ប្រេស៊ីល៖ កាលពីថ្មីៗនេះ គ្រូពេទ្យដ៏ស្រស់សង្ហាម្នាក់ ត្រូវបានអ្នកលេង បណ្តាញសង្គម ចាប់អារម្មណ៍ យ៉ាងខ្លាំង លើរូបគាត់ ជាពិសេសនារីៗវ័យក្មេង ដែលនៅទំនេរ ហើយពួកនាង ប្រហែលជា ត្រូវឧស្សាហ៍ធ្វើពុតឈឺហើយ បើគ្រូពេទ្យសង្ហាម្លឹងៗនោះ។

យោងតាមគេហទំព័របរទេសមួយ​ បានបង្ហោះរូបថត ប៉ុន្មានសន្លឹក របស់បុរសសង្ហារម្នាក់ ដែល ត្រូវបានគេ ដឹងថា គាត់ជាគ្រូពេទ្យ។ ប្រភពឲ្យដឹងទៀតថា លោកគ្រូពេទ្យ ដ៏មាន មន្តស្នេហ៍ម្នាក់នេះ ​មានឈ្មោះថា Gabriel Prado វ័យ ២៦ឆ្នាំ មកពីទីក្រុង Sao Paolo គឺជាគ្រូពេទ្យខាងប្រព័ន្ធសរសៃ ប្រសាទ នៅឯមន្ទីរពេទ្យ "Santa Viraliza of Mercy Nursing Home"។

មិនតែប៉ុណ្ណោះ គ្រូពេទ្យ Prado រូបនេះ បានទាក់ទាញមនុស្សជាច្រើន ឲ្យចុច Follow  ក្នុងគណនី អ៊ិនស្តាក្រាម របស់គាត់ ដែលសព្វថ្ងៃនេះ មានអ្នក Folllow កើនទៅដល់ ជាង ២៥០,០០០នាក់ឯណោះ ព្រោះតែរូបរាង ដ៏ស្រស់ សង្ហា​ និងស្នាមញញឹម គួរឲ្យស្រឡាញ់របស់គាត់។

ចុះបើគ្រូពេទ្យសង្ហារម្លឹងៗ តើប្រិយមិត្ត នឹងឧស្សាហ៍ទៅពេទ្យ ដែរទេ?

តោះមើលរូបថតរបស់គាត់ទាំងអស់គ្នា៖













រូបថតរបស់គ្រូពេទ្យ Gabriel Prado

ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]