នៅក្នុង Shenzhen ប្រទេសចិន បុរសម្នាក់ដែលជាអ្នកបើកឡានក្រុង សាធារណៈបាន យកកាំបិតធ្វើម្ហូប ទៅភ្ជុងបំពង់ ក របស់ខ្លួន នៅពេលដែលគាត់កំពុងតែកាន់ ផ្លាកមួយដែលមានអត្ថន័យថា ជួយស្វែងរកយុត្ដិធម៏ឲ្យគាត់ និងជួយបន្ដនូវកិច្ចសន្យាធ្វើការរបស់គាត់ជាមួយ នឹងក្រុមហ៊ុនផង។

បុរសជាអ្នកបើកឡាននេះមានឈ្មោះថា ឡុង អាយុ៤៣ឆ្នាំ បាននិយាយដោយមាន កំហឹងថាបន្ទាប់ពីគាត់ទទួលបានដំណឹងថា អ្នកថ្នាក់លើរបស់គាត់គឺអនុប្រធានលេខាធិការ នៃក្រុមហ៊ុនឡានក្រុងនេះបាន ទទួលកញ្ចប់ក្រហមគឺទឹកប្រាក់ពី មនុស្សម្នាក់ បន្ទាប់មកក៏បានបញ្ចប់កិច្ចសន្យារបស់គាត់តែម្ដង ជាមួយនឹងហេតុផលមិនសមរម្យមួយចំនួន។ ជាមួយនឹងគ្នានេះផងដែរ ឡុងបានព្យាយាមធ្វើបាបខ្លួនឯង ដោយអះអាងថាខ្លួនគាត់អយុត្ដធម៌ ពីក្រុមហ៊ុនរបស់គាត់។ គាត់បានបញ្ចេញនូវអារម្មណ៍របស់គាត់ជាខ្លាំង ដោយយកកាំបិតនោះមក ដាក់ជិតករបស់គាត់នៅពេលដែល គាត់កំពុងតែនិយាយជាមួយនឹងប៉ូលីស។ ប៉ូលីសមិនបានដើរចេញទៅណានោះទេ ទោះបីជាគាត់មិនព្រមស្ដាប់ក៏ដោយ។ យ៉ាងណាមិញគាត់ បានធ្វើការពិចារណាយ៉ាងយូរ ហើយគាត់ក៏បានទន្លាក់កាំបិតចុះ នឹងមកធ្វើការពិភាក្សាជាមួយនឹង ប៉ូលីសតែម្ដង៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]