កូរ៉េខាងត្បូង៖ ថ្ងៃនេះខ្មែរឡូត នឹងនាំប្រិយមិត្តទាំងអស់ ទៅទស្សនា រូបសម្រស់ពីអតីតកាល របស់តារាស្រីដ៏ល្បីៗ ទាំង៤ដួង របស់កូរ៉េខាងត្បូង មុនពេលដែលពួកគេ បានក្លាយខ្លួនជាតារាល្បី និងត្រូវបានគេទទួលស្គាល់ថា មានមន្តស្នេហ៍ អាចទាក់ទាញចិត្តបុរសៗ ឲ្យលង់ស្រឡាញ់ ភ្លូកទឹកភ្លូកដី ផងដែរ។ ចង់ដឹងពីមុន និងឥឡូវនេះ ពួកគេ មានភាពខុសគ្នា យ៉ាងណានោះ សូមទស្សនារូបថតពួកគេ ខាងក្រោមនេះទាំងអស់គ្នា៖

១, នាង IU
ក្នុងកំឡុងដែល នាង IU បានធ្វើការ ប្រឡងសមត្ថភាព នៅឯផលិតកម្ម JYP Entertainment នោះ នាងត្រូវបានគេ មើលឃើញថា ជាបេក្ខជនដែលមាន ទឹកដមសំនៀងល្អ ប៉ុន្តែទោះជាយ៉ាងណា នាងមិនទទួលបាន ភាពជោគជ័យ និងជាប់ការប្រឡង នោះទេ។ ផ្ទុយទៅវិញ បច្ចុប្បន្ននេះ នាង IU បានក្លាយជា តារាលំដាប់កំពូល មួយរូបដែលមាន ឥទ្ធិពល ទាំងក្នុងការច្រៀង និងសម្តែងភាពយន្ត ផងដែរ។

២, នាង Krystal ក្រុម F(x)

កាលពី១០ឆ្នាំមុន ស្រីតូចម្នាក់ នៅក្នុងវីដេអូពាណិជ្ជកម្ម តែបៃតង ដែលមើលទៅ គួឲ្យស្រឡាញ់ និងសុភាពរាបសារនោះ បានធំពេញវ័យ ក្លាយជានារី ដ៏ស្រស់ស្រាតម្នាក់ និងក្លាយជាតារាចម្រៀង មួយដួង ស្ថិតក្នុងក្រុមចម្រៀងស្រី F(x) គឺនាង Krystal។

៣, នាង Junghwa ក្រុម EXID

នេះគឺជានាង Junghwa តារាចម្រៀង ក្នុងក្រុមចម្រៀងស្រី EXID ដែលឥឡូវនេះ នាងបានផ្លាស់ប្តូរ ម៉ូតសក់មើលទៅស៊ិចស៊ី និងគួរឲ្យស្រឡាញ់ បំផុត។

៤, នាង Sunhwa ក្រុម SECRET

ក្មេងស្រីម្នាក់ ដែលពីមុននាង បានបង្ហាញមុខ ក្នុងកម្មវិធី Mnet's Thrilling Blind Date ឥឡូវនេះ បានក្លាយជា តារាចម្រៀង ក្នុងក្រុមចម្រៀងស្រី SECRET និងជាតារាសម្តែងផងដែរ ចំនែកឯរូបសម្រស់ របស់នាង ក៏កាន់តែស្រស់ស្អាត និងគួរឲ្យឈ្លក់វង្វេង ថែមទៀតផង៕

ប្រភព Koreaboo

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]