រាជធានីភ្នំពេញ ៖ ​ម៉ូតូ​ម៉ាក​វ៉េវ​២​គ្រឿង​​បាន​បើក​បោះ​ពួយ​បុក​ដួល​គរ​លើ​គ្នា បណ្តាល​​ឱ្យ​​បុរស​ម្នាក់ដួល​បោក​​ក្បាល​បាក់​ជើង​រង​របួស​ធ្ងន់​​សន្លប់​ ដេក​ស្តូក​ស្តឹង​លើ​ទ្រូង​ថ្នល់​​ត្រូវ​បាន​រថយន្ត​​សង្គ្រោះ​ដឹក​​ទៅ​ព្យា​ បាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត និង​២​នាក់​​ទៀត​រង​របួស​ស្រាល ។

​គ្រោះថ្នាក់​ចរាចរណ៍​​នេះ​បាន​​កើត​ឡើង​កាល​ពី​វេលា​ ម៉ោង​១១​ព្រឹក​ថ្ងៃទី​​២៣ កក្កដា ២០១២ ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រវាង​ម៉ូតូ​​ម៉ាក​វ៉េវ ពណ៌​​ខ្មៅ ជិះ​គ្នា​២​នាក់​ជា​ជន​ជាតិ​វៀត​ណាម បុក​គ្នាជា​មួយ​​ម៉ូតូ​ម៉ាក​វ៉េវ​ពណ៌​ខ្មៅ ដូច​គ្នា​ជិះ​តែ​ម្នាក់​ឯង​កំពុងឆ្លង​ផ្លូវ ។

អ្នក​រង​​របួស​ធ្ងន់​​ពុំ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​នោះ​ ឡើយ ​ចំណែក​អ្នក​រង​របួស​ស្រាល ១-ឈ្មោះ​ហ្វៀង យ៉ាំង​លឹង ភេទប្រុស អាយុ​២០​ឆ្នាំ ជា​ជន​ជាតិ​វៀត​ណាម ​ជា​ជាង​សំណង់​មាន​​លំនៅ​ភូមិ​​កើត​ហេតុ​ខាង​លើ និង២-ឈ្មោះ​​ហ្វៀង យ៉ាំង​ហៀង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]