ខេត្ត​ពោធិ៍​សាត់ ៖ ​កាល​ពី​ល្ងាច​ថ្ងៃទី​២១ កក្កដា ​២០១២ ​ប៉ូលិស​ស្រុក​ភ្នំ​ក្រវាញ ​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ពីបទ​ចាប់​រំលោភ​ក្មេង​ស្រីអាយុ​១៣ឆ្នាំ  ប៉ុន្តែ​មិន​បាន​សម្រេច​ដោយ​សារ​អ្នក​ស្រុក​ទៅ​ទាន់ ។ ​ហេតុ​ការណ៍​រំលោភ​​សេព​សន្ថវៈ​​នេះ​បាន​កើតឡើង​​កាល​ពីថ្ងៃទី​២០ កក្កដា ២០១២ ​វេលា​ម៉ោង​១​​និង​២០​នាទី​​រសៀល​​នៅ​​ច្រាំង​ស្ទឹង ស្ថិតក​្នុង​​ស្រុក​ភ្នំក្រវាញ ។

ជន​ជាប់​ចោទ​ដែលប៉ូលិស​​ឃាត់​ខ្លួន​​ឈ្មោះ​ស៊ុន រីម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ​រីឯ​ក្មេង​ស្រី​រងគ្រោះ​អាយុ​១៣ឆ្នាំ រស់​នៅ​ក្នុង​ស្រុក​​ជា​មួយ​គ្នា ។ ​ទាក់ទិន​នឹង​ករណី​នេះ​ក្រុម​គ្រួសារ​​ក្មេង​ស្រីរងគ្រោះប្រាប់​ឱ្យដឹងថា ​នៅ​រសៀល​ថ្ងៃ​កើត​ហេតុ​​​ក្មេង​ស្រី​រងគ្រោះ​​បាន​ទៅ​ងូត​ទឹក​​ស្ទឹង​ ម្នាក់​ឯង​ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​៥០​ម៉ែត្រ ដោយ​​នៅ​ទី​នោះ​មាន​ព្រៃ​ដុះ​តាម​ច្រាំង​ស្ទឹង​ឆ្ងាយ​ពី​ផ្ទះ​ប្រជា​ពល​រ​ ដ្ឋ​​រស់​នៅ ។ ខណៈ​ពេល​កំពុង​​ងូត​ទឹក​ក្នុង​ស្ទឹង​ម្នាក់​ឯង​ ឈ្មោះ​ស៊ុន ​រីម (ជន​ជាប់​ចោទ) បាន​ដើរ​ទៅ​ ឃើញ​ឱកាស​​ល្អ​​ក៏​ចុះ​ទៅ​ក្នុង​ទឹក​​លើក​បី​នាង​មក​ដាក់​លើ​ច្រាំង​​ចាប់​ សម្រាត​ខោ​ចេញ​រួច​​ធ្វើ​សកម្ម​ភាព​រំលោភ​តែ​ម្តង។ សំណាង​​ល្អ​ខណៈ​ពេល​ដែល​ទើប​តែ​ចាប់​ផ្តើម​បាន​បន្តិច​ ស្រាប់តែ​​អ្នក​ស្រុក​ទៅទាន់​ស្រែក​ឆោ​ឡោ​​​ឡើង​ឈ្មោះ​ស៊ុន រីម ​នោះ​ក៏​រត់​ចូល​ព្រៃ​បាត់​ទៅ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]