ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច ត្រូវបានជាប់ឈ្មោះជាម៉ាកល្អ បំផុតនៅ អាស៊ីឆ្នាំ ២០១៥ សម្រាប់ រង្វាន់ផ្ទួនៗ ៤ឆ្នាំជាប់គ្នា ដោយផ្អែកទៅ លើលទ្ធផលនៃ ការស្ទង់មតិរបស់ Campaign Asia-Pacific រួមជាមួយ សហប្រតិបត្តិការជាមួយនឹង Nielsen តាមរយៈអនឡាញ ដែលមានការ ចូលរួមពី បណ្តាម៉ាកល្បីៗ ប្រចាំអាស៊ី ទាំង ១,០០០ម៉ាក។ សាមសុងត្រូវបានជាប់ ក្នុងចំណោមកំពូល ម៉ាកល្បីទាំង៥ ដែលយ៉ាងហោច ណាស់ក៏មាន ផលិតផល១៤ ប្រភេទរបស់សាមសុង ត្រូវបានទទួល បានការគាំទ្រ ពីសំណាក់ អ្នកប្រើប្រាស់។ ក្នុងនោះដែរ បន្ទាប់ពីស្មាតហ្វូន ក្នុងនេាះ ទូរស័ព្ទចល័ត ទូរទឹកកក ហើយនិងទូរទស្សន៍ ក៏ត្រូវទទួល ស្គាល់ថា ជា ផលិតផល ដែលនាំមុខគេផងដែរ។

ការចាត់ថ្នាក់ គឺផ្អែកលើតម្រូវការប្រើប្រាស់ និងផ្តល់ជូននូវ ការវាស់វែង ដ៏ច្បាស់ លាស់ នៃម៉ាកល្បីៗ នាពេលបច្ចុប្បន្ននេះ ពង្រីកចក្ខុវិស័យ ទៅលើប្រភេទ ផលិតផល ចំនួន១៤ធំៗ រាប់ទាំង ផ្នែកយានយន្ត ហាងតូចៗ ភោនីយដ្ឋាន និង គ្រឿង អេឡិចត្រូនិចក្នុងផ្ទះ ។

លោកស្រី អែរែន​ ង៉ អនុប្រធានរបស់សាមសុងប្រចាំទ្វីប អាស៊ីអាគ្នេយ៍ និងទ្វីប អូសេអានី បានមាន ប្រសាសន៍ថា  «សាមសុង អេឡិចត្រូនិច មានមោទនភាព យ៉ាងខ្លាំង ដែលត្រូវបានជាប់ ឈ្មោះជា ម៉ាកល្អបំផុត ផ្ទួន៤ឆ្នាំជាប់គ្នា។ កាលពី ១០ឆ្នាំមុន យើងទទួលបាន ចំណាត់ថ្នាក់ ទី១៥ ប៉ុណ្ណោះ។​ ប៉ុន្តែនៅ ពេលនេះ សាមសុងមាន ឱកាសឡើងដល់ចំណាត់ ថ្នាក់កំពូល ប្រចាំអាស៊ី។

លោកស្រីបានបន្តថា «ម៉ាកផលិតផលរបស់យើងគឺជាម៉ាកផលិតផល ដែលល្បីរន្ទឺ និងទទួល បានការគាំទ្រ ពីសំណាក់អ្នក ប្រើប្រាស់ ពីព្រោះយើងយក ចិត្តទុកដាក់ក៏ដូចជា ខំប្រឹងបំពេញនូវ តម្រូវរបស់អតិថិជន បានយ៉ាងល្អ។ លោកស្រីបាន បន្ថែមថា «យើងបានយល់ យ៉ាងច្បាស់ដឹងពី តម្រូវការ ឥតឈប់ឈររបស់អ្នក ប្រើប្រាស់ ដែលជាកម្លាំងជំរុញឲ្យ យើងកាន់តែមាន កម្លាំងចិត្តក្នុង ការកែប្រែ បច្ចេកវិទ្យាថ្មីៗ​ទៅលើផលិត ផលរបស់ យើងឲ្យត្រូវតាមតម្រូវការទីផ្សារខុ សៗគ្នា ប្រចាំទ្វីបអាស៊ីអាគ្នេយ៍ ក៏ដូច ជាទ្វីបអូសេអានី។» 

