រាជធានី​ភ្នំពេញ ៖​​ ​​​ជន​ជាតិ​បរទេស​ម្នាក់​​ត្រូវ​បុគ្គលិក​​ហាង​កាហ្វេ​​យីហោ​«ថេស​បា និង​កាហ្វេ» ស្ថិត​នៅ​តាម​​ផ្លូវ​លេខ​១០១ ក្រុម​២ ភូមិ​៦ សង្កាត់​បឹង​ត្របែក​​ ខណ្ឌ​ចំការ​មន ប្រទះ​ឃើញ​ស្លាប់​នៅ​​ក្នុង​បន្ទប់​ស្នាក់​នៅជាន់​ទី​បី​នៃ​បរិ​វេណ​អគា​រ​ ហាង​កា​ហ្វេ​​ខាងលើ​ កាល​ពី​វេលា​ម៉ោង​១២​​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​២០ កក្កដា ​ប៉ុន្តែពុំ​ទាន់​ដឹង​ថា ស្លាប់​បណ្តាល​មក​ពី​មូល​ហេតុ​អ្វី​ឡើយ ។

ជន​បរទេស​ដែល​ស្លាប់​នេះ​ឈ្មោះ​រីស​ឆិត ​ខឺរី ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជា​ជន​ជាតិ​​អាមេរិក​ ។ តាម​​​​ម្ចាស់​​ហាង​កា​ហ្វេ​​ខាង​លើ​បាន​ប្រាប់​សមត្ថ​កិច្ច​ថា បុរស​ជន​ជាតិ​អាមេរិក​ដែល​ស្លាប់​នេះ​​បាន​​មក​ស្នាក់​​នៅ​ក្នុង​ហាង​កា​ ហ្វេ​របស់​គាត់​​​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១២ មក​​​តាម​រយៈមិត្ត​ភក្តិ​​ ។

ចំពោះ​​​ការ​ប្រទះ​ឃើញ​មនុស្ស​ស្លាប់​នេះ ​នគរ​បាល​ជំនាញ​កោសល្យ​វិច័យ​​កំពុង​សហ​ការ​គ្នា​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក ​ដាក់​បំផុត​ តែ​​​ពុំ​​ទាន់​ដឹង​ថា ការ​ស្លាប់​​នេះ​បណ្តាល​មក​ពី​មូល​ហេតុ​អ្វី​នៅ​​ឡើយទេ​ ​តែ​ប្រភព​ក្រៅ​ផ្លូវ​ការ​​ខ្លះ​​និយាយ​ថា បុរស​​ជន​ជាតិ​អាមេរិក​​​នេះ​ស្លាប់​ដោយ​សា​រ​គាំង​បេះដូង ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]