ភ្នំពេញៈ ជាការពិតណាស់ នាពេលកន្លងមក ទស្សនិកជន ធ្លាប់តែបានទស្សនា ភាពសប្បាយរីករាយ របស់ពិធីការិនី ពេជ្រ សូលីដា ហៅ ជីជី នៅលើកញ្ចក់ទូរទស្សន៍ ប៉ុន្តែអ្វីដែល ធ្វើទស្សនិកជន មានការចាប់ អារម្មណ៍នោះ គឺកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ តារាស្រីរូបនេះបាន សម្រក់ទឹកភ្នែក និយាយទាំង អួលដើមករ ពេលដែលរំលឹកពី ការតស៊ូ របស់បងស្រីនាង អ្នកនាង ពេជ្រ សេរីរ័ត្ន ពេលដែលគ្រួសារ នាងជួបការលំបាក ក្រោយពីធ្លាក់ខ្លួនជាកូន កំព្រាឪពុក ។

នៅក្នុងកម្មវិធីមួយ របស់ស្ថានីយ៍ទូរទស្សន៍ MY TV ដែលប្រារព្ធទិវា “បុណ្យឪពុក”  ទស្សនិកជន ជាច្រើនបានឃើញទឹកភ្នែក របស់ស្រីស្អាត សម្បូរវោហារនាង ជីជី ស្រក់ចុះដូចទឹកបាក់ទំនប់ នៅពេលដែល នាងនិយាយរៀបរាប់ ពីទុក្ខលំបាក ដែលបងស្រី (អ្នកនាង ពេជ្រ សេរីរ័ត្ន) ឆ្លងកាត់តស៊ូ គ្រប់យ៉ាង ដើម្បីរកលុយ យកមកផ្គត់ផ្គង់​​ ក្រុមគ្រួសារ និងផ្តល់ឲ្យប្អូនៗ បានសិក្សាដល់ ចប់ចុងចប់ដើម។

ជាការពិតណាស់ថា ទស្សនិកជនពិតជា កម្របានឃើញ ពីភាពឈឺចាប់ នៅក្នុងជីវិត ឯកជនរបស់អ្នកសិល្បៈ ប៉ុន្តែថ្ងៃនេះគេហទំព័រ Looking TODAY នឹងនាំអារម្មណ៍ប្រិយមិត្ត ទស្សនិកជនទៅ ទស្សនា ការរៀបរាប់ពីអារម្មណ៍ឈឺចាប់ ក្រោយពី ជីជី បានធ្លាក់ខ្លួនជា ក្មេងកំព្រាឪពុក រយៈពេល១៦ឆ្នាំ មកនេះ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]