កំពូលប្រុសស្អាតប្រចាំប្រទេសថៃ អេឡិច ធីរ៉ាក់ដេត (Alex Theeradeth) និងតារា​​ម៉ូដែល​​​​ រាងស្រឡូន ខ្ពស់ស្រឡះ សាច់សខ្ចី វ៉ុត ម៉ុនស៊ីវយី (Wutt Hmone Shwe Yi) ព្រម​ទាំង​ កំពូលតារា ចម្រៀង​ប្រចំាព្រះរាជាណា ចក្រកម្ពុជា មាស សុខសោភា មកពី​ប្រទេស ខុសគ្នាក៏ពិតមែន ប៉ុន្តែអ្នកទាំងបី មានចំណង់ចំណូល ចិត្តម្យ៉ាងដូចគ្នា បេះបិត។ ហើយ​ចំណង់​ចំណូល ចិត្តដូចគ្នា​ មួយនេះ គឺទាក់ទងនឹង ប្រើប្រាស់កំពូល ស្មាតហ្វូន Huawei P8 របស់​ក្រុមហ៊ុន Huawei តែម្ដង។

ក្រៅពីកំពូលតារាល្បីប្រចាំប្រទេសទាំងបីនេះ ជនល្បីៗជាច្រើន ក្នុងប្រទេស កម្ពុជា ក៏​បាន​​ប្ដូរចិត្ត មកប្រើស្មាតហ្វូនម៉ាក Huawei ដែរ។ តួយ៉ាង ពិធីការនីដ៏ល្បី ទាំងសម្រស់ និងវោហារ កញ្ញា យុគ ចិន្តា និងកញ្ញា ខៀវ សាន់សាណា ព្រមទាំងចាងហ្វាង​ ផលិត​កម្ម​ថោន លោក មាស សុខរតនៈ បានជ្រើសរើស ប្រើប្រាស់ Huawei P8 ដែលជា​ទូរស័ព្ទ​ស៊េរីថ្មីទំនើបបំផុត របស់ក្រុមហ៊ុន Huawei។ ចំណែក​​ ពិធីករពូកែ ឌឺដងប្រចាំ​ស្ថានីយ​ ទូរទស្សន៍ CTN លោកអ៊ឹង រដ្ឋា ហៅទុយ  និងអ្នក​ថត​​រូប អាជីពល្បី​ឈ្មោះ​ម្នាក់​ នៅ​កម្ពុជា ​លោក សៀន សិទ្ធិគុណ​ ព្រមទាំងតារា ហ្វេសប៊ុកពូកែខាង​បាញ់​ មិន​សំចៃ​មាត់​ ប៉ីប៉ីឌី កំពុង ប្រើប្រាស់ Huawei Honor 6 Plus កាមេរ៉ាភ្លោះល្បី ថា​ថតរូបច្បាស់ ហើយឡូយ របស់ ក្រុមហ៊ុនទូរស័ព្ទ Huawei ផងដែរ។

លើសពីនេះទៅទៀត ជ័យលាភី​កំពូលតារាបង្ហាញ​ម៉ូដ​កម្ពុជា កញ្ញា ចាន់ គង្កា  និង​ជ័យលាភី​​លេខ​​​2 និងលេខ3 ​កម្មវិធី​ The Voice Cambodia ​ ​លោក ឃុន វុត្ថា​​ និង កញ្ញា ចំរើន សុភ័ក្រ្ត សុទ្ធ​សឹងតែ​​ប្រើ Huawei G7 ដែលមានកាមេរ៉ាច្បាស់ ថ្មកាន់បានយូរ និងរូបរាងកាលីប អេក្រង់ធំ​ដល់ទៅ 5.5 អ៊ីញ។

កញ្ញា មាស សុខសោភា បានឲ្យដឹងថា៖ “នេះមិនមែនជារឿងចៃដន្យទេ ដែលខ្ញុំ ជ្រើស​រើសយក Huawei P8។ ខ្ញុំមានការភ្ញាក់ផ្អើល ជាខ្លាំងជាមួយ នឹងរូបរាង ដ៏ប្រណីត ស្ដើង រលោង ធ្វើពីអាលុយ មីញ៉ូម និងល្បឿនលឿន ទាំងពេលប្រើធម្មតា និងពេលប្រើ​ អ៊ីន​ធើ​ណេត។ កាមេរ៉ារបស់ P8 មានទំហំ​ 13 មេហ្គាភិចសែល ថតបាន ច្បាស់ក្នុងទីងងឹតដូច​កាមេរ៉ា ប្រូហ្វេសិនណល។ ហើយខ្ញុំអាច បញ្ចូលរូបថត របស់ខ្ញុំបានយ៉ាង លឿនទៅក្នុង Facebook ដោយប្រើ Huawei P8។ 