«អ្វីដែលធ្វើឲ្យការចាត់ចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ Campaign Asia-Pacific ហើយនិង Neilson គឺជាការ វាស់ស្ទង់ចំណាត់ថ្នាក់ ដ៏មានសុពលភាព ព្រោះថា យុទ្ធការនោះ បានផ្តោតទៅលើ មតិរបស់ អ្នកប្រើប្រាស់។​ យើងមិនបានផ្តោត ទៅលើតម្លៃនៃ ទីផ្សារភាគហ៊ុន ការប្រកួត ប្រជែងក៏ដូចជា កម្រិតនៃការ លក់នោះទេ។ នេះគឺជា ការប្រកួតប្រជែង ទៅលើគុណភាពរបស់ ម៉ាក ផលិតផលនិមួយៗ ដោយបានធ្វើការ ស្រង់មតិរបស់ អ្នកប្រើប្រាស់ ថាតើគាត់ពេញ ចិត្តទៅលើម៉ាក ផលិតផល ណាមួយ។»

លោក ជែកសុន វីនឃើណាស អ្នករៀបរៀង កម្មវិធី Campaign Asia-Pacific​ បានមាន ប្រសាសន៍ថា យើងចង់ដឹងថាតើម៉ាក ផលិតផល ណាមួយ ដែលជាម៉ាក កំពូល ប្រចាំអាស៊ី យើងបានធ្វើការសាក សួរមតិយោបល់ ទៅអ្នកប្រើប្រាស់ ផ្នែក ខាងអាស៊ី។​ លោក ជែកសុន វីនឃើណាស, អ្នករៀបរៀងកម្មវិធី Campaign Asia-Pacific​ បានមានប្រសាសន៍ថា រយៈពេល៤ ឆ្នាំកន្លងមកនេះ សាមសុង បានជាប់ ឈ្មោះជាម៉ាកផលិត ផល ដែលល្អជាង គេបំផុតប្រចាំអាស៊ី ដោយយោង តាម ការស្ទង់មតិរបស់អ្នក ប្រើប្រាស់ប៉ែក ខាងអាស៊ី។

កំណែប្រែនាំមុខ ការយល់ច្បាស់ និងការឆ្លើយតបរាល់តម្រូវការរបស់អតិថិជន

ការវិវត្តន៍របស់សាមសុង បានប្រែក្លាយម៉ាកផលិតផលរបស់អាស៊ី ឲ្យក្លាយទៅជា ម៉ាកផលិតផល ដែលទទួលបានភាពជឿជាក់ ផ្នែកគុណភាព ដោយផ្អែកទៅការ រចនា​ និងការកែប្រែនូវ រូបរាងថ្មីនៃផលិតផល និងសេវាកម្មដែលជាគោលដៅ ក្នុងការផ្តល់ជូន អតិថិជនទទួល បាននូវបទ ពិសោធន៍ថ្មីៗ និងជាផលិតផល ដែលជា តម្រូវការ។ គោលការណ៍ ដែលជាស្នូលរបស់ យើងដែលផ្អែកទៅ លើកេរ្តិ៍ឈ្មោះ ដែលយើង ទទួលបាន ជាកំពូលម៉ាកផលិតផល ប្រចាំអាស៊ី យើងបាន ប្តេជ្ញាថា នឹងនាំមកនូវអ្វីដែលថ្មី ឈានមុខ គេបំផុតដល់អតិថិជន ដែលជាកិច្ចតបស្នងនូវ ការគាំទ្រ របស់អតិថិជន។

