តារាចម្រៀងម្នាក់ ដែលទើបតែបញ្ចេញនូវរឿងរ៉ាវរបស់ខ្លួន បន្ទាប់ពីក្លាយជា តារាប្រចាំ YouTube ដោយក្នុងរយៈពេលនោះនាង មិនបានចេញពីផ្ទះ អស់រយៈពេល៣ឆ្នាំ។

Jemma Pixie Hixon អាយុ២១ឆ្នាំ បានក្លាយជាតារាដ៏ល្បី បន្ទាប់ពីនាងមានភាព ភ៏យខ្លាចក្នុងការដើរហើរចេញពីផ្ទះ ដែលនាងស្ថិតនៅក្នុងតំបន់មួយ នៃប្រទេសអង់គ្លេស។ ភាពល្បីល្បាញរបស់នាង បានសាយភាយរហូតដល់ប្រទេសចិន ដែលមានមនុស្សមើលប្រហែលជា ១២លាននាក់។ នាងបានបង្កើត បទចម្រៀងដោយខ្លួនឯង ដែលមានបន្ទប់ថតសម្លេងនៅក្នុងបន្ទប់គេងរបស់នាង តែម្ដងនៅ Malvern ក្នុង Worcestershire ជាផ្ទះដែលនាងរស់នៅជាមួយនឹង ឪពុកម្ដាយរបស់នាងផ្ទាល់តែម្ដង។ បទចម្រៀងដែលនាងទើបតែចេញ ផ្សាយកាលពីថ្មីៗនេះ គឺ Never Let Go ដែលមានតន្រ្ដីករជាអ្នកផលិតគឺ DJ5parks ហើយនាងបានថតសម្លេងនៅក្នុងផ្ទះរបស់នាង។

សូមប្រិយមិត្ដទស្សនាបទចម្រៀងវគ្គខ្លីរបស់នាង នៅក្នុង YouTube 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]