តើអ្នកទាំងអស់គ្នា ធ្លាប់ឃើញមនុស្ស ២៦នាក់នៅក្នុងឡាន  MINI Cooper ដែរ ឬទេ?

ប្រសិនជាប្រិយមិត្ដធ្លាប់ឃើញ មនុស្សស្រី៧នាក់ អាចញាត់គ្នាចូលទៅក្នុងទូរដាក់ឥវ៉ាន់ ដ៏តូចមួយគឺជារឿងអស្ចារ្យ នោះគឺមិនពិតនោះទេ ព្រោះលោកអ្នកនឹងកាន់តែភ្លឺភ្នែក ដោយសារតែ អ្នកឃើញមនុស្សស្រី២៦នាក់ អាចចូលទៅនៅក្នុងឡានម៉ាក MINI Cooper ​ទាំងអស់គ្នាបាន។

ភាពប្លែកនិងអស្ចារ្យកាល ពីលើកមុនគឺ មនុស្ស២៥នាក់អាចញាត់នៅក្នុងឡាន នេះបានតែសម្រាប់ក្រុមចុងក្រោយនេះ វិញគឺអ្នករាំមកពី ក្រុមហ៊ុន Pilobolus ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនរាំនេះមាន គ្នា២៦នាក់ដែលមាន ទំនួលខុសត្រូវក្នុងការបត់បែន ខ្លួនចូលទៅក្នុងឡាន ដែលផលិតដោយ ប្រទេសអង់គ្លេសនេះដែល ត្រូវនូវក្នុងនោះជាមួយនឹងការបិទកញ្ចក់។

ដើម្បីបំបែកឯកត្ដកម្ម Guinness World នេះ អ្នករាំទាំងនេះតំរូវឲ្យ មានកំពស់ត្រឹមតែ ១ម៉ែត្រ ៥២ប៉ុណ្ណោះ និងត្រូវតែនៅក្នុងឡាននោះរហូតដល់៥វិនាទី បន្ទាប់ពីបិទទ្វារឡានរួចរាល់។

សូមប្រិយមិត្ដទស្សនាសកម្មភាពទាំងនេះ៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]