1. គំនិតថ្មីឈានមុខគេ

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន សាមសុង បានធ្វើការបោះទុនទៅការស្រាវជ្រាវ និង ពិសោធ (R&D) រកអ្វីដែលថ្មីប្រកបដោយ គុណភាព។ ការបណ្តាក់ទុននេះ ត្រូវបាន ចំណាយ ប្រាក់រហូតដល់ ៤០លាន ដុល្លាក្នុងមួយថ្ងៃ ជាមួយនឹង បុគ្គល ចំនួន ៧,០០០ នាក់នៅជុំវិញ ពិភពលោក។ ក្រុមហ៊ុនសាមសុង បាននាំយក នូវអ្វី ដែលថ្មីសម្រាប់ទីផ្សារ ដែលក្តីសបញ្ជាក់ឲ្យឃើញថា យើងពិតជា ខិតខំស្រាវជ្រាវ រកអ្វីដែលឥត ខ្ជោះជូនតាម តម្រូវរបស់អតិថិជន។​ ឧទាហណ៍ដូចជា៖

ទូរទស្សន៍ SUHD TVs ដែលការឈានជំហានឆ្ពោះទៅ រកអនាគត ដ៏អស្ចារ្យជាមួយ នឹងការបញ្ជូន រូបភាពដែលមានគុណភាព ច្បាស់ល្អ កម្រិតនៃពណ៌ កាន់តែមាន ភាពទាក់ទាញ ការបែងចែក ពណ៌កាន់តែមាន ប្រសិទ្ធិភាពខ្ពស់រួមទាំង កម្រិតនៃ UHD (Ultra High Definition) កាន់តែមានភាព លំអិតជាងមុន។ កំពូលទូរទស្សន៍ JS9500 SUHD TV​ ត្រូវបានទទួលពាន រង្វាន់ច្រើនជាង ៨ពាន រង្វាន់ នៅពិព័រណ៍ ពាណិជ្ជកម្មពិភពលោក Consumer Electronics Show (CES) ប្រចាំឆ្នាំ2015។

ទូរសព្ទ័ស្មាតហ្វូត Galaxy S6 4G+ and Galaxy S6 edge 4G+​ គឺទូរសព្ទ័ ចល័តដែល រចនាឡើងដោយ ផ្តោតសំខាន់ទៅលើរូប រាងដែលល្អឥតខ្ជោះ បូករួមទាំងសមត្ថភាពនៃ ការប្រើប្រាស់ យ៉ាងអស្ចារ្យ។

Activ dualwash គឺម៉ាស៊ីនបោកសម្លៀកបំពាក់ ដែលបន្ថែមមកជាមួយនូវទម្រ និងប្រព័ន្ធ បង្ហូរទឹកដែល ផ្តល់ភាពងាយស្រួល ដល់អ្នកប្រើ ប្រាស់ សម្រាប់ធ្វើការ បោកជម្រះសម្លៀក បំពាក់ដែល ប្រលាក់ខ្លាំង មុនពេល ដាក់បោកក្នុងម៉ាស៊ីន។ វាបានជួយ ដល់អ្នកបោកគក់ ដោយមិនធ្វើឲ្យឡើង សាច់ដុំដៃ ជួយសម្រាលការ បោកគក់ បានរហូតដល់ទៅ43 ភាគរយ បើប្រៀបទៅ នឹងការបោកគក់ ដោយដៃ។

2. ការផ្តោតទៅលើតម្រូវការរបស់អតិថិជន

ការកំណត់អត្តសញ្ញាណ និងការបម្រើសេចក្តីត្រូវការរបស់អតិថិជន ដោយក្តី ពេញចិត្ត។​ ក្រុមហ៊ុនសាមសុង សូមធានា និងយកចិត្ត ទុកដាក់ទៅ លើតម្រូវការ របស់អតិថិជន​ តាមតំបន់ដែល មានវប្បធម៌ផ្សេងៗ គ្នាទៅតាម ប្រទេសនិមួយៗ ក្រុមហ៊ុនសាមសុង បានធ្វើការស្រាវជ្រាវតាម ស្តង់ដារកម្រិត ពិភពលោកទៅលើ សម្ភារៈបរិក្ខារដែលមានដូចជា 36 R&D Centres, six Design Centres​, បន្ទប់ ពិសោធន៍ទៅ តាមលក្ខណៈនៃការ រស់នៅរបស់អ្នកប្រើប្រាស់ ដែលមាន ៧ប្រភេទ​ និងក្រុមបង្កើត នូវផលិតផល ថ្មីៗទាំង៧ ជុំវិញពិភពលោក។

