តើទូរស័ព្ទដៃ ស្មាតហ្វូន ពិតជា អាចជួយអ្នក ក្លាយជា មនុស្សដ៏ ល្អប្រសើរជាងមុន មែនទេ?

វាជាការពិត ដែលមនុស្សជាច្រើន ចង់សិក្សាដោយខ្លួនឯង ក្នុងការក្លាយខ្លួន ជាមនុស្ស ដ៏ល្អជាងមុន ដែលជាមួយគ្នានេះ  Lumia នឹងអាច ជួយអ្នកបាន។ អ្នកពិតជា ឆ្ងល់ ថាហេតុអ្វីក៏បែបនេះ? សម្រាប់ពេល បច្ចុប្បន្ននេះ ប្រភេទ ទូរស័ព្ទដៃ ស្មាតហ្វូន កំពុងតែ ក្លាយជា អ្នកជំនួយ ដ៏ធំ នៅពេលដែល អ្នកចង់ពង្រឹង ឬកែប្រែ ខ្លួនអ្នក ដោយខ្លួនអ្នកនោះ ដែលការកែប្រែ បន្ដិចបន្ដួច នឹងអាច មានឥទ្ធិពល ដល់ អត្តចរិត , សកម្មភាព និង មនុស្សនៅ ក្បែរអ្នក ដូចជា ៣ចំនុចពិសេស ខាងក្រោម៖ 

១. មានភាព ងាយស្រួលជាខ្លាំង ក្នុងការ ឲ្យមនុស្សដែលយើង ស្រឡាញ់ ដឹងថា យើង ព្រួយបារម្ភណ៍ ពីគេខ្លាំងប៉ុណ្ណានោះ៖ ទូរស័ព្ទដៃ ស្មាតហ្វូន របស់អ្នក ធ្វើឡើង គឺដើម្បី ធ្វើការទំនាក់ ទំនងគ្នា ដូចជា និយាយ និង ផ្ញើរសារទៅវិញ ទៅមក។ តើ ទាំងពីរនេះ ពិតជា ផ្ដល់នូវភាព គ្រប់គ្រាន់ សម្រាប់ អ្នកហើយមែនទេ? ជាក់ស្ដែងណាស់ ការនិយាយ ជាមួយគ្នា ដោយមើលមុខគ្នា រឹតតែ បន្ថែមនូវ ចំណងមិត្ដភាព ភាពស្និតស្នាល តាមរយៈ ការនិយាយតាម Skype និង WhatsApp ដែលផ្ដល់ដោយ ប្រភេទ ទូរស័ព្ទ  Lumia ដែលធានាថា លឿន និងឆាប់រហ័ស។

២. មាន កម្មវិធី Apps សម្រាប់ធ្វើការ បរិច្ចាគ ឬបុណ្យទានជាច្រើន នៅក្នុង Windows Phone Store ដែលបាន បរិច្ចាគ ប្រាក់ មួយចំនួន ទៅកាន់ អង្គការផ្សេងៗ មានន័យថា ប្រសិនជាអ្នក ប្រើប្រាស់ប្រាក់ ទិញ នូវកម្មវិធី App ធ្វើបុណ្យទាន ណាមួយ នោះ ដូចជា អ្នកបាន ធ្វើបុណ្យផងដែរ។ ដូចជា ក្នុងខែនេះ កម្មវិធី App ឈ្មោះថា GivingTales  ដែលជាសៀវភៅ រឿងថ្មីមួយ បានឡើងដល់​ កំពូលគេ និង ៣០ភាគរយនៃ ប្រាក់ទាំងអស់ ត្រូវបានបរិច្ចាគ ទៅកាន់ UNICEF UK។

៣. អ្នកអាចជួយ ពង្រឹងសុខភាព ទាំងខ្លួនប្រាណ និងខួរក្បាល៖ ជាការពិតណាស់ ការមានអារម្មណ៍ ល្អ ទាំងផ្លូវចិត្ដ និងកាយ ពិតជា ធ្វើឲ្យមនុស្សម្នាក់ ក្លាយជាមនុស្ស ដ៏រីករាយ។ នៅក្នុងនេះ អ្នកអាចពង្រឹង ខួរក្បាលរបស់អ្នកតាមរយៈ កម្មវិធី ជាច្រើន ដូចជា Polyhegrams, Worldly , Trivia Crack, IQ Safe ​.... ដែលកម្មវិធីទាំងនេះ លោកអ្នក អាចទាញយកបានពី  Windows Phone Store ក្នុងទូរស័ព្ទដៃ  Lumia របស់អ្នក។ សម្រាប់ លំហាត់ប្រាណ​ ដែល ជួយដល់សុខភាពអ្នកវិញ អ្នកអាចទាញ កម្មវិធី ដោយចុចនៅត្រង់នេះ ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]