Connie Chew អាយុ ៣៧ ឆ្នាំជនជាតិសិង្ហបូរី បានសារភាពតាម ព័ត៌មាន The New Paper ថានាងមានជំងឺញៀននឹងការរួមភេទ ដែលបណ្តាលឲ្យនាងបាត់បង់ ការងារ ប្ដី និង កូនក្នុងផ្ទៃ ។​ ពេលនាងមានចំណង់ម្ដងៗ នាងហាក់ដូចជាស្ទះដង្ហើម និង ស្រមើលស្រមៃការរួមភេទ ហើយនាងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបំពេញតម្រូវការនេះ ។​ នាង Chew នឹងទៅក្លឹបរាត្រីដើម្បីស្វែងរកដៃគូលើគ្រែ ឬ ប្រើឧបករណ៍ដើម្បីបំពេញចិត្តនាង។

នាងបានប្រាប់ថា មានថ្ងៃមួយ ពេលជំងឺនាងធ្វើទុក្ខខ្លាំង នាងបានជួលបន្ទប់ស្នាក់មួយ នឹងរួមភេទជាមួយមិត្តរួមការងារ និង បុរសបីនាក់ផ្សេងទៀតក្នុងថ្ងៃតែមួយ។ ក្រោយពីប្រមូលអារម្មណ៍បានវិញ នាងបានទៅវិហារគ្រឹស្តដើម្បីស្វែងរកដំបូន្មាន។

ប្ដីរទីមួយបស់នាងបានលួចមានស្រីខាងក្រៅ បង្កឲ្យមានការលែងលះគ្នា ។ បន្ទាប់ពីលែងលះគ្នា នាងបានស្វែងរកគូស្រករតាម Internet ហើយក៏បានរួមភេទជាមួយបុរសជាច្រើន ដែលនាងបានជួបតាម Internet ។ នាងបានជួបប្ដីទីពីរ របស់នាងតាម​គេហទំព័រស្វែករកគូមួយ នាងស្រលាញ់គាត់ណាស់ តែនាងមិនចូលចិត្ត រួមភេទជាមួយគាត់ ហើយតែងតែដើររកក្រៅ។ ប្ដីទីពីររបស់នាង ដឹងពីទំលាប់អាក្រក់របស់នាង ក៏ចាប់ផ្ដើមមានទំនាស់ជាមួយនាង ហើយហៅនាងថាស្រីលក់ខ្លូន ។ នាងខឹងយ៉ាងខ្លាំង ពេលជួបមិត្តរួមការងារជនបរទេសម្នាក់នៅហាងកាហ្វេមួយ នាង Chew ក៏បបួលជននោះទៅរួមភេទជាមួយ។

នាងបានយកកូនចេញ និង មានលិខិតពេទ្យបញ្ជាក់ថា កូននេះពិតជារបស់ប្ដីនាងមែន ប្រការនេះធ្វើឲ្យប្ដីរបស់នាងកាន់តែខឹង ហើយបានលែងលះនាង។ កន្លែងការងាររបស់នាង ក៏បានបណ្ដេញនាងចេញ ដោយសារតែនាងចេះតែបង្កបញ្ហា ដោយមានទំនាក់ទំនងភេទជាមួយអ្នករួមការងារច្រើនពេក។ បច្ចុប្បន្ននាងកំពុងតែឋិតក្រោមការព្យាបាល ជំងឺញៀនរបស់នាង ៕

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]