ចំពោះប៉ែកខាងអាស៊ី សាមសុងបានបង្កើតនូវមជ្ឈមណ្ឌលរបស់ខ្លួន នៅតាម ប្រទេស មួយចំនួន ដែលមានដូចជា សៀងហៃ ជប៉ុន កូរ៉េ ក៏ដូចជាបន្ទប់ ពិសោធន៍ ទៅលក្ខណៈ នៃការរស់នៅ របស់អ្នកប្ រើប្រាស់នៅក្រុង ដេលី ស៊ីងហ្គាពួរ ទីក្រុង ប៉េកាំង ទីក្រុងសេអូល ហើយនិងក្រុម បង្កើតផលិត ផលថ្មីៗនៅ ក្រុងដេលី ស៊ីងហ្គាពួរ ទីក្រុងប៉េកាំង ទីក្រុងសេអូល។

ក្រុមប្រតិបត្តិការទាំងនោះ ត្រូវបានបង្កើតឡើងដើម្បីបង្កើតនូវអ្វី ដែលថ្មីជាមួយនឹង បច្ចេកវិទ្យា ឈានមុខគេក្នុងការជម្រុញទីផ្សារ បានយ៉ាងល្អ។ ពួកគាត់ធ្វើការ សិក្សា ទៅលើនិន្នាការ និងវប្បធម៌ ប្រចាំតំបន់ ហើយនិង ធ្វើការផ្លាស់ប្តូរនូវរបៀប រស់នៅ និងការប្រើប្រាស់ បច្ចេកវិទ្យា របស់អ្នកប្រើប្រាស់។ ផ្តល់នូវការ យល់ដឹងដើម្បី ជា ការគាំទ្រ ការច្នៃប្រឌិត ផលិតផលដែល បង្កើតថ្មីទៅ លើប្រភេទ ផលិតផលនីមួយៗ របស់សាមសុង។

3.ការផ្តល់ជូនសង្គមតាមរយៈគំនិតផ្តួចផ្តើមក្នុងនាមជាពលរដ្ឋល្អ

ក្នុងនាមជាពលរដ្ឋសកលមួយ សាមសុងបានប្រើប្រាស់នូវបច្ចេកវិទ្យារបស់ខ្លួន ក្នុងការផលិត អ្វីដែលល្អ និងព្យាយាមបង្កើត នូវអនាគត ដ៏ត្រចះត្រចង់ សម្រាប់ អ្នកទាំងអស់គ្នា ក៏ដូចជានាំមកនូវ ការផ្លាស់ប្តូរ ដ៏វិជ្ជមានដល់សង្គម តាមរយៈ ការផ្តួចផ្តើម ភាពជាពលរដ្ឋ។ ការផ្តួចផ្តើមនេះ បានផ្តោតទៅ លើការអប់រំ ការងារ និង សុខភាព។

តាមតំបន់នីមួយៗ  សាមសុងបានផ្តោតទៅលើកម្មវិធីអប់រំ ដែលផ្គត់ផ្គង់ ទៅលើ ការអប់រំយុវជន ហើយនិងការវគ្គបណ្តុះបណ្តាល ការងារផ្អែក បច្ចេកវិទ្យា​ ផ្នែក សេវាកម្ម និងក្លាយជាអ្នក ជំនាញការរបស់ សាមសុង។ បច្ចេកវិទ្យារបស់ សាមសុង មាននៅប្រទេស ម៉ាឡេស៊ី ហ្វីលីពីន ស៊ីងហ្គាពួរ ប្រទេសថៃ វៀតណាម នូវែល ហ្សេឡង់ និងតៃវ៉ាន់។​ វិទ្យាស្ថានបច្ចេកវិទ្យា របស់សាមសុង គឺជាវិទ្យាស្ថាន ផ្នែកវិជ្ជាជីវៈ ដែលផ្តល់នូវ ជំនាញដែល ជាក់លាក់មួយក្នុងវគ្គបណ្តុះ បណ្តាលនៅ ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី, ប្រទេសឡាវ, ម៉ាឡេស៊ី, ប្រទេសភូមា​, ហ្វីលីពីន, ស៊ីងហ្គាពួរ ហើយនិងតៃវ៉ាន់។

