ភ្នំពេញ៖ តារាចម្រៀងធ្លាប់ ល្បីល្បាញជាងគេ តែរហូតដល់ពេល បច្ចុប្បន្ននេះ ហាក់កប់ឈ្មោះ បាត់ស្ទើរហៅលែងឮ ប្រចាំក្នុងផលិតកម្ម សាន់ដេ លោក មាស សាលី ត្រូវបានគេដឹងថា សព្វថ្ងៃនេះ លោកកំពុងតែសំងំចេញ ច្រៀងតាមរោងការតិចតួច និងតាមខេត្ត ដែលមានគេហៅ ក្នុងលក្ខណៈការប្រគំតន្ត្រី លក់សំបុត្រខ្នាតតូចៗ មានមនុស្ស មើលតិចតួចប៉ុណ្ណោះ ។

មិនដឹងជា មានមូលហេតុអ្វី បានជាខាងផលិតកម្ម សាន់ដេ ចេញបទចម្រៀងឲ្យតែ ខេមរៈសិរីមន្ត សុខ ពិសី នីកូ និង ឆាយ វីរៈយុទ្ធ ប៉ុណ្ណោះ ក្រៅពីនោះ គឺដេកស្អាត ហើយកាន់តែស្ងាត់ជាងគេ គឺលោក មាស សាលី នេះឯង ។

ជាការពិតអាយុ លោក មាស សាលី មិនតិចជាង ៣០ឡើយ លោកនៅតែរក ប្រពន្ធមិនបាន រហូតមិត្តភក្តិ ក្នុងសិល្បៈមួយចំនួន ចំអកឡកឡឺយលោកថា «ជាមនុស្សប្រុស ដែលស្រលាញ់ ភេទដូចគ្នា» ដែលពាក្យសម្ដីនេះ ថ្វីដ្បិតតែ និយាយលេង តែមុតចំបេះដូង កំលោះឯការូបនេះ មិនតិចទេ ព្រោះលោកមិនទាន់ រកនារីល្អម្នាក់ រួមដំណើរជិវិត បាននៅឡើយ ស្រាប់តែកេរ្តិ៍ឈ្មោះក៏ធ្លាក់ចុះ ប្រាក់ចំណូល ក៏រកមិនសូវបាន ច្រើនដូចមុន កាន់តែគិតកាន់តែសង្វេគខ្លួន ។
 
ដោយអន់ចិត្តពេក តារាចម្រៀង មាស សាលី ក៏និយាយក្នុង Facebook ថា «លោកជាប្រុស ពេញលក្ខណៈ មិនមែនប្រុស ស្រឡាញ់ប្រុស ដូចអ្នកដើរនិយាយ ដើមគេទេ មនុស្សស្រីសម័យនេះ គេស្រឡាញ់លុយ នឹងសម្ភារៈនិយម ច្រើនជាងចិត្ត ហើយខ្ញុំមិនមានអ្វី គ្រប់យ៉ាងឲ្យគេ ដូចនេះខ្ញុំក៏មិន ចង់មានអ្នកណាដែរ កុំមាត់ស្អុយពេក អ្នកនិយាយពីគេ..» ។

ថ្វីដ្បិតតែ មាស សាលី មិននិយាយឲ្យចំថា អ្នកណានិយាយឲ្យលោក តែលោកពិតជាមានសំពាធ ជាមួយពាក្យសម្ដីរបស់ មិត្តរួមអាជីព និងអ្នកនិន្ទា ឈ្នានីសរូបលោក ព្រោះក្នុងសង្គមសិល្បៈ អ្នកដែលអន់ត្រូវ បានគេជាន់ឈ្លី មើលងាយ ពិសេសមនុស្សប្រុស ដែលមិនមានអ្វី ជាដុំកំភួនដូច លោក មាស សាលី ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