បរទេស៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានធ្វើការបង្ហាញ នូវឧបករណ៍ បច្ចេកវិទ្យាដ៏ ទំនើបនិង ថ្មីស្រឡាងមួយ ដែលវាមាន អត្ថប្រយោជន៍ យ៉ាងខ្លាំងក្នុងការ ជួយជីវិតមនុស្ស ជាពិសេសគឺ អ្នកដែលធ្វើ ដំណើរតាមដងផ្លូវ ព្រោះថាបច្ចេកទេស មួយនេះអាចជួយ កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ បានមួយកម្រិតធំ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្រុមហ៊ុន Samsung បានធ្វើការ ដាក់បង្ហាញនូវ បច្ចេកវិទ្យា ទំនើបមួយរបស់ខ្លួន ដែលហៅថា Safety Trucks ដែលវាជា បច្ចេកទេសមួយ សម្រាប់បំពាក់ នៅលើរថយន្តធុនធំ ដើម្បីផ្តល់នូវ ភាពងាយស្រួល និងសុវត្ថិភាព ទៅដល់បណ្តា អ្នកបញ្ជា យាន្តជំនិះ ដែលនៅពីក្រោយ រថយន្តធុនធំ ទាំងនោះ អាចមើលដឹងពី ស្ថានភាពផ្លូវខាងមុខ មុននឹងសម្រេចចិត្ត ធ្វើការបើកសុំផ្លូវ ទៅមុន (វ៉ាទៅមុន)។

ក្នុងនោះក៏ មានការបញ្ជាក់ បន្ថែមផងដែរថា បច្ចេកវិទ្យាដ៏ ថ្មីស្រឡាងមួយនេះ គឺជាការបំពាក់ ឧបករណ៍មួយចំនួន នៅលើរថយន្តធុនធំ ដូចជាការដាក់ភ្ជាប់ កាមេរ៉ាថតទិដ្ឋភាព តាមដងផ្លូវ នៅតួខាងមុខ ដោយប្រើប្រាស់ វីដេអូឥតខ្សែ (Wireless Video) សម្រាប់បង្ហាញ ទិដ្ឋភាពនៃ ដងផ្លូវនោះ នៅលើអេក្រង់ធំៗ ចំនួន៤ ដែលត្រូវបាន បំពាក់នៅតួ ឬក៏ទ្វារខាងក្រោយ នៃរថយន្តធុនធំ ដែលនេះគឺ ជាចំណុចដ៏ប្រសើរមួយ ដើម្បីអាចឲ្យ អ្នកបញ្ជាយាន្តជំនិះ នៅពីក្រោយដឹង ពីស្ថានភាពផ្លូវ នៅខាងមុខ យ៉ាងប្រាកដ មុននឹងពួកគេ សម្រេចចិត្ត ធ្វើការបើក សុំផ្លូវទៅមុន ហើយវាក៏ជា កត្តាដ៏ធំ មួយក្នុងការ កាត់បន្ថយអត្រា នៃគ្រោះថ្នាក់ចរាចរណ៍ នៅតាមប្រទេសផ្សេងៗ ក្នុងពិភពលោក ផងដែរ។


ភាពងាយស្រួល នៃបច្ចេកវិទ្យា ដ៏ថ្មីមួយនេះ សម្រាប់អ្នកបញ្ជា យាន្តជំនិះពីក្រោយ រថយន្តធុនធំ

Samsung បានលើកឡើងថា “បច្ចេកវិទ្យាមួយនេះ គឺពិតជាអាច ជួយសង្រ្គោះ ជីវិតមនុស្ស ពីគ្រោះថ្នាក់ចរាចរណ៍ បានច្រើនប្រាកដមែន បើទោះបីជា ក្នុងខណៈពេលនេះ បច្ចេកវិទ្យា Safety Trucks កំពុងតែស្ថិតនៅ ក្នុងការសាកល្បង ក្នុងប្រទេស អាហ្សង់ទីន នៅឡើយ តែមិនយូរមិនឆាប់ វានឹងត្រូវបានដាក់ ឲ្យដំណើរការ នៅលើប្រទេស ជាច្រើនជុំវិញ ពិភពលោក ជាមិនខាន”។

នេះគឺជា ដំណឹងថ្មី និងអស្ចារ្យមួយទៀត ដែលក្នុងនោះ វាក៏មានអត្ថប្រយោជន៍ ច្រើនសម្រាប់ ព្រះរាជាណាចក្រ កម្ពុជា យើងផងដែរ ព្រោះថាប្រទេសយើង ក៏ជាប្រទេសមួយ ស្ថិតនៅក្នុង ចំណោមប្រទេស ដែលមានអត្រា គ្រោះថ្នាក់ចរាចរណ៍ ខ្ពស់ផងដែរ៕


គំរូនៃបច្ចេកវិទ្យាថ្មី Safety Trucks ដើម្បីកាត់បន្ថយ អត្រានៃគ្រោះថ្នាក់ ចរាចរណ៍

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]