សាមសុងមាន សាលា សូណូជាច្រើននៅតាមបណ្តាប្រទេសដូចជា ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រទេសថៃ និងវៀតណាម។ វគ្គបណ្តុះ បណ្តាល ទាំងនោះ ជួយសម្រួលដល់ ផ្នែកវេជ្ជសាស្រ្ត ដែលផ្តោតលើការ ធ្វើរោគវិនិច្ឆ័យទៅលើ អុលត្រាសោន, ផ្នែកសម្ភពនិងរោគ ស្ត្រី ដើម្បីកាត់បន្ថយអត្រា ស្លាប់របស់ ទារកនៅ នៅតំបន់ អាស៊ីអាគ្នេយ៍ ហើយនិង ពង្រឹងគុណភាព នៃការថែទាំសុខភាព នៅតាម មូលដ្ឋានសហគមន៍ ជាច្រើន។

វិធីសាស្ត្រស្ទង់មតិ

ក្រុមហ៊ុនល្បីៗនៅអាស៊ីចំនួន១០០០ក្រុមហ៊ុនប្រមូលព័ត៌មានពី ការស្ទង់មតិ ដែលធ្វើឡើង ដោយយុទ្ធសាស្ត្រអាស៊ីប៉ាស៊ីភិច ព័ត៌មានសកល និងអ្នកផ្តល់ ចក្ខុវិស័យ Nielsen ។ ការសិក្សា បានរកឃើញពី ឥរិយាបថនៅ ១៣ប្រទេស៖ អូស្ត្រាលី ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ និង វៀតណាម។ ការស្រាវជ្រាវបាន ធ្វើទៅ លើមនុស្ស ចំនួន៤០០នាក់ នៅតាមផ្សារនីមួយៗ លើកលែង តែឥណ្ឌា និងចិន ដែលធ្វើទៅ លើ អ្នក៨០០ និង១២០០។ ដើម្បីក្លាយជាអ្នក តំណាងនៃ ចំនួនអ្នកផ្សារ កូតារបស់ស្ទង់មតិ ផ្អែកទៅ លើអាយុ ភេទ និងចំណូលប្រចាំខែ។

ការសិក្សា រាប់ទាំងប្រភេទផលិតផល និងសេវាធំៗ (ដូចជាស្រា សេវា ហិរញ្ញវត្ថុ ហាងតូចៗ ភោជនីយដ្ឋាន អាហារ ភេសជ្ជៈ គ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់ កំព្យូទ័រ កម្មវិធីកំព្យូទ័រ សេវាកម្ម ប្រព័ន្ធ ផ្សព្វផ្សាយ និងសារទូរគមនាគមន៍ ដំណើរកម្សាន្ត ការសម្រាក លម្ហែ គ្រឿងប្រើ ប្រាស់ប្រចាំថ្ងៃ និងការថែទាំផ្ទាល់ខ្លួន) និងប្រភេទ ផលិតផល និងសេវាកម្មតូចៗ ចំនួន ៧៣ ផ្សេងទៀត។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់ រូបគ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុងតែ ផ្លាស់ប្តូរ ឲ្យកាន់តែ ប្រសើរ​ឡើង​ នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីន ថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗ ប្រើប្រព័ន្ធអគ្គិសនី និង ដំណោះ​ស្រាយ ផ្សេងៗប្រើប្រព័ន្ធ  LED។ យើងមានបុគ្គលិក ចំនួន 307,000 នាក់ នៅទូទំាង 84 ប្រទេសដោយ​ មាន​បរិមាណលក់ ប្រចាំឆ្នាំ ចំនួន 196 ពាន់លាន ដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]