ការទាក់ទាញប្រជាប្រិយភាព របស់តារាចម្រៀង​ គឺអាស្រ័យលើការខំប្រឹងប្រែង ក្នុងការចេញលក់អាល់ប៊ុមចម្រៀង និងការប្រគុំតន្រ្តីជាដើម។ ដោយសារតែការខិតខំប្រឹងប្រែងទាំងនេះ បានធ្វើអោយតារាចម្រៀងស្រី លេឌីហ្គាហ្គា ឈានដល់ចំនុចកំពូល ក្នុងចំនោមតារាចម្រៀងស្រីទាំងអស់។ ឈ្មោះពិតរបស់តារាចំរៀងដ៏ល្បី រូបនេះគឺ ស្ទេហ្វេនី ចនអេនជេលីណា ជើមេននតតា។ នាងមិនត្រឹមតែល្បីនៅ ក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ​ នាងថែមទាំងល្បីក្នុង បណ្តាញទំនាក់ទំនងសង្គមផងដែរ។

អ្នកគាំទ្ររបស់នាងនៅក្នុងគេហៈទំព័រ ហ្វេសប៊ុក មានចំនួន៤៧ លាននាក់ ហើយក្នុងពេលបច្ចុបន្បនេះ។ លេឌីហ្គាហ្គាបានទទួលកិត្តិនាម ជាមួយនឹងអាល់ប៊ុមដូងរបស់នាង " ដ៉កហ្វេម " ក្នុងឆ្នាំ២០០៨ ហើយប្រជាប្រិយភាពរបស់នាង បានបន្តរហូតដល់អាល់ប៊ុមបន្ទាប់របស់នាង " ដ៉កហ្វេមមន់ស្ទើរ " ក្នុងឆ្នាំ២០០៩។ អាល់ប៊ុមមួយទៀត របស់នាងដែលទទួលបានភាពជោគជ័យគឺ " ប៉នដីសវេ " ក្នុង​ឆ្នាំ២០១១ ដែលនាងបានសម្តែងជាតួអង្គ ដ៏អស្ចារ្យដែលវានឹងសំរេចនូវ ប្រជាប្រិយភាពដែលមាន កំរិតខ្ពស់ជាងគេ ប្រចាំឆ្នាំ២០១២។

ដោយ ដូណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]