ភ្នំពេញ៖ បន្ទាប់ពីថ្ងៃខួបកំណើតរបស់ តារាសម្តែងស្រី ចនច័ន្ទ លក្ខិណា បានចប់សព្វគ្រប់ ហាក់ដូចជា មាន មហាជនមួយភាគធំ បានធ្វើការវាយតម្លៃ និងរិះគន់ចំៗ ទៅលើអ្នកនាងថាបានគូស្នេហ៍ថ្មី សប្បាយភ្លេចអស់នូវ កាលគ្រាលំបាក ជាមួយនឹង អតីតស្វាមី គឺលោក យុត្ថារ៉ា ឆានី ដែលនាពេលបច្ចុប្បន្ននេះ នាងមានទំនាក់ទំនង ជាមួយនឹង បុរសជាអ្នកជំនួញម្នាក់។
ទោះបី អ្នកនាង ចនច័ន្ទ លក្ខិណា និង លោក យុត្ថារ៉ា ឆានី បានលែងលះនឹងគ្នា អស់រយៈពេលយូរឆ្នាំណាស់ មកហើយ ប៉ុន្តែរឿងរ៉ាវជីវិតរបស់ពួកគេ ហាក់ដូចជា ស្ថិតនៅជាប់ក្នុងចិត្តមហាជន ដែលនៅតែចង់ដឹង ចង់លឺរហូត។
ដូចជាប្រិយមិត្តបានទទួលជ្រាបរួចមកហើយ កាលពីប៉ុន្មានថ្ងៃមុន គូស្នេហ៍ថ្មីរបស់ អ្នកនាង ចនច័ន្ទ លក្ខិណាបានធ្វើពិធីខួបកំណើត និងជូនកាដូ ជាខ្សែកពេជ្រ ទៅនាង។ ហើយក៏មានមតិជាច្រើន តាមបណ្តាញសង្គម ហ្វេសប៊ុក មិនពេញចិត្ត និងប្រើពាក្យសម្តីមិនសមរម្យទៅកាន់នាងផងដែរ ថានាងជាស្រ្តីរកតែគូស្នេហ៍មានទ្រព្យ ភ្លេចចោលនូវអតីតស្វាមីកំសត់កម្រនឹងគ្នា។
ដោយឃើញការទើសភ្នែក និងឈឺចាប់ អ្នកនាង ចនច័ន្ទលក្ខិណាពេក មានបងប្អូន និងមិត្តភក្កិរួមសិល្បៈ មួយចំនួន បានបញ្ចេញមតិតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីឲ្យមហាជន បានជ្រាបថា រឿងខ្លះវាមិនមែន កើតឡើងតែ ភាគីតែម្ខាងនោះទេ ដូច្នេះសូមមហាជនកុំធ្វើការវាយតម្លៃ រឺក៏រិះគន់ មកខាងចនច័ន្ទ លក្ខិណាខ្លាំង ពេក ព្រោះគ្មាននារីណា ចង់រៀបការ២ដងនោះទេ។
ជាមួយគ្នានោះដែរ កាលពីថ្មីៗនេះ អ្នកនាងចនច័ន្ទ លក្ខិណា ក៏បានសរសេរ Comment មួយ ជាពាក្យសម្តី ដែលនាងមិនដែលហ៊ាន បរិយាយតាមបណ្តាញសង្គមហ្វេសប៊ុកបែបនោះទេ ទំនងជានាង មិនអាចទ្រាំ សម្លឹងមើល នឹងមតិមើលងាយ ទើបពេលនេះនាងបានបកស្រាយ ឲ្យមហាជន ដឹងថារឿងរ៉ាវ រវាងអតីតស្វាមី របស់នាង យ៉ាងណា ទើបនាងសម្រេចចិត្ត លែងលះនោះ ហើយពាក្យសម្តីទាំងនេះ នឹងអាចឲ្យ មហាជនគិតពិចារណាឡើងវិញបានថា តើអ្នកនាងចនច័ន្ទ លក្ខិណា ជាមនុស្សស្រី ដែលសុខចិត្តលែងលះស្វាមី ទៅយកគូស្នេហ៍ថ្មី ព្រោះតែទ្រព្យ មែន ឬយ៉ាងណា ។ នាងបានសរសេរថា៖ "រឿងនេះ គឺខ្ញុំលាក់ទុក ១០ក្នុងចិត្តម្នាក់ឯង១០ឆ្នាំ ហើយសូម្បីតែឪពុកម្តាយខ្ញុំ ក៏ខ្ញុំមិនប្រាប់ ព្រោះតែស្រឡាញ់ ប្តីពេក មិនចង់ឲ្យពួកគាត់ មានរឿង ដឹងហើយថាបើប្តី និងឪពុកម្តាយយើង ឈ្លោះគ្នា អ្នកដែលពិបាកគឺយើង។ គាត់យកម្នាក់ស្រីហ្នឹង ទៅក្បាលឆាយមិនមែនម្តងទេ ក្រោយមកគាត់ ទៅជាមួយមិត្តភក្កិ ប្រុស៥នាក់គាត់កុហកខ្ញុំ តាមពិតគាត់នាំស្រី ៥នាក់ ម្នាក់១គូ ហើយក្រោយ ពីពេលហ្នឹង ប៉ុន្មានថ្ងៃខ្ញុំ ក៏ទៅថតរឿង អង្គលីមានៅទីនោះ តែខ្ញុំពិតជាឈឺចិត្ត ចង់សន្លប់ នៅពេលដែលប្រជាពលរដ្ឋនៅទីនោះ ប្រាប់ខ្ញុំគ្រប់សកម្មភាព ដ៏ស្មោកគ្រោករបស់ ពួកគេ សូម្បីតែក្មេង ៥ឆ្នាំ ក៏វាដឹង អ៊ុំៗលក់ដូរនៅទីនោះ គាត់ស្រឡាញ់ និងចូលចិត្តខ្ញុំ ហើយគាត់អាណិតខ្ញុំ គាត់ថាក្មួយអ៊ុំ រូបរាងស្អាត ប៉ុណ្ណឹង ហើយនៅប្តីធ្វើបែបនេះទៀត ពេលនោះបេះដូងខ្ញុំ ស្ទើរស្រក់ឈាម តែពួកគាត់ពូកែរៀបល្បិចកុហកខ្ញុំណាស់ កាលនោះខ្ញុំនៅក្មេង អត់សូវដឹងអី ខ្ញុំជឿគាត់បកស្រាយទាំងអស់ ខ្ញុំសុំនិយាយតែប៉ុណ្ណេះ ព្រោះខ្ញុំមិនចង់ឲ្យគាត់ខូចឈ្មោះ" ។
សូមបញ្ជាក់ថា នេះជា Comment របស់អ្នកនាង ចនច័ន្ទ លក្ខណា ឆ្លើយតបទៅនឹង ការបង្ហោះឡើងពីអ្នកស្រី កែវ ច័ន្ទបូរណ៍ ដែលប្រិយមិត្តអ្នកលេងហ្វេសប៊ុក ជាច្រើននាក់ បានយកទៅបង្ហោះចែកចាយ តៗគ្នា យ៉ាងព្រោងព្រាត ល្បីពេញបណ្តាញសង្គម។ សូមប្រិយមិត្ត តាមដាននូវរូបភាពខាងក្រោម៖
ប្រភព៖ Chanbo Keo
ខាងក្រោមជាសារឆ្លើយតបរបស់នាង ដូចបានរៀបរាប់ខាងដើម
ដោយ៖ កា
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]