ក្រោយពីចុះហត្ថលេខានិងចេញផ្សាយនៅសប្តាហ៍មុននេះ កិច្ចព្រមព្រៀង រវាងស្ថាប័ន ទាំងពីរឈានដល់បានសម្រេចលទ្ធផល ជាផ្លែផ្កា ជាមួយនឹងការ ផ្ដើមសកម្មភាព ជាស៊េរីនៃ វគ្គសិក្ខា សាលាមួយ ហៅថា SE Launchpad ។ ក្នុងគោលបំណង ដំណើរការ សកម្មភាពជាដំណើរ ទេសចរណ៍នៅ ទូទាំងខេត្តក្រុង សំខាន់ចំនួន5 សិក្ខាសាលា SE Launchpad នឹងអាចផ្តល់ នូវចំណេះដឹង ជំនាញ និងការគាំទ្រ ដល់ការរីកចម្រើន និងបំណង ប្រាថ្នាសហគ្រិនសង្គមកាន់តែ ច្រើននៅក្រៅ រាជធានីភ្នំពេញ។
"យើងរំភើបរីករាយក្នុងការជំរុញសកម្មភាពគម្រោងនេះ ជាមួយ សហគ្រាសសង្គមកម្ពុជា។ យើងត្រេកអរ និងមានមោទនភាព បំផុតក្នុងការផ្ដល់ កិច្ចគាំទ្រ របស់យើងចំពោះ គំនិតផ្តួចផ្តើមនេះ។ ការបង្រៀន ការលើកទឹកចិត្ត និងបំផុសគំនិត សហគ្រិនភាព ជាពិសេស ក្នុងចំណោម យុវជននិងអ្នកមាន ទេពកោសល្យរបស់កម្ពុជា នឹងផ្ដល់តែផល វិជ្ជមានដោយ មិនត្រឹមតែសម្រាប់ សហគ្រិនប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះ សហគមន៍ពួកគេផងដែរ។” នេះបើតាមប្រសាសន៍ លោក Laszlo Barta, នាយក ផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុន សែលកាត។
លោក Alberto Cremonesi សហស្ថាបនិកសហគ្រាសសង្គមកម្ពុជា បានលើកឡើងថា "សហគ្រិនភាព សង្គមផ្ដល់នូវវិធីសាស្រ្ត មួយដ៏ល្អបំផុត ដល់ការបង្កើត ឥទ្ធិពលវិជ្ជមាន ប្រកបដោយ និរន្តរភាព។ ដោយការប្រើ ប្រាស់គំរូអាជីវកម្មដើម្បីដោះ ស្រាយបញ្ហាសង្គម និងបរិស្ថាន សហគ្រិនភាព សង្គមគឺជា កម្លាំងអភិវឌ្ឍមួយ ប៉ុន្តែមនុស្ស ជាច្រើនមិនបានដឹងពីគោល គំនិតឬរបៀប ធ្វើឱ្យវាជោគ ជ័យសម្រាប់ ទស្សនៈផ្ទាល់ខ្លួន ឬនៅក្នុង សហគមន៍របស់ពួកគេឡើយ។ ហេតុនេះហើយ ក្នុងឆ្នាំ2015 សហគ្រាស សង្គមក្នុងភាព ជាដៃគូជាមួយសែលកាត មានក្ដីសោមនស្សរីករាយ នាំមកនូវ វគ្គសិក្ខាសាលា SE Launchpad បំផុតស្មារតី ជាក់ស្ដែង និងទាក់ទាញ ខ្លាំងក្លា បំផុតដល់តាមបណ្ដាខេត្តក្រុង ទាំង5 នៅ ទូទាំងប្រទេស។"
ចំណុចមួយនៃគន្លឹះដ៏សំខាន់របស់ SE Launchpad គឺនឹងផ្ដល់ជូន ទាំងស្រុង ជាភាសាខ្មែរដោយ មានកិច្ចពិភាក្សាបំផុសគំនិត និងមានការ ណែនាំពី សហគ្រិនខ្មែរ នានាដែល ទទួលបាន ជោគជ័យ ដែលធ្វើឱ្យ សិក្ខាសាលានេះក្លាយជាវគ្គសិក្ខា សាលាដំបូង គេបង្អស់ យ៉ាងហោចណាស់ នៅក្នុងបញ្ជី ប្រធានបទរបស់ខ្លួន។ វាគ្មិន និងអ្នកណែនាំរួម ទាំងស្ថាបនិក និងនាយកប្រតិបត្តិ មួយចំនួនរបស់ស្ថាប័ន My Dream Home លោក ហាវ គង់នី នាយកប្រតិបត្តិ Phare Performing Social Enterprise លោក ហួត តារា និងលោក នឹម ឈុននី ស្ថាបនិកនិង ជានាយកនៃ បណ្ឌិតសភា អនាគត។
