ភ្នំពេញ៖ កាលពីយប់មិញ ខ្សែភាពយន្តកំប្លែងសើចចុកពោះ "ក្រមុំសៅកែ" បានចាក់បញ្ចាំង ជាផ្លូវការហើយ។

ខ្សែភាពយន្ត "ក្រមុំសៅកែ" ដែលប្រិយមិត្ត​ ចង់ទស្សនានោះ បានចាក់បញ្ចាំងហើយ ដែលដាក់សម្ពោធ នៅរោង ភាពយន្ត ទំនើបផ្លាទីនឹមសូរិយា។ បន្ថែមពីនេះ ​ខ្សែភាពយន្ត "ក្រមុំសៅកែ"  មានតារា ស្រី-ប្រុសល្បី​ៗជាច្រើនដួង បានចូលរួមសម្តែង ដែលញ៉ាំងឲ្យសាច់រឿងទាំងមូល កាន់តែល្អ មើលតែម្តង។​

ជាមួយគ្នានោះដែរ ក្នុងថ្ងៃដាក់សម្ពោធ ខ្សែភាពយន្ត "ក្រមុំសៅកែ" មានវត្តមាន  លោក អ៊ិន សុភិន ជាប្រធាន ផលិតកម្មមហាហង្ស និងតារាសិល្បៈ ដូចជាអ្នកនាង កែវ ស្រីនាង លោក អ៊ុន សុធា លោក អូន ឧស្សាហ៍  កញ្ញា  លី ច័ន្ទសីហា  កញ្ញា  ដួង ស្រីពេជ្រ  លោក សុវណ្ណគីរី  ​កញ្ញា អាង សូនីតា និងតារាផ្សេងៗទៀត។

ខ្សែភាពយន្ត "ក្រមុំសៅកែ" នេះ នឹងចាក់បញ្ចាំង ចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥ តទៅ នៅតាមបណ្តា រោងភាពយន្តនានា ក្នុងរាជធានីភ្នំពេញ៕

ទិដ្ឋភាព​ក្នុងពិធីសម្ពោធ រឿង "ក្រមុំសៅកែ"៖
















វីដេអូខ្លីក្នុងរឿង៖


ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ស្រីនាង