ភ្នំពេញៈ និស្សិតស្រីម្នាក់ បាត់ម៉ូតូទាំងព្រឹកខណៈទុកម៉ូតូចោលរួចដើរចូលទៅទិញរបស់របរ មួយភ្លេត នៅម្តុំផ្សារសឡា ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅម៉ោង៧ ថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០១២ ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ រស់ សូដានី អាយុ២០ ឆ្នាំ រស់នៅសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ជានិស្សិតឆ្នាំ២ នៃសកល វិទ្យាល័យជាតិគ្រប់គ្រង ផ្នែកធនាគារ និងហិរញ្ញវត្ថុ ។ ម៉ូតូដែលត្រូវចោរកាច់ករយកទៅនោះ ម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-5646 ។

មន្រ្តីនគរបាលក៏បានឲ្យដឹងទៀតថា ឥឡូវនេះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាលស្ទឹងមានជ័យ ដើម្បីឲ្យជួយអន្តរាគមន៍ ស្វែងរកម៉ូតូត្រឡប់មកវិញ និងចាប់ខ្លួនជន ប្រព្រឹត្តយកមក ផ្តន្ទាទោសតាមច្បាប់ ៕

Photo by DAP-News

ដោយៈ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]