លោក គុយ សុភា សហស្ថាបនិកសហគ្រាសសង្គមកម្ពុជា បានឲ្យដឹង ផងដែរថា "ទោះបីជា គោលគំនិត សហគ្រិនភាពសង្គម មិនមែនជា រឿងថ្មីនៅកម្ពុជា ក៏មានមនុស្ស ជាច្រើន ពិសេសយុវជន ក្មេងៗមិនបាន ដឹងពីវានោះទេ។ យើងគ្មានសូម្បីតែពាក្យ ភាសាខ្មែរសម្រាប់ គោលគំនិត នេះនៅឡើយ។"
SE Launchpad ផ្តល់ទិដ្ឋភាពទូទៅនៃសហគ្រិនភាពសង្គម និងនៅក្នុងជំហាន អនុវត្តជាក់ ស្តែង ទាំង9 បង្ហាញជូនសិក្ខាកាម អំពីរបៀបផ្លាស់ ប្តូរគំនិតក្នុងសំណើ អាជីវកម្មមួយដែល សម្រេចបាន។ គោលដៅ សិក្ខាសាលា គឺបង្រៀនសិក្ខាកាមពី របៀបយល់ ដឹងពីបញ្ហាសង្គម ឬបរិស្ថានដែលប៉ះពាល់ ដល់សហគមន៍ខ្លួន របៀបបង្កើតនូវដំណោះ ស្រាយដ៏មាន ប្រសិទ្ធភាព អភិវឌ្ឍការដោះ ស្រាយបញ្ហាដោយ ភាពរឹងមាំ និងគំរូអាជីវកម្ម ដែលមានលក្ខណៈច្នៃប្រឌិត កសាងផែនការ ហិរញ្ញវត្ថុប្រកប ដោយនិរន្តរភាព បង្កើតចក្ខុវិស័យ និងបេសកកម្ម លើកកម្ពស់ស្មារតី ធានាបានជាវិជ្ជមាន ចំពោះផលប៉ះពាល់ និងអាចវាស់វែងបាន សម្រាប់ការប្រជែង ដេញថ្លៃគម្រោង របស់ខ្លួនចំពោះក្រុម វិនិយោគិន និងសហគ្រិនពិត ប្រាកដមួយ។ ប្រធានបទទាំងអស់នេះ មានរយៈពេល 56 ម៉ោង!
"ជំនាញដែលត្រូវបង្រៀនដល់សិក្ខាកាម គឺមិនត្រឹមតែពាក់ព័ន្ធនឹងការចាប់ផ្ដើម គម្រោង បណ្តាក់ទុនថ្មីប៉ុណ្ណោះទេ។ ជំនាញទាំងអស់មាន ដូចជាការងារជាក្រុម ការថ្លែងក្នុង វេទិកាសាធារណៈ គំនិតច្នៃប្រឌិតថ្មីនិង ការវិភាគសំខាន់ៗ នឹងត្រូវអភិវឌ្ឍ ក្នុងបរិយាកាស រីករាយស្និទ្ធស្នាល។ ត្រៀមខ្លួនក្រោក ឈររាំជាមួយ ក្រុមរបស់អ្នក!" នេះជាការលើកឡើង របស់លោក Alberto Cremenosi សហស្ថាបនិក សហគ្រាសសង្គមកម្ពុជា។
ដំណើរជើងទីមួយរបស់សិក្ខាសាលា SE Launchpad នឹងចាប់ផ្ដើមថ្ងៃទី3-5 ខែកក្កដា ក្នុងខេត្តសៀមរាប សហការជាមួយនឹងអ្នក ផ្តើមអាជីវកម្ម វ័យក្មេងជា ច្រើនរូបទៀត។ ខេត្តព្រះសីហនុ កំពត បាត់ដំបង និងរាជធានីភ្នំពេញ នឹងក្លាយជាផ្នែកមួយនៃ យុទ្ធនាការ អនុវត្តក្នុងខែបន្តបន្ទាប់។ សម្រាប់ ព័ត៌មានបន្ថែម ស្តីពី SE Launchpad និងព្រឹត្តិការណ៍ថ្មីៗ សូមចូល ទៅកាន់ socialenterprisecambodia.org ។
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]