កញ្ញា​ ខៀវ សាន់សាណា ដែលជាពិធីការនIវ័យក្មេង ស្រស់ស្អាត ឆ្លាត ពូកែវោហារ បាន​​បញ្ជាក់​ ថា​ក្រោយពីបានប្ដូរមកប្រើ ស្មាតហ្វូន Huawei កញ្ញាពេញ ចិត្តស្ដូកតែម្ដង ហើយ​​មិន​ចង់ប្ដូរ ប្រើទូរស័ព្ទម៉ាក ផ្សេងឡើយ។​​ កញ្ញា សាណា បាននិយាយថា  “នាង​ខ្ញុំ​ពេញ​ចិត្ត​​ នឹង​ស្មាតហ្វូន Huawei ជាពិសេសគឺ Huawei P8 តែម្ដង ព្រោះមាន​កាមេរ៉ា​ថត​ជាប់​​ ចលនា​ពន្លឺដ៏អស្ចារ្យ”។ បច្ចុប្បន្ននេះកញ្ញា សាណា ​ប្រើទូរស័ព្ទស្មាតហ្វូន Huawei ដល់​ទៅ 2 គ្រឿង ហើយមួយគ្រឿង ទៀតគឺ Huawei Honor 6 Plus ដែលបំពាក់ ដោយ​​​​​កាមេរ៉ាឡេនភ្លោះ អាចថ​ត​រូប​ ច្បាស់​ដូចកា​មេរ៉ា​អាជីព ជាពិសេស​ថតច្បាស់​ នៅ​ពេល​យប់​។​

គួរបញ្ជាក់​ថា P8 មិនត្រឹមតែមានរូបរាងស្រស់ស្អាត និងប្រព័ន្ធប្រតិបត្តិការ​ លឿន​ប៉ុណ្ណោះ​ទេ  P8 ក៏បំពាក់ដោយបច្ចេកវិទ្យាខ្ពស់ ផ្នែកប្រព័ន្ធ បណ្ដាញ ដែលមាន​សេវា​ខ្លាំង សន្ទនាគ្នា បានច្បាស់ ទោះជា នៅទៅណា និងស្ថិតក្នុងយានជំនិះ ល្បឿនលឿន​ យ៉ាង​​​ណា​ ក៏​ដោយ។ លើសពីនេះទៀត ការ​ភ្ជាប់​ បណ្តាញ​ roaming តាម​ Huawei P8 គឺ​មាន​ភាព​​ឆាប់រហ័ស ងាយស្រួល និង​លឿន​ទាន់​ចិត្ត​។ មុខ​ងារ Roaming+ ធ្វើ​ឱ្យ​ទូរស័ព្ទ របស់​លោក អ្នកលឿន​ជាង​ទូរស័ព្ទ​ដទៃ​ទៀត​ ដល់ទៅ 3​ ដង​ នៅពេល​ដែល​ លោក​អ្នក​ ភ្ជាប់​បណ្តាញ​សេវា Roaming ។

គួររម្លឹកថា ស្មាតហ្វូនម៉ាក Huawei កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ និងមាន​ ចំនួន​​​អ្នក ប្រើកាន់​ តែច្រើនឡើងៗ ផងដែរ។ ចាំមើល ទៅមើលថា ក្រៅពីអេឡិច ធីរ៉ាក់ដេត (Alex Theeradeth) វ៉ុត ម៉ុនស៊ីវយី (Wutt Hmone Shwe Yi) និងមាស សុខសោភា តើតារាល្បីៗ​ រូបណា​ខ្លះ ដែល​នឹងផ្លាស់ ប្ដូរមកប្រើស្មាតហ្វូន លំដាប់លេខ 3 ក្នុងពិភពលោកមួយ នេះ​បន្តទៀត។










បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា