រាជធានីភ្នំពេញ ៖ ​រថយន្ត​កា​មរី​​ ពណ៌​ប្រផេះ មួយ​គ្រឿង​បើកបរ​​ដោយ​បុរស​ម្នាក់​បាន​បើក​ទៅ​បុក​​ចូល​ក្រោម​គូទ​រថយន្ត​ កូរ៉េ ពណ៌​ស បើក​បរ​ដោយ​បុរស​​ម្នាក់​បណ្តាល​​ឱ្យ​រថយន្ត​ទាំង​២​គ្រឿង​រង​ការ​ខូច​ខាត​​ តិច​តួច​ដូច​គ្នា​ តែ​មិន​និយាយ​ដោះ​ស្រាយ​គ្នា​ស្រួល​ទេ បែរ​ជា​ចត​រថយន្ត​ទុក​នៅ​កណ្តាល​ផ្លូវ​បង្ក​ឱ្យ​ស្ទះ​​ចរាចរណ៍​ជាង​កន្លះ​ ម៉ោង​​ កាល​ពី​វេ​លា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២១ កក្កដា តាម​បណ្តោយ​​ផ្លូវ​លេខ​១៩២៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ អ្នក​បើក​​រថយន្ត​កូរ៉េ​ ឈ្មោះ​ឆឹម ធឿន អាយុ​៣៧​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ ។

សាក្សី​​នៅ​កន្លែង​​កើត​ហេតុ បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ រថយន្ត​កាមរី ពណ៌​ប្រផេះ បើក​បរ​ដោយ​បុរស​ម្នាក់​ទំនង​ជា​ស្រវឹង​បាន​បើក​​លឿន​ហើយ​ព្យា​យាម​​បើក​វា៉ ​រថយន្ត​​មួយ​គ្រឿង​​នៅ​ពី​មុខ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ចូល​ក្រោម​គូទ​រថយន្ត​កូរ៉េ​ ពណ៌​ស ពី​ក្រោយ​​ តែ​ទាំង​សង​ខាង​មិន​ព្រម​និយាយ​ដោះ​ស្រាយ​គ្នា​បែរ​ជា​ទុក​រថយន្ត​ចោល​ កណ្តាល​ថ្នល់​ទាំង​២​គ្រឿង​​បង្ក​ឱ្យ​​កក​ស្ទះ​​ចរាចណ៍​ជាង​កន្លះ​ម៉ោង​ ។

ក្រោយ​ពេល​កើត​ហេតុ ប៉ូលិស​ចរាចរណ៍​​បាន​ចុះ​ទៅ​វាស់​វែង​ និង​បម្រុង​​យក​រថយន្ត​​ទាំង​២​គ្រឿង​​​​ទៅ​រក្សា​ទុក​ ទើប​​ម្ចាស់​រថយន្ត​​​​​សុំ​ដោះ​ស្រាយ​គ្នា​​ ក៏​សុំ​ទោស​គ្នា​ទៅ​វិញ​ទៅ​មក​​ និង​យក​រថយន្ត​​ទៅ​ជួស​ជុល​រៀង​ៗ​ខ្លួន៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]