តារាសម្តែងដែលមាន ឈ្មោះល្បី ហ្វាង ពីងពីង បានចោទប្រកាន់ ទៅលើតារាសម្តែងស្រី សាង សីយី ឡើងលើគ្រែ ជាមួយមន្រ្តីដែលមានមុខមាត់ម្នាក់ គឺដើម្បីតែប្រាក់។

ព័ត៌មាន​ដ៏ក្តៅគគុក ត្រូវបានសរសេរឡើង ដោយអ្នកនិពន្ធជនជាតិចិនម្នាក់ ប៉ុន្តែនៅក្នុងអត្ថបទ ពុំបានបញ្ជាក់ឈ្មោះរបស់ ហ្វាង ពីងពីង ឡើយ។ ក្រោយមកព័ត៌មាន​នេះត្រូវបានលុបចោលទៅវិញ។ អ្នកនិពន្ធម្នាក់នេះ បានបញ្ជាក់ទៀតថា គាត់ទទួលបានព័ត៌មាន​នេះ ពីបក្សពួករបស់ ហ្វាង ពីងពីង។ ពួកគេបង្កើតរឿងនេះឡើង គឺដើម្បីបំបាក់មុខ សាង​ សីយី មុនពេលដែលខ្សែភាពយន្ត របស់នាងបានចេញលក់។
ជុំវិញបញ្ហានេះដែរ អ្នកនិពន្ធដដែលម្នាក់នេះបាននិយាយថា ហ្វាង ពីងពីង ចង់ដណ្តើមតំណែងជាតារាឯកពី សាង​ សីយី ទើបនាងខំបង្កើតរឿងនេះឡើង។

ដោយសារតែមូលហេតុទាំងនេះហើយ ទើបក្រុមហ៊ុនមួយចំនួន មិនហ៊ានចុះកុងត្រាជាមួយ ហ្វាង ពីងពីងឡើយ៕

ដោយ លីនកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]