អាមេរិក៖ កាលពីពេលថ្មីៗនេះ មានកម្មវិធីមួយត្រូវបានរៀបចំឡើង ដើម្បីប្រកួតប្រជែង ការច្នៃរ៉ូបកូនក្រមុំ ធ្វើអំពីក្រដាសអនាម័យ ដែលមានការចូលរួមពីសំណាក់ ជាងរចនារ៉ូបដ៏ចំណានៗ និងមានគំនិតច្នៃប្រឌិតខ្ពស់ជាច្រើនរូប។

យោងតាមប្រភពព័ត៌មាន ឲ្យដឹងថា ហាងសំលៀកបំពាក់មួយកន្លែង នៅទីក្រុងញ៊ូវយ៉ក បានរៀបចំកម្មវិធីនេះឡើង ជាលើកទី ១១ មកហើយ ដែលជាកម្មវិធីប្រកួត ប្រជែងច្នៃរ៉ូប កូនក្រមុំ ពីក្រដាសអនាម័យ។ រាល់រ៉ូបទាំងអស់ មិនបានធ្វើពីក្រណាត់ប្រពៃណី ក្រណាត់ព្រែ ឬក៏ក្រណាត់សូត្រ អ្វីឡើយ ពោលគឺប្រើតែក្រដាសអនាម័យ ជ័រ ក្រដាសកាសែត និងសរសៃអំបោះ ធម្មតាប៉ុណ្ណោះ។ លើសពីនេះទៅទៀត រ៉ូបភាគច្រើន ជាប្រភេទរ៉ូបផាយវែង មានរចនាទៅដោយក្បាច់ផ្កាភ្ញី និងក្បាច់រចនាដ៏ស្រស់ស្អាត រំលេចទៅដោយពន្លឺភ្លេកៗ មិនចាញ់រ៉ូបអាពាហ៍ពិពាហ៍ ពិតៗនោះទេ។


រូបភាពនៃការបង្ហាញការប្រកួតប្រជែងរ៉ូបកូនក្រមុំ

គួរបញ្ជាក់ផងដែរថា អ្នកស្រី Donna Pope Vincler ជាអ្នករចនារ៉ូបផាយវែង មានមួកពីលើក្បាល មានរបាំង មុខ និងបូរ មានភាពទាក់ទាញបំផុត ដោយបានគ្រងតំណែង អ្នកច្នៃប្រឌិតខ្ពស់ និងទទួលរង្វាន់ជាទឹកប្រាក់ចំនួន ១០,០០០ដុល្លារអាមេរិក ត្រឡប់ទៅផ្ទះវិញផងដែរ ហើយគាត់ក៏មានគំរោង ថានឹងបង្កើតរ៉ូប ទាំងនោះ ឲ្យមានរូបរាងពិតប្រាកដឡើងទៀតផង៕





រូបភាព អ្នកស្រី Donna Pope Vincler ទទួលបានជ័យលាភី

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]