ហាងកាហ្វេ Molecule ដែលទើបតែបើកទ្វារ នៅទីក្រុង New York លក់ទឹកចេញពីក្បាលម៉ាស៊ីន ក្នុងមួយដបស្មើនឹង ១០០០០ រៀល ។ ម្ចាស់ហាងបានអះអាងថា ទឹកចេញពីក្បាលម៉ាស៊ីននៅ ទីក្រុង New York មានអនាម័យស្អាតដូចទឹកសុទ្ធដែរ មិនបាច់ដាំ និង ចម្រាញ់អ្វីទេ​។

អ្នកជំនាញខាងទឹកសុទ្ធបានប្រាប់ថា ទឹកក្បាលម៉ាស៊ីន នៅទីក្រុង New York ពិតជាមានអនាម័យខ្ពស់ មិនចាញ់ទឹកសុទ្ធក្នុងដបទេ ។ ដោយសារតែហេតុនេះហើយ​​ បានជាលោក Alexander Venet និង Adam Ruhf មានគំនិតទិញមានស៊ីនច្រោះតម្លៃ ២៥០០០ ដុល្លារសហរដ្ឋអាមេរិក ភ្ជាប់ជាមួយក្បាលទឹកម៉ាស៊ីន បើកលក់ដល់អតិថិជន។ លោក Adam Ruhf ដែលធ្លាប់រស់នៅរដ្ឋ California បានប្រាប់ថាគាត់ មិនចូលចិត្តទឹកម៉ាស៊ីននៅរដ្ឋនោះទេ ព្រោះវាមានក្លិនគីមី ហើយគាត់គិតថាទឹកម៉ាស៊ីននៅទីក្រុង New York មានគុណភាពខ្ពស់ គួបជាមួយម៉ាស៊ីនច្រោះទឹករបស់គាត់ទៀត អតិថិជននិងបានសាកទឹក ដែលមានគុណភាព និង អនាម័យល្អ ១០០% ។

លោកបានបញ្ជាក់ថាមកដល់ពេលនេះ មិនទាន់មានអតិថិជនណាធ្វើការ តវ៉ា នឹងគុណភាពទឹកដែលចេញពីហាងគាត់នៅឡើយ។ ប៉ុន្ដែមានមតិខ្លះអះអាងថាទឹករបស់គាត់ មិនមានគុណភាពដូចគាត់គិតទេ ព្រោះម៉ាស៊ីនច្រោះបាន ច្រោះចេញនូវជាតិ មីណឺរល សំខាន់ៗក្នុងទឹក ធ្វើឲ្យទឹកបានគុណភាព ។

តើប្រិយមិត្តពិតជាជឿថា មានអតិថិជនដែលចំណាយ ១០០០០ រៀលលើទឹកម៉ាស៊ីន មួយដប? តើរបរបែបនេះនឹងអាចដំណើរការល្អក្នុងក្រុង ភ្នំពេញ?

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]