ភ្នំពេញ៖ នៅពេលចាប់ផ្តើមទិញ ឬសង់ផ្ទះ លោកអ្នកតែងតែគិតយ៉ាង ល្អិតល្អន់ទាក់ទង នឹងទីតាំង ប្លង់ ម៉ូដ និងការរចនា ឲ្យមានសោភ័ណភាពស្រស់ស្អាត ដើម្បីឲ្យការ រស់នៅ ប្រកបដោយភាពរីករាយ និងផាសុកភាព។ ហើយបន្ថែមពីនេះទៀត លោកអ្នកក៏ ចាប់អារម្មណ៍ក្នុង ការជ្រើសរើសសម្ភារៈ អេឡិចត្រូនិច ផ្សេងៗទៀត ដើម្បីបំពេញនូវ សេចក្តីត្រូវការ ប្រចាំថ្ងៃ និងបន្ថែម នូវគុណតម្លៃ ដល់ការរស់នៅជាប្រចាំ។ តើគ្រឿងអេឡិចត្រូនិក ប្រភេទណា ដែលអ្នកគួរជ្រើសរើសមក ដាក់នៅក្នុង គេហដ្ឋានដ៏ស្រស់ ស្អាតរបស់លោកអ្នក?

រូបភាពពណ៌ធម្មជាតិដ៏ភ្លឺច្បាស់ត្រជាក់ភ្នែក នៅលើកញ្ចក់អេក្រង់កោង របស់ទូរទស្សន៍ សាមស៊ុង SUHD TV ពិតជាស័ក្តិសម ឥតខ្ចោះ ក្នុងទីតាំងពីមុខ សាឡុងឈុតដ៏ ទន់ល្មើយ ក្នុងបន្ទប់ទទួលភ្ញៀវ ដ៏ធំទូលាយ របស់លោកអ្នក។ ដោយសារតែ បច្ចេកទេសចុង ក្រោយរបស់ទូរទស្សន៍មួយនេះ លោកអ្នកចំណាយពេល ត្រឹមតែរយៈពេល ២វិនាទីប៉ុណ្ណោះ ដើម្បីបើកមើល កម្មវិធីទូរទស្សន៍ និងប្រើប្រាស់ អ៊ីធឺណែត ក្នុងពេលតែមួយ បានដោយមិន មានការរំខានភ្នែក។

មិនតែប៉ុណ្ណោះ ទូរទស្សន៍សាមស៊ុង SUHD អាចថតទុកដោយស្វ័យប្រវត្តិនូវ កម្មវិធី ទូរទស្សន៍ណាដែល លោកអ្នកចូលចិត្ត ទោះបីជាអ្នកកំពុងរវល់នៅ ក្រៅផ្ទះយ៉ាង ណាក៏ដោយ។ នៅពេលដែល លោកអ្នកកំពុង តែទស្សនាខ្សែ ភាពយន្តតាម ទូរស័ព្ទដៃ លោកអ្នក អាចប្តូរមកទស្សនាខ្សែ ភាពយន្តនោះ នៅលើកញ្ចក់ ទូរទស្សន៍សាមស៊ុង SUHD នេះបានយ៉ាងងាយស្រួល និងផ្តល់ នូវអារម្មណ៍រំភើប ហាក់ដូចជាទស្សនា រឿងនៅក្នុងរោងកុន យ៉ាងដូច្នេះដែរ។


ជាមួយនឹងបច្ចេកវិទ្យា ណានូគ្រីស្តាល់ និងមានកញ្ចក់កោង អាចទស្សនាបានពីគ្រប់ជ្រុងទាំងអស់។ ចំណែក ប្រព័ន្ធប្រតិបត្តិការស្តង់ដារ Tizen ដែលផ្តល់ នូវការជម្រើស កម្សាន្តដ៏ធំទូលាយ ភ្ជាប់ទំនាក់ទំនង ឥតព្រំដែន ជាមួយមនុស្ស ជុំវិញពិភពលោក។

ទូរទស្សន៍សាមស៊ុងSUHD នឹងធ្វើឲ្យការសម្រាកក្នុងគេហដ្ឋានរបស់លោក អ្នកពោរពេញ ដោយភាព រីករាយ បន្ទាប់ការ នឿយហត់ពេញមួយថ្ងៃ។ លើសពីនេះ ទៅទៀត អ្នកនឹងមិនរំលង នូវកម្មវិធីកម្សាន្ត ណាមួយ ដែលអ្នកត្រូវការឡើយ។

ជាមួយអត្ថប្រយោជន៍ដ៏សម្បើមបែបនេះ ក្រុមហ៊ុនសាមស៊ុងអេឡិចត្រូនិច សូមអញ្ជើញ លោកអ្នកមក ទស្សនា និងសាកល្បង ទូរទស្សន៍ដ៏ទំនើបថ្មីបំផុត គឺប្រភេទ ទូរទស្សន៍សាមស៊ុង SUHD នៅផ្ទះគំរូ ប្រភេទវីឡា ម៉ូឌឺន ក្នុងបុរីអង្គរភ្នំពេញ ដែលនៅជិតកាំកូស៊ីធី ចាប់ពីថ្ងៃនេះ  រហូតដល់ ថ្ងៃទី 10 កក្កដា 2015 ។

លោកអ្នកអាចទស្សនាការដាក់តាំងនូវទូរទស្សន៍ម៉ាក Samsung SUHD TV ជាមួយនឹង ផ្ទះគំរូពិតៗ ដែលរំលេចនូវភាពល្អផ្តាច់នៃទូរទស្សន៍មួយនេះ។  សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ទីស្នាក់ការលក់ របស់បុរីអង្គរភ្នំពេញ។

 

 អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់ រូបគ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរ ឲ្យកាន់តែប្រសើរ​ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីន ថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗ ប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិក ចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​ មាន​បរិមាណលក់ ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]