា បើផលិតកម្ម ខ្សែភាពយន្ត តម្រូវឲ្យនាង ថតស្រាត តើនាងហ៊ានដែរទេ? អ្នកនាង កែវ ស្រីនាង ក៏បានឆ្លើយតបថា "នាងពិតជាហ៊ានថត បើឲ្យតម្លៃខ្លួន ដល់កម្រិត ដែលនាងចង់បាន គឺតម្លៃខ្លួន ១លានដុល្លារ នាងនឹងថតភ្លាម "

មិនតែប៉ុណ្ណោះ នាងថែមទាំងបញ្ជាក់ថា "វាគ្មានបញ្ហានោះទេ បើឲ្យថតស្រាត ១០០ភាគរយ ក៏បានដែរ ឲ្យតែខ្សែភាពយន្តនោះ  ខ្មែរយើងទទួលយកបាន ហើយខាងក្រសួងវប្បធម៌សិល្បៈ អនុញ្ញាត ឲ្យដាក់បញ្ចាំង នាងអាចថតឲ្យបាន"។

ទាំងនេះ ជាការលើកឡើង របស់អ្នកនាង កែវ ស្រីនាង ដែលបានផ្តល់កិច្ចសំភាន៍ ទៅសារព័ត៌មាន ក្នុងស្រុកនោះ។

យ៉ាងណាមិញ ក្រុមការងារខ្មែរឡូត ក៏បានទំនាក់ទំនង ទៅកាន់អ្នកនាង ដោយផ្ទាល់ផងដែរ ដើម្បីបញ្ជាក់រឿងនេះ ឲ្យកាន់តែច្បាស់ ជូនចំពោះប្រិយមិត្ត​ ប៉ុន្តែគួរឲ្យសោកស្តាយ អ្នកនាង មិនបានលើកទូរស័ព្ទ នោះទេ ប៉ុន្តែប្អូនស្រី របស់នាង បានលើកជំនួស៕




អ្នកនាង កែវ ស្រីនាង

តើប្រិយមិត្ត​យល់យ៉ាងណាដែរ?

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ស្រីនាង